ស្វែងរកពួកយើង:

Foxconn ជួលកម្មករចំនួន 50,000 នាក់បន្ថែមទៀត ដើម្បីបង្កើនការផលិត iPhone 16 Series នៅប្រទេសចិន

ដោយ

Koun Jab Luffy

13 សីហា 2024 09:28 ព្រឹក

អាន 2 នាទី

Article image
បើតាមកាមកាលបរិច្ឆតនៃការប្រកាសចេញនាពេលកន្លងមក គឺបានអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា Apple នឹងមានការបង្ហាញចេញជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មី iPhone 16 Series នៅលើទីផ្សារក្នុងខែកញ្ញាខាងមុខនេះហើយ។ ក្រុមហ៊ុនអាមេរិកាំងមួយនេះ ក៏បានគោលដៅនៅក្នុងការនាំចេញស្មាតហ្វូនជំនានថ្មី iPhone 16 Series នេះ អោយបានចំនួនដល់ទៅ 90 លានគ្រឿងផងដែរសម្រាប់ឆ្នាំនេះ។
ដូច្នេះហើយដើម្បីសម្រេចបាននូវគោលដៅដ៏ធំនេះ ក្រុមហ៊ុន Foxconn ដែលដៃគូដ៏ធំបំផុតរបស់ក្រុមហ៊ុន Apple នៅពេលនេះ បានប្រកាសជួលកម្មករថ្មីបន្ថែមចំនួន 5000 នាក់ទៀត ដើម្បីធ្វើការនៅក្នុងរោងចក្រ Zhengzhou របស់ខ្លួន ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន នេះបើតាមការរាយការណ៍ចេញពី BusinessKorea។ សូមជំរាបថា រដូវកាលនៃការផលិត iPhone ជាធម្មតា គឺតែងតែចាប់ផ្តើមនៅក្នុងខែសីហានេះ និងបញ្ចប់នៅក្នុងខែធ្នូ។
នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការផលិត iPhone 16 អោយទាន់ពេលនោះ ក្រុមហ៊ុន Foxconn បានជួលកម្មករថ្មីបន្ថែម ហើយនិងតម្លើងប្រាក់ឈ្នួល 25 យ៉ន់នៅក្នុងចុងខែកញ្ញានេះផងដែរ។ ក្រុមហ៊ុនផលិតរបស់តៃវ៉ាន់មួយនេះ ក៏បានបង្កើននូវប្រាក់លើកទឹកចិត្តពី 6000 យ៉ន់ ទៅកាន់ 7500 យ៉ន់សម្រាប់កម្មករនៅក្នុងរោងចក្រ Zhengzhou ផងដែរ ដែលរោងចក្រនេះ គឺជាមូលដ្ឋានផលិត iPhone ដ៏ធំបំផុតរបស់ពិភពលោក។
Article image
ថ្មីៗនេះ យើងបានដឹងថា ក្រុមហ៊ុន Samsung Display និង LG Display ក៏បានចាប់ផ្តើមការផលិតទ្រង់ទ្រាយធំទៅលើអេក្រង់របស់ស្មាតហ្វូន iPhone 16 Series ផងដែរ។ ក្រុមហ៊ុន Apple បានបញ្ជាទិញអេក្រង់ចំនួន 80 លាន បន្ទះពីក្រុមហ៊ុន Samsung និង 43 លានបន្ទះពីក្រុមហ៊ុន LG៕
Foxconn ជួលកម្មករចំនួន 50,000 នាក់បន្ថែមទៀត ដើម្បីបង្កើនការផលិត iPhone 16 Series នៅប្រទេសចិន