ស្វែងរកពួកយើង:

ខ្លាំង​ប៉ុណ្ណា​ទៅ​បើ​ Samsung​ Galaxy​ S7​ ពិតជា​ប្រើ​បន្ទះ​ឈី​ប​ Qualcomm​ Snapdragon​ 820?

ដោយ

Koun Jab Luffy

12 មករា 2016 06:35 ព្រលឹម

អាន 2 នាទី

​ជា​ថ្មី​ម្តងទៀត​ព័ត៌មាន​ទាក់ទង​នឹង​កំពូល​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ចុង​ក្រោយ​របស់​ Samsung​ គឺ​ Galaxy​ S7​ បាន​លេច​ចេញ​នៅ​ក្នុង​ប្លុក​ Weibo​ របស់​ AnTuTu​ ដែល​មានគុណ​សម្បត្តិ​ដ៏​ពិសេស​អស្ចារ្យ​។​ នៅ​ក្នុង​រូបភាព​ដែល​ AnTuTu​ បាន​បង្ហោះ​ក្នុង​ប្លុក​ Weibo​ នោះ​បាន​បង្ហាញ​ថា​ Samsung​ Galaxy​ S7​ មាន​លេខ​កូដ​ម៉ូ​ដែល​ SM-G935A​ និង​បាន​បំពាក់​នូវ​អេ​ក្រង់​ទំហំ​ 5.1”​ ព្រមទាំង​បាន​ប្រើ​បន្ទះ​ឈី​ប​ដែល​ខ្លាំង​ជំនាន់​ចុង​ក្រោយ​បំផុត​របស់​ Qualcomm​ ស៊េរី​ Snapdragon​ 820​ ជាមួយនឹង​រ៉េ​ម​ ទំហំ​ 4GB​។
​ ​ ជាង​នេះ​ទៅ​ទៀត​ Samsung​ Galaxy​ S7​ ក៏​មាន​ភ្ជាប់​មក​ជាមួយ​នូវ​កាមេរ៉ា​ខាងក្រោយ​ទំហំ​ 12MP​ ភ្ជាប់​នូវ​បច្ចេកវិទ្យា​ចាប់​រូបភាព​ថ្មី​ BRITICELL​ Sensor​ ដែល​មាន​សមត្ថភាព​ចាប់​រូបភាព​បាន​ច្បាស់​នៅ​ទី​ដែល​មាន​ពន្លឺ​ទាប​ខ្លាំង​ និង​មាន​កាមេរ៉ា​មុខ​ទំហំ​ 5.0​ MP​។​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ 6.0​ Marshmallow​ និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ 64GB​។​ ដោយឡែក​ចំពោះ​រន្ធ​ដោត​បន្ថែម​ម៉េ​មូ​រី​ក្រៅ​មិន​ទាន់​ដឹង​ថា​មាន​រឺ​ក៏​អត់​នោះ​ទេ​។​ ហើយ​ព័ត៌មាន​នេះ​មិន​ទាន់​ជាក់ច្បាស់​ 100%​ នោះ​ទេ​ ដូច្នេះ​មាន​តែ​ទន្ទឹង​រង​ចាំ​វត្តមាន​នៃ​កំពូល​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​មួយ​នេះ​នៅ​ពេល​ Samsung​ ប្រកាស​ចេញ​ជា​ផ្លូវ​ការណ៍​តែ​ប៉ុណ្ណោះ​។​
មាន​ព័ត៌មាន​ច​ចាម​អារាម​លេចលឺ​ចុង​ក្រោយ​ថា​ កំពូល​ស្មា​ត​ហ្វូ​ន​ Samsung​ Galaxy​ S7​ នឹង​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការណ៍​នៅ​ថ្ងៃ​ទី​21​ ខែ​កុ​ម្ភះ​ខាង​មុខ​នេះ​៕http://www.gsmarena.com/snapdragon_820powered_galaxy_s7_passes_through_antutu-news-15984.php
ខ្លាំង​ប៉ុណ្ណា​ទៅ​បើ​ Samsung​ Galaxy​ S7​ ពិតជា​ប្រើ​បន្ទះ​ឈី​ប​ Qualcomm​ Snapdragon​ 820?