ក្រុមហ៊ុន Apple ទើបតែប្រកាសបង្ហាញជាផ្លូវការអំពី iPad ស៊េរីថ្មីដែលមានគោលដៅសម្រាប់ការប្រើប្រាស់នៅក្នុងសាលារៀននោះ។ ខុសប្លែកពីថេប្លេតស៊េរីថ្មីជាច្រើនរបស់ក្រុមហ៊ុន Apple នោះ នេះគឺជាថេប្លេតដែលមានតម្លៃថោក។ iPad ថ្មីនេះ នឹងដាក់លក់នៅក្នុងសហរដ្ឋអាមរិកជាមួយនឹងតម្លៃត្រឹមតែ $329 ហើយនេះ គឺជាតម្លៃមួយដែលទាបជាង iPad ជាច្រើនរបស់ក្រុមហ៊ុន Apple នោះ។ បើទោះបីនេះគឺជាថេប្លេតដែលមានតម្លៃធូរថ្លៃក៏ដោយ iPad នេះ ក៏ទ្រទ្រង់ជាមួយនឹងការប្រើប្រាស់នូវបច្ចេកវិទ្យា Apple Pencil ផងដែរ។
iPad ស៊េរីថ្មីនេះ អាចទ្រទ្រង់ជាមួយនឹង Logitech Crayon ដែលជា third-party pen ស៊េរីថ្មី ដែលមិនមានការប្រើប្រាស់នូវ pressure-sensitive ដូចទៅនឹង Pencil នោះទេ ប៉ុន្តែ iPad គ្រាន់តែដាក់លក់នៅក្នុងតម្លៃមួយធូរថ្លៃខ្លាំងជាង។ សម្រាប់ Apple Pencil ដាក់លក់នៅក្នុងតម្លៃ $99 ប៉ុន្តែមានការចុះតម្លៃ $10 សម្រាប់សាលារៀន។ សម្រាប់ iPad ស៊េរីថ្មសម្រាប់សិស្សនេះ គឺប្រើប្រាស់នូវកម្មវិធី Apps ជាច្រើនសម្រាប់សាលារៀនដូចជា Pages, Numbers, Keynote និងជាច្រើនទៀត។ សម្រាប់ Apps ទាំងនេះ គឺអាចប្រើប្រាស់ជាមួយនឹង Apple Pencil ។
កាលបរិច្ឆេទនៃការដឹកជញ្ជូនទៅលើថេប្លេតស៊េរីថ្មីនេះ ត្រូវបានបញ្ជាក់នៅថ្ងៃបន្ទាប់ពីការប្រកាសបង្ហាញវត្តមានរបស់ផលិតផលថ្មីនេះ។ នៅលើ Apple Store នឹងចាប់ផ្តើមដឹកជញ្ជូននូវថេប្លេតនេះ នៅសហរដ្ឋអាមេរិកនៅថ្ងៃទី 2 ខែមេសារួមទាំង AT&T ផងដែរ។ BestBuy ក៏មានការផ្តល់ជូននូវ Gift card តម្លៃ $25 សម្រាប់អតិថិជនដែលទិញ iPad ស៊េរីថ្មីនេះផងដែរ។ នៅលើ Apple Store ថេប្លេតនេះប្រើប្រាស់ជាមួយនឹង Logitech Slim Folio Case និង Apple Pencil ដែលមានតម្លៃសរុបប្រហែលជា $500 ។
សម្រាប់លក្ខណៈសម្បត្តិរបស់ថេប្លេតស៊េរីថ្មីនេះ គឺមានអេក្រង់ 9.7-inch Retina display ជាមួយនឹងកម្រិតភាពច្បាស់ 2048x 1536 ភិចសែល។ អេក្រង់នេះ ជាប្រភេទ anti-reflective បច្ចេកវិទ្យា TrueTone technology ដែលផ្តល់នូវពន្លឺពណ៌ស្រស់ស្អាត។ iPad នេះ ក៏មានប្រើប្រាស់នូវ ProMotion ដែលមានកម្រិត 120 Hz response rate និង Gamut Color កាន់តែធំជាមុន។ ថេប្លេតនេះ ប្រើប្រាស់នូវបន្ទះឈីប quad-core Apple A10 Fusion chipset ដែលមានល្បឿន 2.3 GHz។
iPad ថ្មីនេះ ប្រើប្រាស់នូវបន្ទះឈីបដែលដូចគ្នាទៅនឹង iPhone 7 និង iPhone 7 Plus ។ នេះគឺជាផលិតផលដ៏អស្ចារ្យដែលមានតម្លៃ $329 នោះ។ កាមេរ៉ាខាងក្រោយរបស់ iPad ថ្មីនេះ មានទំហំ 8MP ថតនៅក្នុងកម្រិត 1080p ស្របពេលកាមេរ៉ាខាងមុខំហំ 5MP។ ថេប្លេត Apple iPad ថ្មីនេះ នឹងចាប់ផ្តើមដឹកជញ្ជូនចាប់ពីថ្ងៃទី 2 ខែមេសាខាងមុខនេះ៖
Wi-Fi 32 GB ($329)
Wi-Fi + cellular 32 GB ($459)
Wi-Fi 128 GB ($429)
Wi-Fi + cellular 128 GB ($559)