no-alternative title
no-alternative title

ដើម្បីវៃគ្នាជាមួយនឹងក្រុមហ៊ុនរួមជាតិ Huawei បានបញ្ចេញនូវ Nova 3E ដែលជាអាវុធថ្មីរបស់ខ្លួនជាមួយនឹងកាមេរ៉ា Selfie ទំហំរហូតដល់ 24MP

ថ្មីៗនេះ ក្រុមហ៊ុន Huawei បានបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Nova 3E នៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងប្រទេសចិន។ នេះគឺជាស្មាតហ្វូនទី 2 ហើយដែលបានបង្ហាញខ្លួនក្នុងសប្តាហ៍នេះ។ ដូចគ្នាទៅនឹងស្មាតហ្វូនជាច្រើនទៀត ដែលមានវត្តមាននៅលើទីផ្សារនោះ ស្មាតហ្វូន Huawei Nova 3E ក៏មានការប្រើប្រាស់នូវ Notch នៅលើអេក្រង់ ដែលស្រដៀងគ្នាទៅនឹង Notch ដែលមានប្រើប្រាស់នៅលើ iPhone X របស់ក្រុមហ៊ុន Apple អញ្ចឹងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនស៊េរីថ្មីនេះ មានការរចនារូបរាងទៅតាមនិន្នាការថ្មីនៅក្នុងពេលបច្ចុប្បន្ននេះ។ ស្មាតហ្វូននេះ មានវិមាត្រ  148.6 x 71.2 x 7.4mm និងទម្ងន់ 145 ក្រាម ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ ប្រើប្រាស់កញ្ចក់ 2.5D ហើយនិហមានពណ៌ជាច្រើនដូចជា Klein Blue, Cherry Powder, Magic Night Black និង Platinum Gold ជាដើម។ បើនិយាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Huawei Nova 3E នេះវិញគឺប្រើប្រាស់ជាមួយនឹងបន្ទះឈីប Kirin 659 រ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ  64GB/128GB ផងដែរ។ នៅផ្នែកខាងមុខរបស់ស្មាតហ្វូននេះ គឺប្រើប្រាស់អេក្រង់ទំហំ 5.8 អ៊ីង កម្រិតភាពច្បាស់ 2280×1080 ភិចសែល។ 

អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ ស្មាតហ្វូននេះ ប្រើប្រាស់នូវកាមេរ៉ា Selfies ទំហំ 24MP Sony IMX578 sensor។ ស្មាតហ្វូននេះ បានបន្ថែមនូវកម្រិតផាពច្បាស់ដល់ទៅ 20% ការកាត់បន្ថយសំឡេងរំខានដល់ទៅ 33% រួមជាមួយនិងការបង្កើនទៅលើការផលិតពណ៌ដល់ទៅ 26% ថែមទៀតផង។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះ ជាប្រភេទកាមេរ៉ាភ្លោះដែលមានទំហំ 16MP+2MP ហើយទ្រទ្រង់នូវមុខងារ Bokeh។ ស្មាតហ្វូនស៊េរីថ្មីNova 3E ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 8 ជាមួយនឹង EMUI 8 ។ ស្មាតហ្វូននេះ ក៏មានទ្រទ្រង់នូវមុខងារ Face Unlock ការជូនដំណឹងនៅលើអេក្រង់កាន់តែឆ្លាតវៃ ការប្រើប្រាស់ Game Mode និងការប្រើប្រាស់នូវ Voice Assistant កាន់តែឆ្លាតវៃផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់ថាមពលថ្មទំហំ  3000mAh ដែលទ្រទ្រង់នូវបច្ចេកវិទ្យា 18W (9V 2A) fast charging អាចសាកបញ្ចូលថ្ម បានកាន់តែលឿន។

ស្មាតហ្វូន Nova 3E លក់នៅក្នុងតម្លៃ 1999 Yuan (~$315) សម្រាប់ 4GB +64GB និងតម្លៃ 2199 Yuan (~$348) សម្រាប់ម៉ូដែល 4GB + 128GB ។ សម្រាប់ការកម្មង់ទិញមុនចាប់ពីថ្ងៃនេះ ហើយនិងមានការដាក់លក់លើកដំបូង នៅថ្ងៃទី 27 ខែមីនាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

ដោយ ប៉េងលីន
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

ដោយ ប៉េងលីន
Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

ដោយ ប៉េងលីន
Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
ស្ងាត់ៗ Mitsubishi ចេញឡាន Hybrid ថ្មី ឌីហ្សាញរូបរាងឡើងម៉ាអេម!

ស្ងាត់ៗ Mitsubishi ចេញឡាន Hybrid ថ្មី ឌីហ្សាញរូបរាងឡើងម៉ាអេម!

ដោយ ប៉េងលីន
CHANGAN ចេញស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan UNI-T ដែលបង្ហោះនៅក្នុងបណ្តាញសង្គមនាពេលថ្មីៗនេះ

CHANGAN ចេញស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan UNI-T ដែលបង្ហោះនៅក្នុងបណ្តាញសង្គមនាពេលថ្មីៗនេះ

ដោយ ប៉េងលីន