ប្រសិនបើលោកអ្នកធ្លាប់ថតវីដេអូកម្រិត Full-Frame DSLT លោកអ្នកប្រហែលជាដឹងអំពីការប្រើប្រាស់នូវសែនស័រធំ ដែលអាចចាប់ពន្លឺបានភ្លឺច្បាស់ល្អនៅកន្លែងដែលមានពន្លឺមិនគ្រប់គ្រាន់ និងផ្ទាំងខាងក្រោយស្រស់ស្អាតបំផុត។ ទោះជាយ៉ាងណាក៏ដោយ ផលិតករខ្សែភាពយន្តជាច្រើន តែងតែប្រើប្រាស់នូវ Super 35mm ឬតូចជាងនេះ សម្រាប់ភ្ជាប់នៅផ្នែកខាងលើនៃម៉ាស៊ីនថតកម្រិតខ្ពស់ដល់ទៅ 8K ។ ក្រុមហ៊ុន Sony គិតថានេះ មិនមែនជាដំណោះស្រាយនោះទេ។ ក្រុមហ៊ុនក៏ចាប់ផ្តើមផលិតនូវកាមេរ៉ាថ្មីមួយដែលមានឈ្មោះថា CineAlta ភ្ជាប់ជាមួយនឹងសែនស័រទំហំដល់ទៅ 36mmx24mm និងជាកាមេរ៉ាដំបូងបំផុតដែលថតវីដេអូកម្រិត Full-Frame នៅក្នុងការថតខ្សែភាពយន្ត។ ក្រុមហ៊ុនបច្ចេកវិទ្យានេះ នៅមិនទាន់មានបង្ហាញអំពីសមត្ថភាពរបស់កាមេរ៉ាថ្មីនេះនៅឡើយទេ ប៉ុន្តែវាមានការរំពឹងទុកជាច្រើនអំពីលក្ខណៈសម្បត្តិរបស់វាក្រៅពីគុណភាពនៃរូបភាពនោះ។
កាមេរ៉ា CineAlta គឺជាប្រភេទ "aspect ratio-agnostic" ដែលលោកអ្នកអាចថតវីដេអូក្នុងកម្រិត 4K RAW 4:3 ឬ 17:9 ឬកម្រិត Ratios ផ្សេងទៀត។ ក្រុមហ៊ុន Sony ក៏សន្យាថា លោកអ្នកនឹងមិនបោះបង់នូវការងារដែលមានស្រាប់នោះទេ ជាមួយនឹងកាមេរ៉ាមួយនេះ ហើយវាអាចដំណើរការបានជាមួយនឹង Accessories ជាច្រើនរបស់ក្រុមហ៊ុន Sony ។ និយាយរួមទៅ ផលិតករខ្សែភាពយន្តនឹងមិនមានការរំខាននៅក្នុងពេលថតខ្សែភាពយន្តរបស់ពួកគេនោះទេដោយប្តូរទៅកាន់ Full-Frame នោះ។ កាមេរ៉ាថ្មីរបស់ក្រុមហ៊ុន Sony នេះ នឹងដាក់លក់នៅក្នុងឆ្នាំ 2018 ហើយវាទំនងជាមានតម្លៃថ្លៃបើធៀបជាមួយនឹងកាមេរ៉ាស៊េរី High-end (ក្រុមហ៊ុន Sony ធ្លាប់លក់កាមេរ៉ា F65 ថ្មីក្នុងតម្លៃ 65,000 ដុល្លារកាលពីឆ្នាំ 2011) ។ យើងនៅមិនទាន់មានការភ្ញាក់ផ្អើលអ្វីនោះទេប្រសិនបើស្ទូឌីយ៉ោមួយចំនួនចំណាយលុយច្រើនដើម្បីទិញកាមេរ៉ានេះនោះ៕
