ស្វែងរកពួកយើង:

Foxconn នឹងបង្កើនសង្វាក់ផលិតកម្ម iPhone ទ្វេរដងនៅឥណ្ឌានៅក្នុងឆ្នាំនេះ

ដោយ

Koun Jab Luffy

01 មេសា 2025 08:39 ព្រឹក

អាន 2 នាទី

Article image
នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Apple ត្រូវបានគេមើលឃើញថា មានការខិតរិះរកនូវមធ្យោបាយថ្មីជាច្រើនដើម្បីធ្វើយ៉ាងរកច្រកចេញអោយបានពីការពឹងពាក់ទាំងស្រុងទៅលើការផលិត iPhone របស់ខ្លួននៅក្នុងប្រទេសចិនតែមួយ។ នៅពេលនេះ ឥណ្ឌា បានកា្លយជាប្រទេសមួយ ដែលបានជួយអោយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកាំងមួយនេះ អាចធ្វើដំណើរឆ្ពោះទៅមុខបានបណ្តើរៗហើយតាមរយៈនៃការផលិត iPhone របស់ខ្លួន ហើយថែមទាំងអាចធ្វើការនាំចេញទៅលើទីផ្សារមួយចំនួនបានទៀតផង។
យោងតាមសេចក្តីរាយការណ៌ថ្មី ដែលសសេរដោយ The Economic Times បានបញ្ជាក់អោយដឹងថា នៅពេលនេះ ក្រុមហ៊ុនFoxconn បាននឹងកំពុងតែត្រៀមនូវការសង្វាក់ផលិតកម្មទ្វេរដងទៅលើ iPhone របស់ខ្លួននៅក្នុងប្រទេសនេះថែមទៀតផង។
Article image
របាយការណ៌ខាងលើនេះ បាននិយាយថា ក្រុមហ៊ុន Foxconn នឹងធ្វើការផលិតនៅ iPhones នៅប្រទេសឥណ្ឌា អោយបានចំនួនចន្លោះពី 25 ទៅ 30 លានគ្រឿងនៅក្នុងឆ្នាំនេះ។ យោងតាមប្រភពមួយ បាននិយាយថា ក្រុមហ៊ុន Foxconn បានផលិតស្មាតហ្វូន iPhone 12 លានគ្រឿង កាលពីឆ្នាំមុននេះ ដូច្នេះសម្រាប់ឆ្នាំ 2025 ក្រុមហ៊ុននេះ នឹងមានការផលិតទ្វេរដង។
Article image
សូមជំរាបថា ក្រុមហ៊ុន Foxconn មានរោងចក្រថ្មីនៅ Bengaluru ដែលទើបតែបញ្ចប់ការសាងសង់ ដោយទីតាំងថ្មីនេះ នឹងក្លាយជារោងចក្រធំទី 2 របស់ក្រុមហ៊ុននេះ ដែលនឹងធ្វើការផលិត iPhone។ របាយការណ៌នេះ បញ្ជាក់ទៀតថា Foxconn បានធ្វើការសាកល្បងទៅលើសង្វាក់ផលិតកម្ម iPhone នៅក្នុងរោងចក្រនេះហើយ។ ដូច្នេះផ្អែកតាមសមត្ថភាពនៃរោងចក្រទាំងពីរនេះ គឺនឹងអាចជួយអោយការផលិត iPhone បានតាមតម្រូវការ។
Foxconn នឹងបង្កើនសង្វាក់ផលិតកម្ម iPhone ទ្វេរដងនៅឥណ្ឌានៅក្នុងឆ្នាំនេះ