no-alternative title
no-alternative title

Samsung Galaxy A51 នឹងបង្ហាញាវត្តមានជាមួយនិងកាមេរ៉ាខាងក្រោយ 4 គ្រាប់ដែលមានកាមេរ៉ាគោលទំហំ 48MP

ស្មាតហ្វូន Samsung Galaxy A50 គឺជាស្មាតហ្វូនថ្នាក់កណ្តាលប្រណិតស៊េរីថ្មីរបស់ Samsung ហើយពេលនេះ ក៏មានម៉ូឌែលពិសេសដែលមានការ upgrade ទៅលើលក្ខណៈសម្បត្តិជាច្រើនផងដែរនោះគឺ Galaxy A50s ហើយស្មាតហ្វូនជំនាន់ថ្មីរបស់វាដែលគ្រោងនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនោះ គឺមានឈ្មោះហៅថា Samsung Galaxy A51 នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន Canalys។

យើងបានដឹងរួចមកហើយអំពីការបែកធ្លាយជាច្រើនរបស់ស្មាតហ្វូនស៊េរីថ្មី Galaxy A51 នេះដែលបង្ហាញនៅលើ Geekbench ហើយពេលនេះយើងក៏ទទួលបាននូវព័ត៌មានអំពីលក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូននេះដែលគ្រោងនឹងបង្ហាញខ្លួននៅឆ្នាំ 2020 ខាងមុខនេះ។ យោងតាមព័ត៌មានថ្មីបំផុតបញ្ជាក់ថា Samsung Galaxy A51 នេះ នឹងមានអេក្រង់ទំហំ 6.5 អ៊ីង Super AMOLED ដែលប្រហែលជា FullHD+។ អេក្រង់នេះ ប្រហែលជាមិនមានអ្វីដែលកែប្រែខ្លាំងនោះទេ ដោយសារតែស្មាតហ្វូន Galaxy A50 និង A50s គឺមានអេក្រង់ទំហំ 6.4 inches រួចហើយ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

តាមការបញ្ជាក់របស់ប្រភពនេះ បានអោយដឹងថា ស្មាតហ្វូននេះ នឹងមានកាមេរ៉ាខាងមុខដែលមានទំហំ 32MP ដូចគ្នាទៅនឹងស្មាតហ្វូន Samsung Galaxy A50 ផងដែរ។ សម្រាប់កាមេរ៉ាខាងក្រោយវិញនោះ កាមេរ៉ាគោលរបស់វានឹងមានទំហំ 48MP ដូចគ្នាទៅនឹងស្មាតហ្វូន A50s។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាដែលមានរូបរាងជាទម្រង់អក្សរ L។ វាប្រហែលជាមានកាមេរ៉ាទំហំ 12MP wide-angle, 12MP telephoto sensor និង 5 MP depth sensor ផងដែរ។ ស្មាតហ្វូននេះនឹងមានកាមេរ៉ា 4 គ្រាប់នៅខាងក្រោយ។

សម្រាប់រន្ធដោតកាសស្តាប់ Headphone jack នៅតែរក្សាទុកដដែល ហើយវាមានរន្ធដោតបញ្ចូលថាមពលថ្ម USB-C connector។ តាមការបញ្ជាក់របស់់ Geekbench ស្មាតហ្វូននេះ អាចនឹងប្រើប្រាស់នូវបន្ទះឈីប Exynos 9611 រ៉េមទំហំ 4GB និងប្រព័ន្ធប្រតិបត្តិការ Android 10។ ថាមពលថ្មរបស់ស្មាតហ្វូននេះ ប្រហែលជាមានទំហំ 4,000 mAh ។ ស្មាតហ្វូននេះត្រូវគេរំពឹងថានឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 1 ឆ្នាំ 2020 ខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

ដោយ ប៉េងលីន