ស្វែងរកពួកយើង:

Huawei​ នឹង​ប្រកាស​ចេញ​ Mate​ 9​ Pro​ ដែល​មាន​អេ​ក្រង់​កម្រិត​ QHD​ និង​ដំណើរការ​ដោយ​ Android​ Nougat​ v7.0!

ដោយ

Koun Jab Luffy

23 តុលា 2016 02:30 រសៀល

អាន 3 នាទី

​នៅ​ថ្ងៃ​ទី​ 03​ វិច្ឆិកា​ខែ​ក្រោយ​នេះ ​ក្រុមហ៊ុន​ Huawei​ នឹង​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ដែល​គេ​ដឹង​ថា​ Huawei​ Mate​ 9​ ហើយ​វា​មិនមែន​មាន​តែ​មួយ​ម៉ូ​ដែល​ដូច​ជំនាន់​ Mate​ 8​ នោះ​ទេ​ តែ​វា​នឹង​ចំនួន​ពីរ​ម៉ូ​ដែល ​គឺ​ Mate​ 9​ និង​ Mate​ 9​ Pro​។​ ហើយ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ទាំង​ពីរ​នេះ​នឹង​ចេញ​លក់​នៅ​ជិត​ដំណាច់ឆ្នាំ​ 2016​ នេះ​ផ្ទាល់​តែ​ម្តង​។​ ម៉ូ​ដែល​ទី​មួយ​គឺ​ Mate​ 9​ ដែល​មានឈ្មោះ​សំគាល់​ម៉ូ​ដែល​ Manhattan​។​ ម៉ូ​ដែល​នេះ​ត្រូវ​បាន​ព័ត៌មាន​តំលា​យមក​ថា​ នឹង​មានគុណ​សម្បត្តិ​តាម​បែប​ស្តង់ដា​របស់​ក្រ​កូ​ល​ Mate​ ជំនាន់​មុខ​ដែរ​ដោយ​វា​នឹង​បំពាក់​កញ្ចក់​អេ​ក្រង់​ទំហំ​ 5.9”​ កម្រិត​បង្ហាញ​រូបភាព​ Full-HD​ ដូច​ជំនាន់​ Mate​ 8,​ ប្រើ​បន្ទះ​ឈី​ប​ជំនាន់​ថ្មី​ HiSilicon​ Kirin​ 960​ មាន​អង្គ​គណនា​ Octa-core​ ជាមួយ​រ៉េ​ម​ទំហំ​ 4GB,​ មាន​ម៉េ​មូ​រី​ម៉ាស៊ីន​ទំហំ​ 64GB​ និង​ 128GB​។​ .
​សម្រាប់​កាមេរ៉ា​វិញ​គឺ​នឹង​ប្រើ​កញ្ចក់​ Lens​ និង​បច្ចេកវិទ្យា​ថតរូប​របស់​ Leica​ ដែល​ជា​ប្រភេទ​កាមេរ៉ា​ភ្លោះ​ រីឯ​ទ្រនាប់​ស្កែ​ន​ក្រ​យ៉ៅ​ម្រាមដៃ​គឺ​ស្ថិត​នៅ​ផ្នែក​ខាងក្រោយ​ដូច​ជំនាន់​មុន​ដដែល​។​ ចំនែក​មួយ​ម៉ូ​ដែល​ទៀត​គឺជា​ Mate​ 9​ Pro​ ដែល​មាន​លេខ​កូដ​សំគាល់​ Long​ Island​។​ ម៉ូ​ដែល​ Pro​ នេះ​មិន​មាន​អ្វី​ខុស​គ្នា​ទៅ​នឹង​ម៉ូ​ដែល​ Mate​ 9​ ធម្មតា​នោះ​ទេ​ ខុស​ត្រង់​កញ្ចក់​អេ​ក្រង់​របស់​វា​អាច​ទ្រទ្រង់​ការ​បង្ហាញ​រូបភាព​បាន​ដល់​កម្រិត​ Quad-HD​ ឬ​ 2560​ x​ 1440px​ និង​មាន​តែ​ម៉ូ​ដែល​ដែល​មាន​ម៉េ​មូ​រី​ម៉ាស៊ីន​ទំហំ​ 256GB​ តែ​ប៉ុណ្ណោះ​។​ ចំពោះ​ប្រិត​ប​ត្តិ​ការ​វិញ​ប្រភព​បាន​ឲ្យ​ដឹង​ថា​ “Huawei​ Mate​ 9​ នឹង​ដំណើរការ​ជាមួយ​ Android​ Marshmallow​ v6.0.1​ ខ​ណះ​ដែល​ Mate​ 9​ Pro​ នឹង​ដំណើរការ​ដោយ​ Android​ Nougat​ v7.0​ ចេញពី​ប្រអប់​តែ​ម្តង​”​។​
​មួយវិញទៀត​ Huawei​ នឹង​ប្តូរ​មក​ប្រើ​រន្ធ​ USB​ 3.0​ ឬ​ USB​ Type-C​ ជំ​នូ​ស​ USB​ 2.0​ ដែល​ប្រើ​នៅ​លើ​ជំនាន់​មុនៗ​របស់​ពួក​វា​។​ ដូចនេះ​គេ​អាច​ប៉ាន់​ប្រមាណ​បាន​ថា​ Mate​ 9​ Pro​ នឹង​មាន​តម្លៃ​ថ្លៃ​ជាង​ Mate​ 9​ ព្រោះ​វា​មាន​កញ្ចក់​អេ​ក្រង់​គុណភាព​ល្អ​ជាង​ ដំណើរការ​ជាមួយ​ Android​ ជំនាន់​ចុង​ក្រោយ​ និង​មាន​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​ធំ​ជាង​។​ ចុះ​មតិ​ប្រិ​យ​មិត្ត​វិញ​យល់​ឃើញ​យ៉ាងណា​ដែរ​សម្រាប់​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់​ Huawei​ ទាំង​ពីរ​ម៉ូ​ដែល​ដែល​ត្រៀម​ប្រកាស​ចេញ​លើក​នេះ​។​ ហើយ​តើ​រវាង​ Huawei​ Mate​ 9​ និង​ Mate​ 9​ Pro​ មួយ​ណា​ដែល​ជា​ជម្រើស​របស់​ប្រិ​យ​មិត្ត​ទៅ​?​
ប្រែសំរួលដោយ៖ ធារ៉ា
ប្រភពព័តមាន៖ http://www.phonearena.com
Huawei​ នឹង​ប្រកាស​ចេញ​ Mate​ 9​ Pro​ ដែល​មាន​អេ​ក្រង់​កម្រិត​ QHD​ និង​ដំណើរការ​ដោយ​ Android​ Nougat​ v7.0!