no-alternative title
no-alternative title
no-alternative title
no-alternative title

ដឹង​អត់ថា​ iPhone​ 7​ និង​ iPhone​ 7​ Plus​ មាន​តម្លៃ​ប៉ុន្មាន​?

​ថ្ងៃ​ព្រហស្បតិ៍​ទី​ 07​ ខែ​ កញ្ញា​ 2016​  គឺជា​ថ្ងៃ​ដ៏​ពិសេស​មួយ​សម្រាប់​ប្រិ​យ​មិត្ត​ដែល​ទន្ទឹង​រង​ចាំ​ការ​បង្ហាញ​វត្តមាន​កំពូល​ស្មា​ត​ហ្វូ​ន​ជំនាន់​ទី​7​ របស់​Apple​ គឺ​ iPhone​ 7​ និង​iPhone​ 7​ Plus​ ។​ Apple​ មាន​កំនត់​យក​ថ្ងៃ​ដ៏​ពិសេស​នេះ​ដើម្បី​ប្រារព្ធ​ព្រឹត្តិការណ៍​បង្ហាញ​ចេញ​នៃ​កំពូល​ទូរស័ព្ទ​ទាំង​ពីរ​នេះ​។​ ឥលូវ​យើង​កុំ​ទាន់​អាល​និយាយ​ពី​គុណសម្បត្តិ​ និង​លក្ខ​ណះ​សម្បត្តិ​របស់​ពួក​សិន​ព្រោះថា​យើង​នឹង​បាន​ជ្រាប់​ច្បាស់​នៅ​ពេល​វា​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការណ៍​ ប៉ុន្តែ​ ខ​ណះ​ពេល​នេះ​យើង​ក្រឡេក​មក​មើល​តម្លៃ​របស់​ពួក​វា​ជា​មុន​សិន​ថា​តើ​វា​នឹង​មាន​តម្លៃ​ប៉ុន្មាន​ដែរ​ទៅ​?​ តាម​ប្រភព​ពី​បណ្តាញសារព័ត៌មាន​ phonearena.com​ បាន​បង្ហាញ​ចេញ​តារាង​តម្លៃ​របស់​កំពូល​ស្មា​ត​ហ្វូ​ន​ទាំង​ពីរ​មុន​ថ្ងៃ​ប្រកាស​ចេញ​ ដូច្នេះ​គេហទំព័រ​របស់​ទស្សនាវដ្តី​ ពិភព​អេ​ឡិច​ត្រូ​និក​ សូម​លើកយក​មក​ចុះ​ផ្សាយ​បន្ត​ពី​តម្លៃ​របស់​ពួក​វា​ដូច​ខាងក្រោម​នេះ​:

​   -​ តម្លៃ​ iPhone​ 7​ ​​​​

រូបភាពពាណិជ្ជកម្ម
no-alternative title

32​ GB​ មាន​តម្លៃ​ ¥5288​ ប្រហែល​ $790​​     

128​ GB​ មាន​តម្លៃ​ ¥6088​ប្រហែល​ $910​​​       

256​ GB​ មាន​តម្លៃ​ ¥7088​ ប្រហែល​$1060​​

 -​ តម្លៃ​ iPhone​ 7​ Plus ​​

32​ GB​ ​មាន​តម្លៃ​ ¥6088​ ប្រហែល​ $910

128​ GB​ មាន​តម្លៃ​ ¥​ 6888​ ប្រហែល​ $1030

256​ GB​​ មាន​តម្លៃ​ ¥7888​ ប្រហែល​ $1180

​តើ​ប្រិ​យ​មិត្ត​យល់​យ៉ាងណា​ដែរ​សម្រាប់​តម្លៃ​របស់​ iPhone​ ជំនាន់​ថ្មី​ទាំង​ពីរ​ម៉ូ​ដែល​នេះ​?​ ព័ត៌មាន​លម្អិត​ក្រុមការងារ​យើងខ្ញុំ​នឹង​ពាំនាំ​មក​ចុះ​ផ្សាយ​បន្ត​ទៀត​នៅ​ពេល​ពួក​វា​បង្ហាញ​វត្តមាន​លើ​ទីផ្សារ​ជា​ផ្លូវ​ការណ៍​៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម