no-alternative title
no-alternative title
no-alternative title
no-alternative title

Meizu បានត្រៀមខ្លួនក្នុងការបញ្ចេញនូវស្មាតហ្វូន Flagship ថ្មីរបស់ខ្លួនដែលមានអេក្រង់ធំជាងមុន

ថ្មីៗនេះ មានរបាយការណ៍ជាច្រើនដែលបញ្ជាក់ថា ក្រុមហ៊ុផលិតស្មាតហ្វូនរបស់ចិន Meizu បានត្រៀមខ្លួនក្នុងការបញ្ចេញនូវស្មាតហ្វូន Flagship ថ្មីរបស់ខ្លួនដែលមានឈ្មោះថា Meizu 16T នៅចុងឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយនោះ រូបភាព Render ដែលទម្លាយចេញពី Slashleaks ក៏បង្ហាញនូវស្មាតហ្វូនមួយទៀតនោះគឺ Meizu 16s Pro Plus។ ស្មាតហ្វូន Meizu 16s និង 16s Pro ត្រូវបានក្រុមហ៊ុន Meizu បង្ហាញចេញកាលពីពេលមុននេះ ដែលមានអេក្រង់ទំហំ 6.2-inch display។ សម្រាប់រូបភាព Renders ចុងក្រោយបំផុតនោះ ស្មាតហ្វូន Meizu 16s Pro Plus គឺជាជំនាន់ម៉ូឌែលអេក្រង់ធំរបស់ 16s Pro។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនទាំងពីរម៉ូឌែលនេះប្រើប្រាស់នូវកាមេរ៉ាបញ្ឈរ 3 គ្រាប់ហើយវាមានពណ៌សយ៉ាងស្រស់ស្អាតថែមទៀត។ តាមការបញ្ជាក់នៅក្នុងព័ត៌មានថ្មីៗនេះ ផ្នែកខាងមុខរបស់វាគឺដូចគ្នាទៅនឹងស្មាតហ្វូន Meizu 16s series ផងដែរ។ សម្រាប់ទំហំនៃអេក្រង់របស់ស្មាតហ្វូននេះគឺមានការកើនឡើងដែលមានន័យថា ស្មាតហ្វូននេះនឹងមានភ្ជាប់ជាមួយនឹងថាមពលថ្មធំជាងមុនផងដែរ ហើយវាក៏មានផ្នែក Hardware ដែលល្អជាងមុនថែមទៀតផង។ វាមិនទាន់មានព័ត៌មានអំពីស្មាតហ្វូន Meizu 16s Pro Plus នោះទេ។ ស្មាតហ្វូន Meizu 16T នឹងបង្ហាញខ្លួននៅថ្ងៃទី 23 ខែតុលាខាងមុខនេះ ប៉ុន្តែយើងនៅមិនទាន់ដឹងថាតើស្មាតហ្វូន 16s Pro Plus នឹងបង្ហាញខ្លួននៅថ្ងៃដដែលនោះទេឬយ៉ាងណា។

តាមការបញ្ជាក់នៅក្នុងបញ្ជីរបស់ TENAA នោះ បានអោយដឹងថា ស្មាតហ្វូន Meizu 16T នឹងមានអេក្រង់ទំហំ 6.5-inch full-screen display ជាមួយនឹងកម្រិតភាពច្បាស់ 2232×1080 ។ ស្មាតហ្វូននេះមានវិមាត្រ 159.63×78.2×8.3mm និងទម្ងន់ 183g។ ស្មាតហ្វូន Meizu 16Tប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 SoC មានរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ថែមទៀត។ ស្មាតហ្វូននេះ មានភ្ជាប់ជាមួយនឹងកាមេរ៉ា 3 គ្រាប់ដែលមានទំហំ 16MP+8MP+5MP ថាមពលថ្ម 4500 mAh ហើយវាអាចមានតម្លៃចន្លោះពី 2000 យន់ ទៅ 2500 យន់។ មានន័យថា តម្លៃរបស់ស្មាតហ្វូននេះ គឺទាបជាង Meizu 16s  16s Pro។ សម្រាប់រឿងនេះ គេអាចនិយាយបានថា Meizu 16T គឺជាស្មាតហ្វូនដែលមានតម្លៃថោកបំផុតដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 របស់ក្រុមហ៊ុនMeizu ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន
Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi ប្រគល់ឡាន Xiaomi YU7 ជូនអតិថិជនដំបូងជានិមិត្តរូប

លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi ប្រគល់ឡាន Xiaomi YU7 ជូនអតិថិជនដំបូងជានិមិត្តរូប

ដោយ ប៉េងលីន
 ឡានអគ្គីសនី Nio ម៉ូដែលថ្មី កម្លាំង 440 kW (590 សេះ) ដាក់លក់ឆាប់ៗនេះ តម្លៃជាង 4 ម៉ឺនដលា្លរ

ឡានអគ្គីសនី Nio ម៉ូដែលថ្មី កម្លាំង 440 kW (590 សេះ) ដាក់លក់ឆាប់ៗនេះ តម្លៃជាង 4 ម៉ឺនដលា្លរ

ដោយ ប៉េងលីន