ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Google ទិញយកក្រុមហ៊ុន Fitbit នៅក្នុងតម្លៃ 2.1 ពាន់លានដុល្លារអាមេរិក ដើម្បីពង្រីកជំនួញស្មាតវ៉ចរបស់ខ្លួន

ដោយ

Koun Jab Luffy

02 វិច្ឆិកា 2019 04:42 ទៀបភ្លឺ

អាន 2 នាទី

Article image
ដូចអ្វីដែលបានរំពឹងទុក នៅពេលនេះ មានប្រកាសជាផ្លូវការហើយ។ លោក Rick Osterloh ដែលជាប្រធានផ្នែក Hardware របស់ក្រុមហ៊ុន Google ប្រកាសថា ខ្លួនបានទិញយកក្រុមហ៊ុន Fitbit នៅក្នុងតម្លៃ 2.1 ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុន GOOGLE នឹងប្រើប្រាស់នូវធនធានរបស់ក្រុមហ៊ុន FITBIT ដើម្បិអភិវឌ្ឍទៅលើស្មាតវ៉ចផ្ទាល់ខ្លួន ក្រុមហ៊ុននេះនឹងបន្តអាជីវកម្មរបស់ខ្លួនក្នុងពេលនេះ ប៉ុន្តែវានឹងមានការបញ្ចូលគ្នាជាមួយនឹងសកម្មភាពជាច្រើនរបស់ក្រុមហ៊ុន Google នៅក្រោមពាក្យថា Made by Google ដែលក្នុងនោះឧបករណ៍ជាច្រើនគឺមានការឌីស្សាញដោយប្រើប្រាស់នូវម៉ាកយីហោនេះ។
លោក Rick Osterloh មើលឃើញនូវការទិញនេះ គឺជាឱកាសមួយទៀតក្នុងការវិនិយោគកាន់តែខ្លាំងទៅលើ Wear OS ។ នៅក្នុងការប្រកាសនូវឧបករណ៍ Made by Google នេះនៅក្នុងទីផ្សារនាឡិកានេះ ក្រុមហ៊ុន Google នឹងបង្ហាញនូវស្មាតវ៉ចរបស់ខ្លួន ប៉ុន្តែសម្រាប់ប្រព័ន្ធប្រតិបត្តិការ “Wear OS” នេះនៅតែត្រូវការការអភិវឌ្ឍទៅមុខបន្ថែមទៀត។ កាលពីប៉ុន្មានខែមុននេះ ក្រុមហ៊ុន Google នេះ ក៏ទិញយកនូវបច្ចេកវិទ្យាជាច្រើនដែលអភិវឌ្ឍដោយក្រុមហ៊ុន Fossil ជាមួយនឹងការចំណាយទឹកប្រាក់ 40 លានដុល្លារអាមេរិកផងដែរ។ ការទិញយកក្រុមហ៊ុន Fitbit នេះ គឺដើម្បីធ្វើការឌីស្សាញទៅលើស្មាតវ៉ចជាច្រើនដែលប្រើប្រាស់នៅលើគម្រោងនេះ ហើយវាក៏ធ្វើការអភិវឌ្ឍជាច្រើនទៀត។ សម្រាប់ Google Fit អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យាជាច្រើនដែលធ្វើការអភិវឌ្ឍដោយក្រុមហ៊ុននេះផងដែរ។
Article image
នៅក្នុងសេចក្តីថ្លែងការណ៍មួយទៀត ក្រុមហ៊ុន Fitibit ចង់ធានាដល់អតិថិជនរបស់ខ្លួនថា ទិន្នន័យនៅលើឧបករណ៍នេះគឺមានការការពារសុវត្ថិភាព ហើយក្រុមហ៊ុន Google មិនអាចធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មបាននៅលើនេះនោះទេ។ ពេលនេះ ក្រុមហ៊ុន Apple គឺមានចំណែកទីផ្សារ 46.4% នាំមុខគេនៅក្នុងត្រីមាសទី 2 ឆ្នាំ 2019 នេះ ខណៈពេលដែលក្រុមហ៊ុន Samsung មានចំណែកទីផ្សារ 15.9% ឈរនៅចំណាត់ថ្នាក់លេខ 2៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Google ទិញយកក្រុមហ៊ុន Fitbit នៅក្នុងតម្លៃ 2.1 ពាន់លានដុល្លារអាមេរិក ដើម្បីពង្រីកជំនួញស្មាតវ៉ចរបស់ខ្លួន