no-alternative title
no-alternative title
no-alternative title
no-alternative title

ស្មាតហ្វូន Galaxy Note 9 ជាមួយនឹងប៊ិក S Pen ពណ៌លឿងរបស់ខ្លួន ទំនងប្រហែលជាមិនបង្ហាញខ្លួននោះទេ

កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ យោងតាមព័ត៌មានមួយបានទម្លាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung គឺមានគម្រោងនៅក្នុងការបញ្ចេញស្មាតហ្វូនស៊េរីថ្មី Galaxy Note 9 ចំនួន 5 ពណ៌ សម្រាប់អតិថិជនរបស់ខ្លួន ប៉ុន្តែមានស្មាតហ្វូនតែ 3 ពណ៌ប៉ុណ្ណោះ ដែលនឹងប្រកាសចេញនោះ។ ហើយថ្មីៗនេះប៊ិក S Pen ជាច្រើនម៉ូដែល នឹងមានពណ៌ផ្សេងៗគ្នា ក៏ត្រូវបានទម្លាយចេញដោយ GalaxyClub ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលដែលនិយាយអំពីការអាប់ឌែតទៅលើប៊ិក S Pen នេះ គឺពិតជាគួរឱ្យកត់សម្គាល់មែនទែន ផលិតផលនេះ នឹងមានលេខកូដ EJ-PN960។ នៅពេលដែលពណ៌ជាក់លាក់នោះ លេខកូដនឹងមានពេញលេញបែបនេះ PN960BBEGWW។ បន្ថែមពីនេះទៀត សម្រាប់ក្រុមលេខកូដ BJEGWW ក៏ត្រូវបានគេដាក់បង្ហាញផងដែរ ដែលមានការបញ្ជាក់ថា ស្មាតហ្វូន ពណ៌ស្វាយ នឹងមានលេខកូដ BVEGWW។ ក្រុមហ៊ុន Samsung ទំនងជានឹងបញ្ចេញនូវស្មាតហ្វូន Galaxy Note 9 ដែលនឹងមានពណ៌ត្នោត និងពណ៌ខៀវផងដែរ ដែលស្មាតហ្វូននេះ នឹងមានលេខកូដ PN960BLEGWW និង PN960BAEGWW ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺនៅមិនទាន់មានការបញ្ជាក់អំពីស្មាតហ្វូន Galaxy Note 9 ម៉ូដែលពណ៌លឿង រួមនឹងប៊ិក S Pen នោះ នឹងបញ្ចេញដោយក្រុមហ៊ុន Samsung នោះទេ។ ប៉ុន្តែយោងតាមការបញ្ជាក់របស់ក្រុមហ៊ុនពេលកន្លងមក ការពិតប៊ិក S Pen គឺប្រើប្រាស់នូវពណ៌លឿង ហើយក្រុមហ៊ុននេះ ក៏ទំនងប្រហែលជាមានប៊ិក S Pen ពណ៌ស្វាយផងដែរ។ គិតមកទល់នឹងពេលនេះ នៅសល់ពេលមួយខែទៀតប៉ុណ្ណោះ មុនពេលដែលព្រឹត្តិការណ៍នៃការសម្ពោធការបង្ហាញខ្លួន ស្មាត ហ្វូន Galaxy Note 9 ជាផ្លូវការ។ ដូច្នេះ សូមតាមដានជាមួយនឹងក្រុមការងាររបស់ខ្ញុំទាំងអស់គ្នា៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម