no-alternative title
no-alternative title

Galaxy Fold 2 ស្មាតហ្វូនអេក្រង់បត់បានជំនាន់ទីពីររបស់ Samsung ត្រូវបានបង្ហាញថា នឹងអាចទ្រទ្រង់បានជាមួយនិងប៊ិក S PEN

ខណៈពេលដែល Samsung Galaxy Fold នៅមិនទាន់ក្លាយជាស្មាតហ្វូនដែលទទួលបាននូវភាពជោគជ័យខ្លាំងនៅឡើយទេនោះរហូតមកដល់ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ ហាក់ដូចជាប្រឹងប្រែងយ៉ាងខ្លាំងនៅលើនិន្នាការថ្មីសម្រាប់ស្មាតហ្វូនដែលអាចបត់បាននេះ ជាមួយនឹងអ្វីដែលយើងដឹងថាជាស្មាតហ្វូនដែលអាចបត់បានជំនាន់ទី 2 នោះ។ ប៉ាតង់ចុងក្រោយបំផុតបញ្ជាក់ថា ស្មាតហ្វូន SAMSUNG GALAXY FOLD 2 នឹងទ្រទ្រង់នូវ S Pen។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមព័ត៌មានចុងក្រោយបញ្ជាក់ថា ក្រុមហ៊ុន Samsung ប្រហែលជាកំពុងតែធ្វើការនៅលើស្មាតហ្វូនដែលអាចបត់បានជំនាន់ទី 2 ដែលមានឈ្មោះហៅថា Galaxy Fold 2 ឬ យ៉ាងហោចណាស់នៅក្នុងប៉ាតង់ថ្មី កាលពីថ្ងៃទី 26 ខែសីហា ឆ្នាំ 2019 នេះទៅកាន់ ការិយាល័យកម្មសិទ្ធិបញ្ញាសហភាពអឺរ៉ុប EUIPO និង ការិយាល័យកម្មសិទ្ធិបញ្ញាពិភពលោក WIPO ផងដែរ។

នៅក្នុងប៉ាតង់ថ្មីនេះ យើងអាចមើលឃើញថា ស្មាតហ្វូន Galaxy Fold 2 នេះទ្រទ្រង់ទៅលើ S Pen របស់ក្រុមហ៊ុន Samsung ដែលវាអាចដំណើរការបានទាំងនៅពេលដែលបត់ និងនៅពេលដែលបើកហើយវាពិតជាផ្តល់នូវភាពងាយស្រួលមែនទែនក្នុងការប្រើប្រាស់នោះ។

បន្ថែមពីនេះទៀតនោះ នៅក្នុងប៉ាតង់នេះដែលបានដាក់ស្នើដោយក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅក្នុងការិយាល័យប៉ាតង់ និងស្លាកពាណិជ្ជកម្ម Trademark របស់សហរដ្ឋអាមេរិកនោះ ស្មាតហ្វូន Galaxy Fold 2 នេះអាចធ្វើការប្រើប្រាស់ជាមួយនឹងប៊ិច S Pen បានទាំងពេលបើក និងពេលបត់។ របាយការណ៍ជាច្រើនកាលពីពេលមុននេះបញ្ជាក់ថាស្មាតហ្វូន Galaxy Fold 2 នេះប្រហែលជាមានអេក្រង់ទំហំ 8-inch  ហើយវាមានរន្ធដោត S Pen ដូចគ្នាទៅនឹង Galaxy Note Series ផងដែរ។ 

យើងអាចនឹងឃើញវត្តមានរបស់ស្មាតហ្វូន Galaxy Fold 2 នេះ នៅក្នុងព្រឹត្តិការណ៍ MWC2020 ដែលនឹងធ្វើឡើងនៅថ្ងៃទី 24 ខែកុម្ភៈខាងមុខនេះជាមួយនឹងវត្តមានរបស់ស្មាតហ្វូន Samsung Galaxy S11 ដែលនឹងបង្ហាញខ្លួនប៉ុន្មានថ្ងៃមុននេះ។

បន្ថែមពីនេះទៀតនោះ វាមានការរាយការណ៍ថា ក្រុមហ៊ុន Samsung កំពុងតែធ្វើការបញ្ចូលគ្នានៃស្មាតហ្វូន Galaxy S និងGalaxy Note Series នេះ។ ខណៈពេលដែលស្មាតហ្វូន Galaxy Fold Series អាចជំនួសកន្លែងរបស់ស្មាតហ្វូន Galaxy Note Series នោះ វាពិតជាត្រូវការភាពចាស់ទុំជាមុនសិនមុនពេលដែលរឿងនេះអាចកើតឡើងនោះ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន