ស្វែងរកពួកយើង:

Fujifilm បញ្ចេញកាមេរ៉ា X100 VI Limited Edition ដើម្បីអបអរថ្ងៃខួបគម្រប់ 90 ឆ្នាំ ជាមួយការផលិតតែ 1,934 គ្រឿងប៉ុណ្ណោះ

ដោយ

Koun Jab Luffy

29 មីនា 2024 09:46 ព្រឹក

អាន 2 នាទី

Article image
ដើម្បីរំលឹកខួបលើកទី 90 របស់ពួកគេលាកពីខែកុម្ភៈ ឆ្នាំ 2024 ក្រុមហ៊ុន Fujifilm បានបង្ហាញនូវកាមេរ៉ាម៉ូដែលពិសេស X100VI Limited Edition។ កាមេរ៉ាម៉ូដែលពិសេសនេះ គឺមានលក្ខណៈពិសេសជាច្រើន ដែលកំណត់ឲ្យវាមានលក្ខណៈខុសពីម៉ូដែលស្តង់ដារ។ ដូចជានៅលើ X100VI Limited Edition នីមួយៗ បានដាំភ្ជាប់ជាមួយនូវស្លាកសញ្ញាក្រុមហ៊ុន Fujifilm ដែលបានប្រើក្នុងឆ្នាំ 1934 ជាដើម។ ហើយជាពិសេសការផលិតសម្រាប់ម៉ូដែលពិសេសនេះ គឺមានកំនត់ត្រឹមតែ 1,934 គ្រឿងប៉ុណ្ណោះ ដែលនឹងមានលក់នៅទូទាំងពិភពលោក។
Fujifilm X100VI Limited Edition មានពណ៌ប្រាក់ពិសេស ហើយត្រូវបានខ្ចប់ដាក់នៅក្នុងប្រអប់ដូចប្រអប់កាដូអនុស្សាវរីយ៍ដូច្នេះដែរ។ ហើយសំភារៈដែលភ្ជាប់មកជាមួយរួមមានខ្សែកាមេរ៉ាពិសេសមួយ, ឧបករណ៍ special shutter heightening button និងកាតរំលឹកដែលរៀបរាប់លម្អិតអំពីដំណើរជីវប្រវត្តិរបស់ Fujifilm ក្នុងរយះពេលជាច្រើនឆ្នាំនៅក្នុងឧស្សាហកម្មកាមេរ៉ាថតរូប។
សម្រាប់អតិថិជននៅក្នុងប្រទេសចិនដីគោក គឺមានការផ្តល់ជូនពិសេសជាងគេសម្រាប់កាមេរ៉ា Limited edition សម្រាប់ខួបលើកទី 90 របស់ Fujifilm ជាមួយការផ្តល់នូវកញ្ចប់ដ៏ទាក់ទាញបន្ថែមទៀត។ ដោយនៅក្នុងប្រអប់ការដូរនៃកាមេរ៉ានេះ គឺមានបន្ថែមនៅថ្មលីចូម កាបូបកាមេរ៉ា និងមេម៉ូរីកាតប្រភេទ SD ទំហំ 256GB ផងដែរ។
Article image
ហើយអ្វីដែលកាន់តែពិសេសបំផុតសម្រាប់ម្ចាស់កាមេរ៉ាម៉ូដែលពិសេស Fujifilm X100VI Limited Edition គឺទទួលបានការធានារយះពេលក្នុងការប្រើប្រាស់រហូតដល់ទៅ 2 ឆ្នាំឯណោះ ដែលរួមបញ្ចូលទាំងការធានាស្តង់ដារទូទៅរយះពេលមួយឆ្នាំ និងធានារ៉ាប់រងពិសេសរយះពេល 1 ឆ្នាំ បន្ថែមទៀត។ ទោះជាយ៉ាងណាសម្រាប់តម្លៃរបស់ Fujifilm X100VI Limited Edition មិនទាន់ត្រូវបានក្រុមហ៊ុនប្រកាសចេញបង្ហើបឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕
Fujifilm បញ្ចេញកាមេរ៉ា X100 VI Limited Edition ដើម្បីអបអរថ្ងៃខួបគម្រប់ 90 ឆ្នាំ ជាមួយការផលិតតែ 1,934 គ្រឿងប៉ុណ្ណោះ