no-alternative title

ក្រុមហ៊ុន LG បានប្តឹងក្រុមហ៊ុនផលិតទូរទស្សន៍ចិន Hisense ទៅកាន់តុលាការអាមេរិក ពីបទរំលោភលើប៉ាតង់របស់ខ្លួន

ក្រុមហ៊ុនផលិតទូរទស្សន៍ចិន Hisense និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េ LG Electronics គ្រោងនឹងដោះស្រាយគ្នានៅក្នុងតុលាការឆាប់នេះ។ ក្រុមហ៊ុនទាំងពីរ គឺជាម៉ាកយីហោផលិតផលគ្រឿងអេឡិចត្រូនិចដ៏ល្បី ហើយក្រុមហ៊ុន Hisense ក៏ជាម៉ាកយីហោគ្រឿងផលិតផលអេឡិចត្រូនិចដ៏ល្បីផងដែរ ជាពិសេសគឺទៅលើទូរទស្សន៍។ ក្រុមហ៊ុន Hisense គឺជាម៉ាកយីហោដែលមានភាពល្បីខ្លាំងក្លានៅក្នុងសហរដ្ឋអាមេរិក។ ក្រុមហ៊ុន LG ពេលនេះ បានធ្វើការប្តឹងក្រុមហ៊ុន Hisense ពីបទរំលោភទៅលើប៉ាតង់ចំនួន 4 របស់ខ្លួន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងបណ្តឹងដែលធ្វើការប្តឹងទៅកាន់តុលាការរបស់អាមេរិកនេះ ក្រុមហ៊ុន LG បានអះអាងថា ទូរទស្សន៍ជាច្រើនម៉ូឌែលរបស់ក្រុមហ៊ុន Hisense ដែលដាក់លក់នៅក្នុងសហរដ្ឋអាមេរិក បានរំលោភទៅលើប៉ាតង់បច្ចេកវិទ្យាចំនួន 4របស់ក្រុមហ៊ុន LG ។ នៅក្នុងបណ្តឹងដែលបានប្តឹងទៅកាន់តុលាការក្នុងតំបន់នៃរដ្ឋកាលីហ្វ័រញ៉ែរនេះ ក្រុមហ៊ុន LG ទាមទារអោយក្រុមហ៊ុន Hisense ឈប់ប្រើប្រាស់នូវប៉ាតង់បច្ចេកវិទ្យាជាច្រើនរបស់ខ្លួន និងទាមទារអោយក្រុមហ៊ុននេះសងថ្លៃការខូចខាតផងដែរ។ នៅក្នុងការរំលោភប៉ាតង់នេះ គឺមានដូចជាការពង្រឹងទៅលើ UI និងការបង្កើនល្បឿននៃការបញ្ចូនទិន្នន័យផ្អែកទៅលើ Wi-Fi ថែមទៀត។

ក្រុមហ៊ុន Hisense កំពុងតែធ្វើការពង្រីកទៅលើប្រតិបត្តិការជាច្រើនរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិកនៅក្នុងរយៈពេលថ្មីៗនេះ។ ក្រៅពីការផ្ទុះពេញនិយមខ្លាំងនៅក្នុងទីផ្សាររបស់អាមេរិកនោះ ក្រុមហ៊ុន Hisense នេះ ក៏ធ្វើការពង្រីកខ្លួនទៅកាន់ទីផ្សារជាច្រើនទៀតរបស់ពិភពលោកផងដែរ។ ម៉ាកយីហោនេះ គឺស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ 4 របស់ពិភពលោកសម្រាប់ប្រភេទក្រុមទូរទស្សន៍នៅក្នុងឆមាសទី 1 ឆ្នាំនេះ។ ក្រុមហ៊ុននេះ គឺមានការពង្រីកទៅលើប្រតិបត្តិការរបស់ខ្លួនយ៉ាងឆាប់រហ័សបំផុតនៅក្នុងសហរដ្ឋអាមេរិក។

អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ហាងលក់ជាច្រើនរបស់ក្រុមហ៊ុន LG និង Hisense គឺមានទីតាំងក្បែរៗគ្នានៅក្នុងទីក្រុងជាច្រើន។ ក្រុមហ៊ុន LG ក៏បានប្តឹងទៅកាន់ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចរបស់អ៊ឺរ៉ុបចំនួន 3 ទៀតទៅកាន់តុលាការនៅក្នុងទីក្រុង Munich កាលពីខែកញ្ញាកន្លងទៅនេះ ដោយសារតែពួកគេរំលោភទៅលើប៉ាតង់នៃការផលិតទឹកកកសម្រាប់ទូរទឹកកក side-by-side refrigerators នោះ។ តាមការបញ្ជាក់របស់លោក Jeon Saeng-gyu អនុប្រធានរបស់ក្រុមហ៊ុន LG Electronics និយាយថា ក្រុមហ៊ុននេះ នឹងធ្វើការប្រឆាំងទៅលើការរំលោភប៉ាតង់ជាច្រើនដើម្បីការពារទៅលើកម្មសិទ្ធិបញ្ញា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន