ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Sony PlayStation 5 ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា នឹងមានដាក់លក់នារដូវឈប់សម្រាកឆ្នាំ 2020 ខាងមុខនេះ

ដោយ

Koun Jab Luffy

09 តុលា 2019 09:13 ព្រឹក

អាន 2 នាទី

Article image
យោងតាមការបង្ហោះនៅក្នុងប្លុកមួយ ក្រុមហ៊ុន Sony គឺបានប្រកាសអំពីវត្តមានរបស់ឧបករណ៍ PlayStation 5 ដែលនឹងមានការឌីស្សាញសារជាថ្មីឡើងវិញទៅលើ Controller។ នៅក្នុងនោះ ក្រុមហ៊ុនជប៉ុនមួយនេះ ក៏មានការពង្រឹងជាច្រើនទៅលើផ្នែក Hardware អោយកាន់តែលឿនជាងមុន ក្រាហ្វិកកាតល្អជាងមុន និងកម្មវិធីថ្មី នៅក្នុងការដំណើរការទៅលើរំញ័រនៅលើឧបករណ៍ Controllers ជាច្រើនផងដែរ។
លោក Jim Ryan ដែលជាប្រធាន និង CEO របស់ក្រុមហ៊ុន Sony Interactive Entertainment បានសរសេរថា នៅក្នុងការលេងហ្គេមនីមួយៗ លោកអ្នកប្រហែលជាមានអារម្មណ៍ផ្សេងៗគ្នាដូចជាការលេងហ្គេមប្រណាំងឡាន ឬការប្រកួតបាល់ទាត់នោះ។ អ្នកប្រហែលជាមានអារម្មណ៍កាន់តែប្លែកនៅពេលដែលប្រកួតបាល់ទាត់នៅលើស្មៅ ឬនៅក្នុងភក់ពេលភ្លៀងជាដើម។ គោលដៅមួយរបស់យើង គឺនាំយកនូវអារម្មណ៍កាន់តែជក់ចិត្ត ដិតអារម្មណ៍បំផុតសម្រាប់អ្នកលេងហ្គេមគ្រប់គ្នានៅពេលដែលកំពុងតែលេងហ្គេមនោះ។ សម្រាប់ឧបករណ៍គ្រប់គ្រង Controllers គឺកាន់តែងាយស្រួលជាមួយនឹងការប្រើប្រាស់នូវប៊ូតុង L2 និង R2 នោះ។
Article image
PlayStation 5 នឹងទ្រទ្រង់ទៅលើ ray-tracing ដែលជាបច្ចេកវិទ្យាឌីជីថលថ្មី ដែលអនុញ្ញាតអោយអ្នកលេងកាន់តែមានអារម្មណ៍អស្ចារ្យនៅលើផ្នែក 3D នេះ នៅក្នុងវីដេអូហ្គេមជាច្រើននោះ។ សម្រាប់ការអាប់ដេតនេះ គឺស្រដៀងគ្នាទៅនឹងអ្វីដែលក្រុមហ៊ុន Microsoft បានសន្យាសម្រាប់ការអាប់ដេតនៅលើ Xbox ជំនាន់ថ្មីរបស់ខ្លួនដែលត្រូវគេស្គាល់ថាជា Project Scarlett ដែលនឹងបង្ហាញខ្លួននៅចុងឆ្នាំក្រោយនេះ។
Article image
ក្រុមហ៊ុន Sony នៅមិនទាន់បញ្ចេញនូវរូបភាពនៃ Console ឬបញ្ជាក់អំពីកាលបរិច្ឆេទនៃការបញ្ចេញនូវឧបករណ៍លេងហ្គេមនេះនោះទេ។ សម្រាប់តម្លៃរបស់ PlayStation 5 នេះ គឺនៅមិនទាន់ដឹងនៅឡើយទេ។ PlayStation 5 ប្រហែលជាដាក់លក់នៅក្នុងឆ្នាំ 2020 នៅក្នុងរដូវឈប់សម្រាក៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Sony PlayStation 5 ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា នឹងមានដាក់លក់នារដូវឈប់សម្រាកឆ្នាំ 2020 ខាងមុខនេះ