ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

នាកយប្រតិបត្តិ OnePlus បង្ហោះរូបភាពថតនៅពេលយប់មួយសន្លឹកដែលគេជឿថាថតដោយកាមេរ៉ា OnePlus 5

ដោយ

Koun Jab Luffy

08 មិថុនា 2017 09:56 យប់

អាន 3 នាទី

បើគិតមកទល់នឹងពេលនេះ ថ្ងៃប្រកាសបង្ហាញទូរស័ព្ទជំនាន់ថ្មី OnePlus 5 បានគៀកគិតជិតចូលមកដល់ហើយគឺនៅថ្ងៃទី 20 ខែមិថុនានេះ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន OnePlus ផ្ទាល់។ OnePlus 5 នឹងចូលខ្លួនមកជំនូសជំនាន់ OnePlus 3 និង 3T ដែលទទួលបានភាពជោគជ័យខ្លាំងលើទីផ្សារអស់រយះពេលជាងពីរឆ្នាំមកនេះ។ គេមិនទាន់ដឹងច្បាស់ថាស្មាតហ្វូនជំនាន់ថ្មីនេះមានរូបរាងរចនាបថបែបណា មានកំលាំម៉ាស៊ីនខ្លាំងកម្រិតណា ប្រើប្រាស់ប្រព័ន្ធកាមេរ៉ាភ្លោះដែរអត់ និងបំពាក់បច្ចេកវិទ្យាថ្មីៗទំនើបៗអ្វីខ្លះនៅឡើយទេ ប៉ុន្តែបើតាមព័ត៌មានចចាមអារ៉ាម និងរូបភាពដែលបានបែកធ្លាយអស់រយះពេលជាច្រើនសប្តាហ៍មកនេះគេឃើញថា OnePlus 5 អាចនឹងនៅតែរក្សារចនាបថរូបរាងប្រហាក់ប្រហែលជំនាន់ OnePlus 3 និង 3T ដដែល គ្រាន់តែមានការកែច្នៃត្រង់ចំនុចមួយចំនួនលើរូបរាងរបស់វា បង្កើនកំលាំងម៉ាស៊ីនកាន់តែខ្លាំងជាមួយបន្ទះឈីបជំនាន់ចុងក្រោយ Snapdragon 835 និងបំពាក់ប្រព័ន្ធកាមេរ៉ាភ្លោះនៅខាងក្រោយជាដើម។
មកទល់នឹងវេលានេះព័ត៌មាន និងរូបភាពបែកធ្លាយជាច្រើននៅតែបន្តចុះផ្សាយមិនដាច់ពីកំពូលស្មាតហ្វូន OnePlus 5 នេះ ហើយអ្វីដែលកាន់តែមានការចាប់អារម្មណ៍បំផុតនោះគឺនៅលើប្លុកបណ្តាញទំនាក់ទំនងសង្គមចិនហៅថា Weibo របស់នាយកប្រតិបត្តិ OnePlus ទើបតែបានបង្ហោះរូបភាពអាគារ និងផ្ទៃមេឃដែលថតនៅពេលយប់មួយសន្លឹកដែលគេសន្និដ្ឋានថាថតដោយប្រើកាមេរ៉ារបស់ OnePlus 5។
លោក Peter Lau បានចែករំលែករូបភាពថតផ្ទៃមេឃពេលយប់ដ៏ច្បាស់មួយសន្លឹកនេះពីមុខអាគារ Metadata ដែលបង្ហាញឲ្យយើងឃើញថាកាមេរ៉ានេះនឹងប្រើសែនស័រទំហំ 16MP។ រូបភាពនេះបានថតនៅទីដែលមានពន្លឺទាបប៉ុន្តែកាមេរ៉ា OnePlus 5 ធ្វើការបានយ៉ាងល្អបំផុតជាមួយកម្រិតចាប់រូបភាព f/1.8 aperture។ ផ្ទៃជញ្ជាំងអាគារខាងមុខគេបង្ហាញចេញសាច់ច្បាស់ម៉ដ្ឋបំផុត ខណះផ្ទៃជញ្ជាំងបន្ទាប់មើលទៅហាក់មិនឃើញមានស្នាមអ៊ុចៗឡើយ “No noise”។
លោក Peter Lau បានភ្ជាប់ប្រយោគមួយឃ្លាថា “ផ្ទៃមេឃអីក៏ភ្លឺច្បាស់ត្រកាលដូចនេះ! ជូបគ្នានៅម៉ោង 10:00 am ថ្ងៃស្អែក។ រាត្រីសួស្តី”។ វាមិនមែនជាលើកទីមួយទេដែលសហស្ថាបនិក និងជាប្រតិបត្តិការ OnePlus រូបនេះបានបង្ហាញចេញព័ត៌មាន និងរូបភាពគំរូសម្រាប់ស្មាតហ្វូន OnePlus 5។ ជារ៉ើយៗលោក Lau តែងតែបានបង្ហាញចេញនៅព័ត៌មាននានាទាក់ទងនឹងអាវុធប្រល័យជំនាន់បន្ទាប់សម្រាប់បាញ់ទម្លុះទីផ្សារនាឆ្នាំ 2017 នេះ។ ដូច្នេះចាំមើលថាតើ OnePlus 5 មានចំនុចខ្លាំងអ្វីខ្លះសម្រាប់ប្រគូតប្រជែងទីផ្សារជាមួយកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុនដទៃនាឆ្នាំ 2017 នេះទៅ។ ចឹងមានតែថ្ងៃទី 20 មិថុនា ខាងមុខនេះតែប៉ុណ្ណោះទើបអាថ៌កំបាំងទាំងឡាយរបស់វានឹងត្រូវបានបើកប្រអប់បង្ហាញជាក់ច្បាស់៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

នាកយប្រតិបត្តិ OnePlus បង្ហោះរូបភាពថតនៅពេលយប់មួយសន្លឹកដែលគេជឿថាថតដោយកាមេរ៉ា OnePlus 5