no-alternative title
no-alternative title

Google កំពុងតែធ្វើការតេស្ត៍នៅលើស្មាតហ្វូន Pixel 4 ប្រភេទ 5G គ្រោងនឹងបង្ហាញខ្លួននៅសប្តាហ៍ក្រោយនេះ

Google Pixel 4 និង Pixel 4 XL នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងរយៈពេលមិនដល់មួយសប្តាហ៍ទៀតនោះទេ ប៉ុន្តែរបាយការណ៍មួយរាយការណ៍ដោយ Nikkei Asian Review បានបញ្ជាក់ថា ស្មាតហ្វូន Flagship 2019 ទាំងពីរនេះ អាចនឹងបង្ហាញខ្លួនជាមួយនឹងម៉ូឌែលទី 3 មួយទៀតផងដែរ។ តាមការបញ្ជាក់របស់ប្រភពជាច្រើនទៅលើបញ្ហានេះ ក្រុមហ៊ុន Google ថ្មីៗនេះគឺស្ថិតនៅក្នុងដំណើរការអភិវឌ្ឍទៅលើស្មាតហ្វូនទី 3 នៃត្រកូល Pixel 4 ដែលទ្រទ្រង់នូវបច្ចេកវិទ្យា “5G technology” ។ ដូចគ្នាទៅនឹងស្មាតហ្វូន Pixel 4 ដែរ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 របស់ក្រុមហ៊ុន Qualcomm ប៉ុន្តែវាមិនមានការបញ្ជាក់អំពីរ៉េម និងម៉េមូរីរបស់វានៅឡើយទេ។


រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Google នេះត្រូវគេរាយការណ៍ថាស្ថិតនៅក្នុងដំណាក់កាលនៃការធ្វើតេស្តនៅក្នុងប្រទេសចិននៅក្នុងខណៈពេលនេះ។ ប្រសិនបើក្រុមហ៊ុនបច្ចេកវិទ្យានេះ បន្តទៅលើគម្រោងនេះ ការបង្ហាញខ្លួនរបស់វាប្រហែលជាមិនមែនប៉ុន្មានខែទៀតនោះទេ។ មានការបញ្ជាក់ថា ស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន 4G Pixel 4 series និង Pixelbook Go Chromebook នៅថ្ងៃអង្គារ៍ទី ១៥ ខែតុលាខាងមុខនេះ។ វាក៏អាចមានវត្តមានរបស់នាឡិកា Google Pixel Smartwatch ដែលនឹងបង្ហាញខ្លួននៅសប្តាហ៍ក្រោយនេះផងដែរ។ 


ដើម្បីជៀសផុតពីពន្ធរបស់សហរដ្ឋអាមេរិកទៅលើផលិតផលជាច្រើនមកពីប្រទេសចិននោះ សម្រាប់ម៉ូឌែល Pixel 4 5G ទាំងអស់ដែលមានគោលដៅសម្រាប់ទីផ្សារនៅក្នុងសហរដ្ឋអាមេរិកនោះ នឹងធ្វើការផលិតនៅក្រៅទីផ្សាររបស់ចិនប្រហែលជានៅក្នុងប្រទេសវៀតណាមដែលស្មាតហ្វូន Pixel 4 និង Pixel 4 XL នឹងធ្វើការផលិតនៅទីនោះ។ ស្មាតហ្វូនទាំងនេះ គឺធ្វើការផលិតទ្រង់ទ្រាយធំរួចហើយ ហើយវាអាចនឹងដាក់លក់សម្រាប់ទីផ្សាររបស់ពិភពលោកនៅក្នុងចុងខែនេះ។ កាលបរិច្ឆេទនៅមិនទាន់ទម្លាយនៅឡើយទេ ប៉ុន្តែពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ស្មាតហ្វូននេះអាចនឹងចាប់ផ្តើមធ្វើការដឹកជញ្ជូននៅថ្ងៃសុក្រទី ២៥ ខែតុលាខាងមុខនេះ។


ប្រសិនបើក្រុមហ៊ុន Google សម្រេចចិត្តថាស្មាតហ្វូន 5G Pixel 4 នឹងមិនទាន់បង្ហាញខ្លួននៅសប្តាហ៍ក្រោយនេះទេ ប្រភពជាច្រើននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកនេះ អាចនឹងធ្វើការពន្យារពេលដល់ឆ្នាំក្រោយនេះ។ នេះមានន័យថា នៅក្នុងព្រឹត្តិការណ៍ Google I/O 2020 ខាងមុខនេះ ក្រុមហ៊ុន អាចនឹងបញ្ចេញនូវ Pixel 4a និង Pixel 4a XL ផងដែរ។ ស្មាតហ្វូន 5G Pixel 4 អាចនឹងបង្ហាញខ្លួននៅចុងឆ្នាំ 2019 ឬដើមឆ្នាំ 2020 ដែលនឹងអនុញ្ញាតអោយក្រុមហ៊ុនបច្ចេកវិទ្យា Google អាចធ្វើការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Apple នៅលើទីផ្សារតាមរយៈស្មាតហ្វូន 5G នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

ដោយ ប៉េងលីន
Mitsubishi Triton ឆ្នាំ 2026 Special Edition ថ្មីចំនួនពីរម៉ូដែលទៀត នឹងមានលេចវត្តមានក្នុងបន្ទប់តាំងបង្ហាញក្នុងខែកុម្ភៈខាងមុខនេះ

Mitsubishi Triton ឆ្នាំ 2026 Special Edition ថ្មីចំនួនពីរម៉ូដែលទៀត នឹងមានលេចវត្តមានក្នុងបន្ទប់តាំងបង្ហាញក្នុងខែកុម្ភៈខាងមុខនេះ

ដោយ ប៉េងលីន