no-alternative title

ASUS Zenfone Max Shot និង Max Plus M2 ជាស្មាតហ្វូនដំបូងបំផុតដែលបង្ហាញខ្លួនជាផ្លូវការជាមួយនឹងបន្ទះឈីប Snapdragon SiP 1

ក្រុមហ៊ុន ASUS ទើបតែប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីចំនួន 2 ម៉ូឌែលទៀតដែលជាស្មាតហ្វូនធន់កណ្តាលនេះ។ ស្មាតហ្វូនទាំងពីរនេះ ត្រូវបានបង្ហាញខ្លួននៅក្នុងប្រទេសប្រេស៊ីល កាលពីម្សិលមិញនេះ ហើយវាប្រើប្រាស់នូវបន្ទះឈីប Snapdragon SiP 1 ។ បន្ទះឈីបនេះ គឺជាការសហការនៃក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm ( ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Qualcomm Inc.) Universal Scientific Industrial (Shanghai) Co., Ltd. (USI) រូមជាមួយនិងរដ្ឋាភិបាលរបស់ប្រទេសប្រេស៊ីល ។

រឿងដំបូងនោះ យើងនឹងនិយាយអំពីបន្ទះឈីប Snapdragon SiP 1។ បន្ទះឈីប Snapdragon SiP 1 នេះគឺជាពាក្យកាត់មកពី System in Package ដែលជាបន្ទះឈីបថ្មីសម្រាប់ការរួមបញ្ចូលគ្នានៃសមាសភាគសំខាន់ៗនៅក្នុង Package តែមួយនោះ។ ដូចនេះ អ្នកអាចមាន application processor, modem, RF front end, audio codec, RAM និង Storage នៅលើ Package តែមួយនេះ។ គុណសម្បត្តិនៃ Motherboard តូចជាងគេនេះ គឺប្រើប្រាស់នៅលើស្មាតហ្វូនដែលមានកម្រាស់កាន់តែស្តើង។ សម្រាប់ទំហំផ្សេងទៀត គឺសម្រាប់ប្រើប្រាស់បំពាក់នូវថាមពលថ្មធំ ឬសមាសភាគជាច្រើនផ្សេងទៀតដូចជាការបន្ថែមនូវកាមេរ៉ា ឬម៉េមូរីខាងក្រៅជាដើម។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

មានការរាយការណ៍ថា RAM និង Storage របស់ស្មាតហ្វូននេះអាចធ្វើការផ្លាស់ប្តូរនៅក្នុង SiP នេះ។ Snapdragon SiP 1 ត្រូវបានគេនិយាយថា នឹងមានលក្ខណៈសម្បត្តិពិសេសដូចគ្នាទៅនឹងបន្ទះឈីប Snapdragon 450 ដែលប្រើប្រាស់នូវបន្ទះឈីប 14nm ជាមួយនឹងអង្គគណនា 8គ្រាប់នៅក្នុងល្បឿន 1.8GHz ជាមួយនឹងក្រាហ្វិកកាត Adreno 506 GPU។ 

ស្មាតហ្វូនស៊េរីថ្មី ASUS Zenfone Max Shot នេះ មានអេក្រង់ទំហំ 6.26-inch FHD+ display ជាមួយនឹង notch ស្ថិតនៅផ្នែកខាងលើនៃអេក្រង់នេះ។ វាមានពីរទំហំគឺ 3GBRAM+32GB និង 4GBRAM+64GB ។ នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ាទំហំ 12MP Sony IMX486 f/1.8 primary sensor, 8MP 120° ultra wide-angle camera, និង 5MP depth sensor ។ វាក៏មានភ្លើង LED flash ស្ថិតនៅក្រោមកាមេរ៉ា ៣ គ្រាប់នេះ។ វាក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយរបស់ស្មាតហ្វូននេះផងដែរ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូន Zenfone Max Shot នេះគឺមានទំហំ 8MP selfie ជាមួយនឹងភ្លើង LED Flash ។ កាមេរ៉ានេះប្រើប្រាស់នូវបច្ចេកវិទ្យា AI ភ្ជាប់ជាមួយនឹងមុខងារ scene recognition ថែមទៀត។

ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ប៉ុន្តែក្រុមហ៊ុន ASUS និយាយថា ប្រព័ន្ធប្រតិបត្តិការAndroid Pie នឹងអាចដំណើរការបាននាពេលខាងមុខនេះ។ ស្មាតហ្វូន Max Shot នេះនឹងមានថាមពលថ្មទំហំ 4,000mAh ហើយវាអាចបញ្ចូលថាមពលថ្មតាមរយៈ MicroUSB port (10W) ថែមទៀត។ ស្មាតហ្វូននេះមាន ៤ ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ក្រហម ពណ៌ខៀវ ពណ៌ទឹកប្រាក់ និងពណ៌ខ្មៅ។ ស្មាតហ្វូន Zenfone Max Shot មានតម្លៃ BRL 1,349 (~$352) សម្រាប់ទំហំ 3GB RAM និងតម្លៃ BRL 1,699 (~$445) សម្រាប់ទំហំ 4GB RAM ។

ស្មាតហ្វូន ASUS Zenfone Max Plus M2 នេះមានលក្ខណៈសម្បត្តិស្រដៀងគ្នាច្រើនទៅនឹងស្មាតហ្វូន Max Shot ។ ស្មាតហ្វូននេះមានរ៉េមទំហំ 3GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB ។ ស្មាតហ្វូននេះមានកាមេរ៉ាភ្លោះទំហំ 12MP Sony IMX 486 primary sensor និង 5MP depth sensor ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយ ហើយវាមានកាមេរ៉ាខាងមុខ និងថាមពលថ្មដូចគ្នាទៅនឹងស្មាតហ្វូន Zenfone Max Shot ដែរ។ ស្មាតហ្វូន Zenfone Max Plus M2 នេះមានពណ៌ក្រហម ពណ៌ខ្មៅ ពណ៌ខៀវ និងពណ៌ទឹកប្រាក់ ហើយវាដាក់លក់នៅក្នុងតម្លៃ BRL 1299 (~$339) ។ ស្មាតហ្វូនទាំងពីរនេះអាចរកទិញបាននៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន ASUS នៅក្នុងប្រទេសប្រេស៊ីល៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន