ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

vivo បញ្ចេញនូវស្មាតហ្វូន iQOO Pro 5G ម៉ូឌែលពិសេសដើម្បីអបអរខួបកំណើតលើកទី 80 របស់ Batman

ដោយ

Koun Jab Luffy

07 វិច្ឆិកា 2019 02:05 យប់ជ្រៅ

អាន 2 នាទី

Article image
រហូតមកដល់ពេលនេះ គឺមានរយៈពេល 80 ឆ្នាំមកហើយ ដែលរឿងកំប្លែងស៊ើបអង្កេត Detective Comics គឺមានដល់លេខទី 27 ដែលចេញផ្សាយ ហើយសម្រាប់តួអង្គ “Bat-Man” ក៏លេចមុខឡើងជាលើកដំបូងបំផុតផងដែរ។ សម្រាប់ Dark Knight បានក្លាយជាតួអង្គមួយដែលត្រូវបានគេទទួលស្គាល់ និងមានអ្នកគាំទ្រជាច្រើនដែលចូលចិត្តតួអង្គនេះ។ នាពេលថ្មីៗនេះ ស្មាតហ្វូនស៊េរីថ្មី vivo iQOO Pro 5G ក៏បង្ហាញខ្លួនដែរជាមួយនឹងបន្ទះឈីប Snapdragon 855+ ដែលអាចធ្វើការតភ្ជាប់នូវបច្ចេកវិទ្យា 5G កាមេរ៉ា 3 គ្រាប់ និងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 44W ។
ពេលនេះ ក្រុមហ៊ុននេះក៏បញ្ចេញនូវម៉ូឌែលពិសេសរបស់ស្មាតហ្វូននេះសម្រាប់អបអរសាទរទៅលើខួបលើកទី 80 របស់តួអង្គនេះ។ ស្មាតហ្វូនស៊េរីថ្មី iQOO Pro 5G Batman Limited Edition នេះអាចរកទិញបានចាប់ពីថ្ងៃទី 11 ខែវិច្ឆិកាខាងមុខនេះ។ ស្មាតហ្វូននេះគឺមានម៉េមូរីទំហំ 8GB-128GB ហើយវាក៏មានប្រអប់ខួបលើកទី 80 ដែលគេហៅថាជា Batman 80th Anniversary ថែមទៀត។
Article image
នៅលើស្មាតហ្វូននេះ គឺមានភ្ជាប់ជាមួយនឹងឡូហ្គោ Batman ថែមទៀតផង។ ស្មាតហ្វូន vivo iQOO Pro 5G Batman នេះនឹងលក់នៅក្នុងតម្លៃ CNY 3,800 ដែលដូចគ្នាទៅនឹងតម្លៃម៉ូឌែល 5G ដែលមានទំហំ 8/128GB នោះ។ សម្រាប់តម្លៃនេះពិតជាអស្ចារ្យមែនទែនដែលអ្នកគាំទ្រអាចពិចារណាបាន៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

vivo បញ្ចេញនូវស្មាតហ្វូន iQOO Pro 5G ម៉ូឌែលពិសេសដើម្បីអបអរខួបកំណើតលើកទី 80 របស់ Batman