ស្វែងរកពួកយើង:

Fujifilm GFX100S II កាមេរ៉ា Medium Format ថ្មីត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញជាមួយតម្លៃ $5,430

ដោយ

Koun Jab Luffy

15 មិថុនា 2024 11:25 ថ្ងៃត្រង់

អាន 3 នាទី

Article image
ក្រុមហ៊ុន Fujifilm ទើបតែបានប្រកាសចេញកាមេរ៉ាស៊េរីថ្មីម៉ូដែល GFX100S II ដែលជាប្រភេទ Medium Format Camera។ កាមេរ៉ាស៊េរីថ្មី នឹងត្រូវចាប់ផ្តើមចេញលក់នៅថ្ងៃទី 16 ខែមិថុនា ស្អែកនេះ។ Fujifilm GFX100S II បំពាក់នូវប្រព័ន្ធសែនស័រ GFX 102MP CMOS II Sensor ជាមួយនឹងកម្រិតភិចសែល 102 million effective pixels ដែលគាំទ្រដំណើរការដោយបន្ទះឈីបកម្រិតខ្ពស់ X-Processor 5 image processing engine។ កាមេរ៉ាស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនប្រកាសដាក់តម្លៃលក់ខ្ទង់ប្រហែល $5,430 នៅទីផ្សារប្រទេសចិន។
Fujifilm GFX100S II បំពាក់នូវប្រព័ន្ធ G-mount ដែលមានការឌីស្សាញឡើងមានទំហំតូចល្មម និងទម្ងន់ស្រាលងាយស្រួលកាន់ប្រើក្នុងការថត។ កាមេរ៉ាស៊េរីថ្មីនេះ មានកម្ពស់ប្រមាណ 104mm និងទទឹង 87mm ជាមួយទម្ងន់ 802 ក្រាម (ទម្ងន់មិនគិតបញ្ចូលជាមួយថ្ម និងម៉េមូរីកាត) ដែលធ្វើឲ្យ GFX100S II ជាកាមេរ៉ាដែលមានទម្ងន់ស្រាល និងទំហំតូចល្មមនៅក្នុងត្រកូលកាមេរ៉ា GFX-Series របស់ Fujifilm។ GFX100S II ប្រើប្រាស់នូវប្រព័ន្ធសែនស័រខ្នាត 43.8mm×32.9mm ជាប្រភេទ GFX 102MP CMOS II sensor ជាមួយមុខងារ primary color filter ដែលមានសមត្ថភាពក្នុងការផលិតរូបភាពជាមួយកម្រិត 102 million effective pixels។ សម្រាប់ការផលិតសាច់រូបភាពបានក្នុងកម្រិតគុណភាពខ្ពស់ដូច្នេះ ដោយសារតែនៅលើ GFX100S II បានបំពាក់នូវបន្ទះឈីបស៊េរីខ្ពស់ X-Processor 5 image processing engine។
Article image
ចំពោះកម្រិតពន្លឺ ISO វិញ Fujifilm GFX100 II អាចធ្វើបានក្នុងកម្រិត 80-12800 និងអាចបង្កើនឡើងដល់កម្រិត 40-102400 ដើម្បីតម្រូវទៅតាមកាលៈទេសៈនៃពន្លឺ។ បន្ថែមពីនេះ Fujifilm GFX100S II នៅគាំទ្រជាមួយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃ  AI-intelligent subject tracking និង focus system ដើម្បីជួយសម្រួលដល់ការចាប់យករូបភាពបានលឿនរហ័សច្បាស់ស្អាតក្នុងគុណភាពខ្ពស់បំផុត។ នៅលើកាមេរ៉ាស៊េរីថ្មីនេះមាននូវកញ្ចក់ electronic viewfinder (EVF) កម្រិត 5.76 million pixel ជាមួយនិងកម្រិត 0.84x magnification។ សម្រាប់ល្បឿនដំណើរការថតរូប continuous shooting speed គឺអាចធ្វើបាន 7.0 fps សម្រាប់ capture fleeting moments។ ជាមួយគ្នានេះ GFX100S II គាំទ្រនូវប្រព័ន្ធទប់លំនឹងកម្រិត 8.0-stop five-axis image stabilization system ថែមទៀតផង។
Article image
Fujifilm GFX100 II អាចផលិតសាច់វីដេអូបានក្នុងកម្រិត 4K ល្បឿន 30fps ខ្នាត 4:2:2 ក្នុងកម្រិតទឹកពណ៌ 10-bit។ ហើយក៏អាចថតវីដេអូប្រភេទ ProResRaw និង Braw បានថែមទៀតផង។ សម្រាប់អង្គផ្ទុកទិន្នន័យរូបភាព និងវីដេអូវិញ GFX100S II អាចប្រើប្រាស់បានជាមួយប្រភេទម៉េមូរីដូចជា SD, SDHC, SDXC ជាមួយម៉េមូរីស្តង់ដារ UHS-I និង UHS-II។ ក្រៅពីនេះ GFX100S II នៅមានប្រើជាមួយថ្មប្រភេទ NP-W235 Lithium, មានបច្ចេកវិទ្យា Bluetooth 4.2 LE, Wi-Fi 6, រន្ធ USB-C3.2 និង HDMI ហើយកាមេរ៉ាស៊េរីថ្មីនេះ ក៏មានមុខងារការពារទឹក dust-and-splashproof ផងដែរ។ សម្រាប់តួររបស់កាមេរ៉ាស៊េរីថ្មីនេះ ក៏មានស្រោបជាមួយសារធាតុ BISHAMON-TEX ដែលផ្តល់នូវភាពស្និត និងផាសុខភាពក្នុងការកាន់ថែមទៀតផង៕
Fujifilm GFX100S II កាមេរ៉ា Medium Format ថ្មីត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញជាមួយតម្លៃ $5,430