no-alternative title

ពានរង្វាន់ PMCO SEA GRAND 2019 បានរកឃើញហើយ គឺបានទៅលើក្រុម RRQ ATHENA ក្រោមការជួយពីស្មាតហ្វូន vivo V17 PRO

នៅពេលនេះ ព្រឹត្តិការណ៍នៃការប្រកួតពានរង្វាន់ PUBG Mobile Club Open 2019 SEA Championship នេះ គឹដល់ទីបញ្ចប់ហើយ។ លទ្ធផលក្រុម RRQ Athena គឺជាអ្នកបានទទួលជ័យជំនះ ជាមួយនឹងទឹកប្រាក់រង្វាន់ដល់ទៅ 35,000 USD។សម្រាប់ក្រុមដែលជាជើងឯករង ILLUMINATE THE MURDER ក៏ទទួលបាននូវសំបុត្រសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រជាលលក្ខណៈសកលផងដែរ។ សម្រាប់ក្រុម MEGA CONQUEROR , BIGETRON និង ORANGE.ESPORTS CG ក៏ទទួលបាននូវ Slots សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ PMCO Global Finals នេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ឆ្លងកាត់ការប្រកួតរយៈពេល 2 ថ្ងៃនៅ BO7 រួចមក ក្រុម RRQ Athena បានទទួលជោគជ័យនៅក្នុងការទទួលបាននូវពិន្ទុខ្ពស់ដល់ទៅ 211 ។ ក្រុម RRQ Athena &  ILLUMINATE the Murderer នឹងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ PMCO Global Final ដែលនឹងធ្វើឡើងនៅថ្ងៃទី 29 ខែវិចិ្ឆកា និង 1 ធ្នូខាងមុខនេះនៅ PUTRA WORLD TRADE CENTER ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ក្រុម YOODO GANK ក៏នឹងចូលរួមនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះផងដែរក្នុងនាមជាក្រុមដែលត្រូវបានអញ្ជើញសម្រាប់ម្ចាស់ប្រទេសនេះ។

PMCO-SEA ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Tencent និង PUBG Corporation ហើយមានការឧបត្ថម្ភធំដោយក្រុមហ៊ុន vivo ។ ស្មាតហ្វូន Vivo V17 Pro គឺផលិតផលផ្លូវការសម្រាប់ការប្រកួតនេះផងដែរ។ ជាមួយនឹងជំនួយរបស់ស្មាតហ្វូនស៊េរីថ្មី Vivo V17 Pro នេះ អ្នកលេងហ្គេមជាច្រើនអាចធ្វើការលេងហ្គេមនៅក្នុងកម្រិតមួយទៀតយ៉ាងរលូនដែលពួកគេមិនដែលនឹកស្មានដល់នោះទេ។ វាពិតជាលឿនអស្ចារ្យមែនទែន។

•ស្មាតហ្វូន V17 Pro មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Game Modeដែលផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមកាន់តែរលូន និងអស្ចារ្យបំផុត

•បច្ចេកវិទ្យា Multi-Turbo acceleration technology  ធ្វើអោយ OS របស់ស្មាតហ្វូននេះធានាដល់អ្នកលេងហ្គេមជាច្រើនអោយរីករាយជាមួយនឹងសមត្ថភាពពេញលេញនៅក្នុងការលេងហ្គេមនេះកាន់តែអស្ចារ្យ និងរំភើបបំផុត។ 

•ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាជាច្រើនទៀតដូចជា Game Center ដែលធ្វើការឆែកមើលទៅលើល្បឿននៃការប្រើប្រាស់នៅលើស្មាតហ្វូននេះដើម្បីធានាទៅដល់ល្បឿននៃការលេងហ្គេមដ៏អស្ចារ្យបំផុត។

•ស្មាតហ្វូន V17 Pro ក៏មានភ្ជាប់ជាមួយនឹង “Voice Changer” ដែលផ្តលនូវសំឡេងជាច្រើនផ្សេងៗគ្នាសម្រាប់តួអង្គអ្នកលេងហ្គេមជាច្រើនដែលអាចប្រើប្រាស់បានតាមតម្រូវការជាក់ស្តែង។

 លោក  Gary Cheng ដែលជា Brand Director របស់ក្រុមហ៊ុន vivo នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះនិយាយថា ជាមួយនឹងគោលដៅក្នុងការផ្តល់អោយដូចទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងការទទួលបាននូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យបំផុតនោះ យើងបានផ្តល់អោយអ្នកប្រើប្រាស់ជាច្រើននូវផលិតផលជាច្រើនដែលមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាដ៏អស្ចារ្យបំផុត។ ជាមួយនឹងគោលដៅក្នុងការជួយអ្នកលេងហ្គេមជាច្រើនអោយសម្រេចបាននូវការដំណើរការដែលខ្លាំង និងល្អបំផុតក្នុងការប្រើប្រាស់ យើងផ្តល់ជូនអ្នកលេងហ្គេមនូវស្មាតហ្វូន vivo V17 Pro ដែលមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា  ‘Multi-Turbo’ ដែលជា Tool ដ៏អស្ចារ្យបំផុតសម្រាប់អ្នកលេងហ្គេមគ្រប់រូបនោះ។

លោក Gaga Li ដែលជាប្រធានរបស់កីឡាអេឡិចត្រូនិច esports របស់ហ្គេម PUBG Mobile នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះក៏ប្រកាសអំពីគម្រោងជាច្រើនសម្រាប់ព្រឹត្តិការណ៍ PUBG MOBILE 2020 eSports ថា “2019 គឺជាឆ្នាំដ៏ល្អសម្រាប់ការអភិវឌ្ឍទៅលើហ្គេម PUBG Mobile eSports នេះ។ បន្ទាប់ពីព្រឹត្តិការណ៍វគ្គផ្តាច់ព្រ័ត្រ PMCO World Finals រួច ការប្រកួតកីឡាអេឡិចត្រូនិច PUBG Mobile 2020 នឹងមានការប្រកួតកាន់តែធំជាងមុនដែលមានឈ្មោះហៅថា PMPL—PUBG MOBILE Pro League ។”

PUBG MOBILE Pro League នឹងបង្ហាញអំពីកម្រិតថ្មីមួយទៀតនៃការប្រកួតនៅក្នុងកីឡាអេឡិចត្រូនិច PUBG Mobile eSports ecosystem ដែលនឹងផ្តល់នូវឱកាសជាច្រើនសម្រាប់អ្នកលេងហ្គេមជាច្រើនក្នុងការពង្រឹងទៅលើសមត្ថភាពនៃការលេងហ្គេមរបស់ពួកគេពីកម្រិតធម្មតាទៅកាន់កម្រិតជំនាញដ៏អស្ចារ្យបំផុត។ សម្រាប់ក្រុមនីមួយៗនឹងមានឱកាសក្នុងការរើសឈ្មោះសម្រាប់ថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់ពិភពលោកថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន