no-alternative title

vivo X30 series ស្មាតហ្វូនជំនាន់ថ្មី ដែលបំពាក់ជាមួយនឹងបន្ទះឈីប Exynos 980 5G របស់ Samsung នឹបង្ហាញខ្លួននៅក្នុងខែធ្នូខាងមុខនេះ

នៅថ្ងៃនេះ ក្រុមហ៊ុន vivo និង Samsung បានរួមគ្នារៀបចំនូវសន្និសិទអំពីបន្ទះឈីប dual-mode 5G AI នៅក្នុងទីក្រុងប៉េកាំងប្រទេសចិន។ នៅក្នុងព្រឹត្តិការណ៍នេះ ព័ត៌មានលម្អិតរបស់បន្ទះឈីប Exynos 980 5G នេះក៏ត្រូវបានចែករំលែកផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននេះក៏មានការបញ្ជាក់ថា ស្មាតហ្វូន vivo X30 series នេះគឺប្រើប្រាស់នូវបន្ទះឈីប Exynos 980 5G SoC ដែលគ្រោងនឹងប្រកាសបង្ហាញខ្លួននៅក្នុងខែធ្នូខាងមុខនេះ។

Exynos 980 គឺជាបន្ទះឈីបដំបូងបំផុតដែលមានការផលិតទ្រង់ទ្រាយសម្រាប់ស្ថាបត្យកម្ម Cortex-A77 នេះ។ ស្មាតហ្វូនត្រកូល vivo X30 series នេះផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមកាន់តែអស្ចារ្យជាមួយនឹងក្រាហ្វិកកាតកម្រិតខ្ពស់ Mali-G76 M5 high-end GPU និងបច្ចេកវិទ្យា Multi-Turbo technology របស់ក្រុមហ៊ុន vivo។ បន្ទះឈីបនេះ គឺមានការបញ្ចូលគ្នាជាមួយនឹង NPUs និង DSPs ដែលនឹងដំណើរការនូវកម្លាំងខ្លាំងជាង 5 TOPS (Tera Operations Per Second) ថែមទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

អ្វីដែលសំខាន់ជាងនេះទៀតនោះ បន្ទះឈីប Exynos 980 នេះគឺមានការបញ្ចូលគ្នានូវម៉ូដឹម 5G ដែលទ្រទ្រង់ទៅលើការតភ្ជាប់ dual-mode 5G (SA/NSA) ថែមទៀត។ បន្ទះឈីបនេះអាចមានល្បឿននៃការដោនឡូតដល់ទៅ 2.55Gbps ។ ជាមួយនឹងការតភ្ជាប់នូវ 4G-5G dual connectivity នេះ បន្ទះឈីប Exynos 980 នេះ គឺមានល្បឿននៃការដោនឡូតខ្ពស់ដល់ទៅ 3.55Gbps។ វាក៏ទ្រទ្រង់នូវ Wi-Fi 6 ផងដែរ។ ស្មាតហ្វូននេះ មានភ្ជាប់ជាមួយនឹងបន្ទះឈីបថ្មីដែលទ្រទ្រង់ទៅលើកាមេរ៉ា 5 គ្រាប់ដែលមានកាមេរ៉ា Lens ទំហំ 108-megapixel ។

នាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន vivo ទៅលើបច្ចេកវិទ្យាបន្ទះឈីបនេះលោក Li Haorong និយាយថា ក្រុមហ៊ុននៅមិនទាន់អាចប្រើប្រាស់នូវសមត្ថភាពពេញលេញរបស់បន្ទះឈីប Exynos 980 នេះបាននៅឡើយទេ ប៉ុន្តែសម្រាប់មុខងារថ្មីៗជាច្រើននឹងមានការបញ្ចូលទៅក្នុងបន្ទះឈីបនេះដើម្បីបំពេញនូវតម្រូវការរបស់អ្នកប្រើប្រាស់។ បើទោះបីជាក្រុមហ៊ុនរបស់ចិននេះបញ្ជាក់អំពីការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន vivo X30 series នៅក្នុងខែធ្នូខាងមុខនេះក្តី ប៉ុន្តែលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះនៅមិនទាន់ប្រកាសអោយដឹងនៅឡើយទេ។ ស្មាតហ្វូន vivo X30 series នេះអាចនឹងមានស្មាតហ្វូន Vivo X30 និង Vivo X30 Pro ។

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន vivo X30 និង X30 Pro

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន vivo X30 និង X30 Pro កាលពីម្សិលមិញនេះក៏មានការបែកធ្លាយនៅលើ Weibo ផងដែរ។ ស្មាតហ្វូន vivo X30 ប្រហែលជាមានអេក្រង់ទំហំ 6.5-inch ខណៈពេលដែលស្មាតហ្វូន X30 Pro មានអេក្រង់ទំហំ 6.89-inch ។ ស្មាតហ្វូន X30 និង X30 Pro ត្រូវគេរំពឹងថានឹងមានអេក្រង់ AMOLED ដែលមានកម្រិត 90Hz refresh rate។ ស្មាតហ្វូន X30 ប្រហែលជាមានរ៉េមទំហំ 8 GB LPDDR4x RAM និងមានម៉េមូរី 128 GB និង 256 GB UFS 2.1 ។ ស្មាតហ្វូននេះប្រហែលជាមានកាមេរ៉ាទំហំ 64-megapixel + 8-megapixel + 13-megapixel + 2-megapixel និងកាមេរ៉ាខាងមុខទំហំ 32-megapixel ។ 

ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4,500mAh ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យា 22.5W ឬ 30W ។ ស្មាតហ្វូនដែលមានទំហំ 128 GB គឺមានតម្លៃ 3,198 យន់ (~$456) ខណៈពេលដែលទំហំ 256 GB គឺមានតម្លៃ 3,598 យន់ (~$513) ។ សម្រាប់ស្មាតហ្វូន vivo X30 Pro អាចនឹងមានរ៉េមទំហំ vivo X30 Pro និងម៉េមូរី 256 GB UFS 3.0 ។ ស្មាតហ្វូននេះមានកាមេរ៉ា 4 គ្រាប់ទំហំ 60-megapixel + 13-megapixel + 13-megapixel + 2-megapixel និងកាមេរ៉ាខាងមុខទំហំ 32-megapixel ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,500mAh និងទ្រទ្រង់នូវបច្ចេកវិទ្យា 40W ។ ស្មាតហ្វូននេះមានទំហំ 8 GB RAM + 128 GB storage, 8 GB RAM + 256 GB storage និង 12 GB RAM + 256 GB ដែលមានតម្លៃ 3,998 យន់ (~$570), 4,498 យន់ (~$641) និង 4,998 យន់ (~$713) ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន