ស្វែងរកពួកយើង:

ប្រទេសចិន បានប្រកាសរិះគន់ Apple ដែលអនុញ្ញាតអោយដំណើរការនូវកម្មវិធីផែនទី Hong Kong Map នៅលើ App Store

ដោយ

Koun Jab Luffy

10 តុលា 2019 08:36 ព្រឹក

អាន 2 នាទី

Article image
កាសែត People’s Daily របស់រដ្ឋនៅក្នុងប្រទេសចិន បានធ្វើការរិះគន់ទៅលើក្រុមហ៊ុន Apple ក្នុងការអនុម័តយល់ព្រមទៅលើកម្មវិធី Hong Kong app ដែលបង្ហាញនូវប្រភព និងការអាប់ដេតទៅលើផែនទីនៅលើទីតាំងរបស់ប៉ូលិស និងក្រុមអ្នកតវ៉ារួមទាំងការដាក់នូវបទចម្រៀងតស៊ូមតិឯករាជ្យនៅហុងកុងទៅលើ Apple Music។ កាសែតខាងលើនេះ មិនទាន់ដឹងឈ្មោះ បទចំរៀងនេះទេ ប៉ុន្តែគ្រប់គ្នាបានដឹងថា នេះប្រហែលជាបទ “Glory to Hong Kong” ហើយមនុស្សជាច្រើនរស់នៅទីក្រុងនេះ បានហៅថានេះ គឺជាបទចម្រៀងជាតិរបស់ពួកគេ។
នៅក្នុងអត្ថបទនេះ ដែលត្រូវបានចុះផ្សាយដោយ Bo Lan Ping បានបញ្ជាក់ថា “គ្មានអ្នកណាចង់អូសទម្លាក់ Apple ចូលទៅក្នុងភាពវឹកវរនេះទេ នៅក្នុងហុងកុង ប៉ុន្តែមនុស្សជាច្រើន អាចប៉ាន់ស្មានបានថា ក្រុមហ៊ុន Apple កំពុងតែបញ្ជូលនូវអាជីវកម្មរបស់ខ្លួនជាមួយនឹងនយោបាយ និងសកម្មភាពដែលល្មើសច្បាប់។ ក្រុមហ៊ុន Apple ត្រូវតែគិតអំពីផលវិបាកនៃការសម្រេចចិត្តដ៏គ្មានហេតុផលនេះឡើងវិញ។” នៅក្នុងអ្វីដែលកើតឡើងនេះអាចជាការគំរាមកំហែងដ៏ធំនៅក្នុងទីផ្សាររបស់ចិន ហើយនៅក្នុងការអធិប្បាយមួយ បានបញ្ជាក់ថា សកម្មភាពនៃការបញ្ចូលគ្នានៃផ្នែកនយោបាយ ពាណិជ្ជកម្ម និងសកម្មភាពខុសច្បាប់របស់ក្រុមហ៊ុន Apple គឺជារឿងដែលមិនសមហេតុផល និងមិនចេះប្រយ័ត្នប្រយែងដែលវានឹងនាំមកនូវភាពច្របូកច្របល់ជាច្រើនទៀតសម្រាប់ក្រុមហ៊ុននេះ។ នេះគឺជារឿងដែលគួរអោយព្រួយបារម្ភជាពិសេសនៅចំពេលដែលមានសង្គ្រាមពាណិជ្ជកម្មនេះ។
Article image
នៅក្នុងព័ត៌មានផ្សេងទៀតគឺបានសសេរថា អ្នកប្រើប្រាស់ iPhone នៅក្នុងទីក្រុង ម៉ាកាវ និងកោះតៃវ៉ាន់ គឺមិនអាចចូលទៅកាន់ Emoji ដែលមានរូបទង់ជាតិរបស់តៃវ៉ាន់ បានទៀតនោះទេ ដោយរឿងនេះ ត្រូវបានគេចាត់ទុកថា គឺជានិមិត្តរូបដ៏ចម្រូងចម្រាស់មួយនៅលើចិនដីគោកនេះ។ ប៉ុន្តែតាមការពិតទៅ ការប្រើប្រាស់នូវទង់ Emoji តៃវ៉ាន់នេះ នៅតែអាចរកបាននៅលើ Apps និងនៅលើគេហទំព័រជាច្រើន ហើយអ្នកអាចវាយពាក្យថា “Taiwan” ឬអ្នកអាច Copy និង Paste បានសម្រាប់ការប្រើប្រាស់៕
ប្រទេសចិន បានប្រកាសរិះគន់ Apple ដែលអនុញ្ញាតអោយដំណើរការនូវកម្មវិធីផែនទី Hong Kong Map នៅលើ App Store