ស្វែងរកពួកយើង:

ស្មាតហ្វូនស៊េរីថ្មី Asus ZenFone Max Pro M1 បំពាក់នូវប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo និងថាមពលថ្ម 5,000 mAh

ដោយ

Koun Jab Luffy

24 មេសា 2018 04:58 ទៀបភ្លឺ

អាន 2 នាទី

Article image
ក្រុមហ៊ុនបច្ចេកវិទ្យា Asus ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន Android ស៊េរីថ្មីថ្នាក់កណ្តាលរបស់ខ្លួនគឺម៉ូដែល ZenFone Max Pro M1 ដែលជាស្មាតហ្វូនយើងធ្លាប់បានលឺពីវាជាច្រើនមកហើយ។ បើទោះបីជាស្មាតហ្វូន ZenFone series ថ្មីនេះនឹងប្រកាសបង្ហញខ្លួននៅក្នុងប្រទេសឥណ្ឌាក្នុងពេលឆាប់ៗនេះក៏ដោយ ក្រុមហ៊ុន Asus ក៏មានគម្រោងក្នុងការដំណើរការស្មាតហ្វូនស៊េរីថ្មីនេះនៅក្នុងប្រទេសជាច្រើនទៀតផងដែរ។សម្រាប់ពេលបច្ចុប្បន្ននេះ យើងដឹងថាស្មាតហ្វូនស៊េរីថ្មី Asus ZenFone Max Pro M1 នឹងដាក់លក់នៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី 3 ខែឧសភានៅក្នុងតម្លៃ $160 (3GB/32GB model) និងតម្លៃ $200 (4GB/64GB model) ។ ទោះជាយ៉ាងណាក៏ដោយ អតិថិជនជាច្រើននៅក្នុងប្រទេសឥណ្ឌូនេស៊ីនឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលដាក់លក់ស្មាតហ្វូននេះនៅថ្ងៃទី 25 ខែមេសាខាងមុខនេះ។តាមការបញ្ជាក់របស់ Asus សម្រាប់ស្មាតហ្វូន ZenFone Max Pro M1 នឹងភ្ជាប់ជាមួយនឹងរ៉េមទំហំ 6GB ហើយវាក៏មានកាមេរ៉ាខាងមុខ និងខាងក្រោយទំហំ 16MP ផងដែរ ប៉ុន្តែព័ត៌មានលម្អិតអំពីតម្លៃរបស់ស្មាតហ្វូននេះនៅមិនទាន់ដឹងនៅឡើយទេ។ដូចអ្វីដែលបានរំពឹងទុកនោះ ស្មាតហ្វូន ZenFone Max Pro M1 នឹងទទួលបានបទពិសោធន៍នៃការប្រប្រាស់ទៅលើ Android ពិតៗ ប៉ុន្តែវាមិនមានការបញ្ជាក់អំពីគម្រោង Android One នោះទេ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ហើយក្រុមហ៊ុន Asus សន្យាថានឹងធ្វើការ Update ទៅលើស្មាតហ្វូន ZenFone Max Pro M1 ទៅកាន់ Android Q នៅពេលដែល Version ថ្មីដាក់ដំណើរការនោះ។
Article image
ស្មាតហ្វូនថ្នាក់កណ្តាលរបស់ក្រុមហ៊ុន Asus នេះនឹងមានរូបរាងស្រស់ស្អាតដោយសារតែអេក្រង់ទំហំ 6 អ៊ីញរបស់វាភ្ជាប់ជាមួយនឹង HD+ (1080 x 2160 pixels) បន្ទះឈីប Qualcomm Snapdragon 636 processor និងថាមពលថ្មធំ 5,000 mAh ។ នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះទំហំ (13MP+5MP) និងប្រព័ន្ធស្កេនក្រយ៉ៅដៃផងដែរ ខណៈពេលដែលកាមេរ៉ាខាងមុខនេះមានទំហំ 8MP នោះ។ស្មាតហ្វូន ZenFone Max Pro M1 នឹងប្រើប្រាស់នូវប្រព័ន្ធស៊ីមពីរ និងមានការរចនារូបរាងកាន់តែប្រណិតបំផុត។ ស្មាតហ្វូននេះមានរន្ធមួយទៀតសម្រាប់ដាក់បន្ថែមនូវ microSD ដែលអនុញ្ញាតឱ្យបន្ថែមទិន្នន័យបានដល់ទៅ 2TB ថែមទឿត។ ស្មាតហ្វូន ZenFone Max Pro M1 នឹងមានពីរពណ៌សម្រាប់ជ្រើសរើសគឺពណ៌ខ្មៅ (Deepsea Black)និងពណ៌ទឹកប្រាក់(Meteor Silver)៕
ស្មាតហ្វូនស៊េរីថ្មី Asus ZenFone Max Pro M1 បំពាក់នូវប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo និងថាមពលថ្ម 5,000 mAh