ស្វែងរកពួកយើង:

ក្រុមហ៊ុន Mitsubishi បានបញ្ចញនូវរថយន្តស៊េរីថ្មី Outlander 2020 ជាមួយនឹងការឌីស្សាញរូបរាងយ៉ាងទាក់ទាញបំផុត

ដោយ

Koun Jab Luffy

03 តុលា 2019 10:56 ព្រឹក

អាន 2 នាទី

Article image
នៅក្នុងព្រឹត្តិការណ៍ពិពរណ៍រថយន្ត Geneva Motor Show 2019 នេះ ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានប្រកាសបង្ហាញនូវរថយន្ត Engelberg Tourer Concept ដែលជាប្រភេទរថយន្ត hybrid SUV ដែលបំពាក់នូវប្រព័ន្ធ 4WD system ចេញពីរថយន្ត Lancer Evolution។ ក្រុមហ៊ុន Mitsubishi បានប្រាប់អ្នកសារព័ត៌មានអំពីរថយន្ត Version ថ្មីដែលខ្លួនកំពុងតែធ្វើការពិចារណា ប៉ុន្តែសម្រាប់គំនិតនេះ គឺរួចរាល់ហើយសម្រាប់ការជំរុញទៅលើម៉ូឌែលជាច្រើនទៀតនាពេលខាងមុខនេះ។
យោងតាម AutoExpress បានធ្វើការរាយការណ៍ថា សម្រាប់រថយន្ត Mitsubishi Outlander ស៊េរីថ្មីនេះ គឺមានការឌីស្សាញរូបរាងយ៉ាងស្រស់ស្អាតល្អប្រណិតដែលមានការជម្រុញដោយគំនិតនៃរថយន្ត Engelberg Tourer Concept នោះ។ សម្រាប់រថយន្តស្ព័រ Outlander រូបរាងថ្មីនេះ គឺមានភ្ជាប់ជាមួយនឹងភ្លើងប្រើប្រាស់ពេលថ្ងៃ ភ្លើងមុខ LED headlights និងការរចនារូបរាងថ្មីដ៏ប្រណិតស្រស់ស្អាតទាក់ទាញបំផុត សម្រាប់ព័ត៌មានលម្អិតនៃកម្លាំងម៉ាស៊ីនរបស់រថយន្តនេះ នៅមិនទាន់ទម្លាយនៅឡើយទេ ប៉ុន្តែសម្រាប់រថយន្តស៊េរីថ្មី Outlander នេះនឹងមានភ្ជាប់ជាមួយនឹងម៉ាស៊ីន hybrid ថ្មីដែលមានការតម្លើងនៅលើរថយន្ត Engelberg Tourer Concept ដែលនឹងប្រើប្រាស់នូវម៉ាស៊ីន 2.4-liter four-cylinder និងម៉ូទ័រអេឡិចត្រូនិចចំនួន 2ដែលអាចធ្វើដំណើរចម្ងាយបាន 43 ម៉ាយ៍នៅលើស្តង់ដារនៃការធ្វើតេស្ត European WLTP និងការបើកបរបានចម្ងាយដល់ទៅ 434 ម៉ាយ៍ក្នុងការបញ្ចូលថាមពលថ្មពេញម្តងនោះ និងការភ្ជាប់ជាមួយនឹងធុងហ្គាសពេញនោះ។
Article image
បច្ចេកវិទ្យាថ្មីនេះ ក៏មានការពង្រឹងពីលើរថយន្ត Outlander PHEV នៅក្នុងសហរដ្ឋអាមេរិកនេះ ដែលប្រើប្រាស់នូវម៉ាស៊ីន 2.0-liter engine និងម៉ូទ័រអេឡិចត្រូនិចចំនួន 2 ដែលមានការកម្លាំងម៉ាស៊ីន 190 សេះ និងអាចធ្វើដំណើរបានចម្ងាយ 22 ម៉ាយ៍។ ស្តង់ដារនៃរថយន្ត Outlander នេះ គឺបំពាក់នូវកម្លាំងម៉ាស៊ីន 2.4-liter four-cylinder ជាមួយនឹងកម្លាំងម៉ាស៊ីន 166 សេះ និងកម្លាំងរមួល 162 lb-ft ឬម៉ាស៊ីន 3.0-liter ជាមួយនឹងកម្លាំងម៉ាស៊ីន 224 សេះ និងកម្លាំងរមួល 215 lb-ft ថែមទៀតផង។
Article image
AutoExpress មិនមានរូបភាពនៃផ្នែកកាប៊ីននៃរថយន្តនេះ នៅឡើយទេ ប៉ុន្តែសម្រាប់គំរូរបស់រថយន្តនេះ មានភ្ជាប់ជាមួយនឹងប្រព័ន្ធផ្តល់ព័ត៌មានថ្មី infotainment system សម្រាប់ជំនួសទៅលើអេក្រង់ទំហំ 7’’ Touchscreen ថែមទៀត។ រថយន្តស៊េរីថ្មី Mitsubishi Outlander នេះ នឹងបង្ហាញខ្លួននៅក្នុងពេលណាមួយនៅឆ្នាំ 2020 នេះ។ យើងសង្ឃឹមថា រថយន្តស៊េរីថ្មី Engelberg Tourer Concept នឹងបង្ហាញខ្លួននៅក្នុងសហរដ្ឋអាមេរិកផងដែរ៕
ក្រុមហ៊ុន Mitsubishi បានបញ្ចញនូវរថយន្តស៊េរីថ្មី Outlander 2020 ជាមួយនឹងការឌីស្សាញរូបរាងយ៉ាងទាក់ទាញបំផុត