no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei 5G នៅក្នុងប្រទេសចិន ត្រូវបានគេព្យាករណ៍ថា នឹងមានចំណែកទីផ្សារច្រើនជាង 50% នៅឆ្នាំ 2020

នៅក្នុងពេលថ្មីៗនេះ យោងតាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើន ចេញពីប្រទេសចិន ក្រុមហ៊ុនយក្សរបស់ចិន Huawei នឹងក្លាយជាកម្លាំងចលករទៅលើបច្ចេកវិទ្យា 5G ដ៏ខ្លាំងក្លាបំផុតនៅក្នុងប្រទេសចិន។ ក្រុមហ៊ុននេះ នឹងធ្វើការបង្កើតនូវបណ្តាញ 5G Network ធំបំផុតរបស់ពិភពលោក ហើយក្រុមហ៊ុន  Huawei នឹងក្លាយជាមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍនេះ។ កន្លងក៎៏មានព័ត៌មានមួយចំនួន បានអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ នឹងធ្វើការគ្រប់គ្រងទៅលើចំណែកទីផ្សាររបស់ចិនច្រើនជាង 50% ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើននេះ ក្រុមហ៊ុន Huawei កំពុងតែធ្វើការដាក់ពង្រាយទៅលើបច្ចេកវិទ្យា 5G នៅក្នុងទីផ្សាររបស់ចិន។ នេះមានដូចជាស្ថានីយ៍ 5G ឧបករណ៍ភ្ជាប់ទំនាក់ទំនង ស្មាតហ្វូន និង Servers ជាច្រើនថែមទៀត។ នៅក្នុងឆ្នាំ 2020 នេះ ក្រុមហ៊ុននេះ នឹងមានចំណែកទីផ្សារច្រើនជាង 50%នៅក្នុងប្រទេសចិន។ សម្រាប់ servers គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងការផ្តោតរបស់ក្រុមហ៊ុន Huawei។បច្ចុប្បន្ននេះ ក្រុមហ៊ុន Huawei គឺមានចំណាត់ថ្នាក់លេខ 2 នៅក្នុងទីផ្សាររបស់ចិនជាមួយនឹងចំណែកទីផ្សារនៅចន្លោះពី 17% និង 19 % ។

កន្លងមក ដោយសារតែមានការដាក់សម្ពាធចេញពីសហរដ្ឋអាមេរិក ក្រុមហ៊ុន Huawei ទំនងជាមិនត្រូវបានប្រើប្រាស់ក្នុងការផ្គត់ផ្គង់នូវ 5G សម្រាប់ក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិកនោះទេ។ នៅក្នុងដំណើរការនេះ ក្រុមហ៊ុន TSMC និងក្រុមហ៊ុនជាច្រើនទៀតជាអ្នកដែលទទួលបាននូវផលចំណេញនេះ។ បច្ចេកវិទ្យា semiconductor process technology កម្រិតខ្ពស់របស់ក្រុមហ៊ុន TSMC នឹងធ្វើការដំណើរការសម្រាប់ក្រុមហ៊ុន OEMs ជាច្រើនរបស់ Huawei ។ នេះមានដូចជាបន្ទះឈីប Kirin និង AI chips ផ្សេងទៀត។  តាមការបញ្ជាក់នៅក្នុងរបាយការណ៍មុននេះ ការកម្មង់ទិញរបស់ក្រុមហ៊ុន Huawei សម្រាប់បន្ទះឈីប 5G processors និង ASIC chips គឺធ្វើការផលិតដោយក្រុមហ៊ុន TSMC នេះតែម្តង។ ជាលទ្ធផល សមត្ថភាពនៃដំណើរការ 7nm របស់ក្រុមហ៊ុន TSMC សម្រាប់ត្រីមាសទី 4 ឆ្នាំ 2019 នេះគឺពេញតែម្តង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន
Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ដោយ ប៉េងលីន