no-alternative title

Motorola Foldable Razr 2019 ស្មាតហ្វូនបត់អេក្រង់បាននឹងបំពាក់នូវបន្ទះឈីប Snapdragon 710

ក្រុមហ៊ុន Motorola បាននឹងកំពុងធ្វើការលើចង្វាក់ផលិតស្មាតហ្វូនម៉ាក Razr ជំនាន់ថ្មីមួយដើម្បីគាស់រំលើងនៃស្លាកយីហោ Razr ពីមុនរបស់ខ្លួនជាមួយនឹងការរក្សាទម្រង់រូបរាងដើមរបស់វា ក៏ប៉ុន្តែ Razr ជំនាន់ថ្មីនេះគឺនឹងប្រើប្រាស់អេក្រង់ដែលអាចបត់ចូលបានដើម្បីធ្វើការផ្លាស់ប្តូរអោយទាន់នូវនិន្នាការថ្មីក្នុងពិភពទូរស័ព្ទចល័តនាឆ្នាំ 2019 នេះ។ យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថា Motorola Razr 2019 នឹងប្រើបន្ទះឈីប Snapdragon 710 ជាមួយរ៉េម RAM ទំហំ 4GB ឬ 6GB និងមានអង្គផ្ទុកក្នុងម៉ាស៊ីនទំហំ 64GB&128GB ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំពោះអេក្រង់វិញត្រូវបានប្រភពទម្លាយថាវានឹងមានអេក្រង់ទំហំ 6.2 អ៊ីងជាមួយកម្រិតបង្ហាញ  876x2142px នៅពេលពេលពន្លាអេក្រង់ ហើយក៏មានអេក្រង់ទីពីរដែលនឹងទ្រទ្រង់កម្រិតបង្ហាញ 600x800px ថែមទៀតផង។ ជាមួយគ្នានេះដែរ Motorola Razr 2019 នឹងមានលេខកូដសំគាល់ Voyager។ សម្រាប់ថ្មវិញគឺនឹងប្រើថ្មកំលាំង 2,730 mAh ជាមួយនឹងបច្ចេកវិទ្យាសាកចូលល្បឿនលឿន។ បើតាមប្រភពរូបភាពគំរូព្រៀងនៃ Motorola Razr 2019 ដែលបានបង្ហាញចេញនាពេលកន្លងមកបានបង្ហាញយ៉ាងច្បាស់ថាស្មាតហ្វូននេះគឺមានទ្រនាប់ស្កែនក្រយ៉ៅម្រាមដៃដោះសោរនៅផ្នែកខាងក្រោយជាមួយកាមេរ៉ាមួយគ្រាប់ផងដែរ។ សម្រាប់ពណ៌វិញគឺនឹងមានបីពណ៌ដូចជាពណ៌ខ្មៅ ពណ៌ស និងពណ៌ទឹកមាស។ 

បើយោងតាមប្រភពមួយចំនួនបានធ្វើការព្យាករណ៍ថា Motora Razr 2019 នឹងមានតម្លៃខ្ទង់ប្រហែល $1,500 ដែលធូរថ្លៃជាងស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Fold និង Huawei Mate X។ យ៉ាងណាមិញមកទល់នឹងពេលនេះយើងមិនទាន់ដឹងពីកាលបរិច្ឆេទច្បាស់ផ្លូវការណ៍ណាមួយដែលក្រុមហ៊ុន Motorola ធ្វើការប្រកាសបង្ហាញចេញស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ខ្លួនមួយនេះនៅឡើយទេ ប៉ុន្តែគេគ្រាន់តែដឹងថាស្មាតហ្វូននេះនឹងត្រូវចេញលក់ដំបូងដោយក្រុមហ៊ុនចែកចាយរបស់អាមេរិកគឺ Verizon៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន