ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ក្រុមហ៊ុន Samsung កំពុងតែធ្វើការលើមុខងារកាមេរ៉ាថ្មីៗជាច្រើនសម្រាប់ Galaxy S11 ដែលមានអនុភាពខ្លាំងសម្រាប់អ្នកប្រើប្រាស់

ដោយ

Koun Jab Luffy

18 វិច្ឆិកា 2019 03:49 យប់ជ្រៅ

អាន 3 នាទី

យោងតាមប្រភពព័ត៍មាននៅថ្ងៃនេះ គឺបានបង្ហាញថា ក្រុមហ៊ុន Samsung គឺបាននឹងកំពុងតែធ្វើការលើមុខងារកាមេរ៉ាថ្មីៗជាច្រើន ដែលអាចប្រកាសចេញជាមួយ Galaxy S11 ដោយមិនធ្វើឱ្យនរណាម្នាក់ភ្ញាក់ផ្អើលទេ ពីព្រោះថា Samsung គឺមានទម្លាប់ណែនាំលក្ខណៈពិសេសនៃកាមេរ៉ាថ្មីជាមួយស្មាតហ្វូនរបស់ខ្លួន ដែលបានធ្វើអោយអតិថិជនជាច្រើនទន្ទឹងរង់ចាំយ៉ាងអន្ទះសារ។ កាលពីដើមសប្តាហ៍នេះ គឺមានការចាប់ផ្តើមបង្ហាញចេញនូវ fourth One UI 2.0 beta firmware ដែលត្រូវបាន គេកាត់ចោលគន្លឹះមួយចំនួន អំពីលក្ខណៈពិសេសថ្មីទាំងនេះ។ ព័ត៍មានខាងលើនេះ Samsung អាចនាំមកនូវសមត្ថភាពនៅក្នុងការថតវីដេអូ កម្រិត 8K។
Article image
គេជឿជាក់ថា Samsung នឹងបន្ថែមមុខងារកាមេរ៉ាថ្មី ដែលមានអនុភាពដល់ Galaxy S11។ ឯកសារ APK ដែលបានរុះរើមើលគ្រឿងក្នុង កម្មវិធីកាមេរ៉ា Samsung គឺបានរួមបញ្ចូលនៅក្នុងកម្មវិធីបង្កប់កំណែចុងក្រោយបំផុត បានបង្ហាញថា លក្ខណៈពិសេសមានកាមេរ៉ាថ្មីជាច្រើន កំពុងនៅក្នុងការអភិវឌ្ឍ។ Director’s View គឺជាលក្ខណៈពិសេសមួយ ដែលនឹងអនុញ្ញាតឱ្យអ្នកចាក់សោរលើប្រធានបទ នៅក្នុងស៊ុម ហើយផ្លាស់ប្តូរអ្នកដែលនៅជិត។ មុខងារនេះ ក៏អាចអោយអ្នកថតពីកញ្ចក់កាមេរ៉ាច្រើន ក្នុងពេលដំណាលគ្នា មានអ្វីមួយដែលកម្មវិធី Filmic Pro អាចធ្វើទៅបានលើ iPhone 11 Pro ។
ការថតរូបតែឯង Single Take Photo ត្រូវបានគេរំពឹងថា នឹងក្លាយជាការបន្ថែមថ្មីមួយទៀត។ យោងតាមឯកសារយោង ដែលបានរកឃើញនៅក្នុងកូដនេះ លក្ខណៈពិសេសនេះ នឹងអនុញ្ញាតឱ្យអ្នកថតឈុត នៅក្នុង “series of pictures and short videos.” ។ អ្នកនឹងចាប់យករូបភាពមួយ ដោយគ្រវីទូរស័ព្ទរបស់អ្នក ដោយចលនាយឺត និងថេរ ក្នុងរយៈពេល 15 វិនាទី។ Hyper lapse បានកើតឡើងអស់មួយរយៈហើយ ប៉ុន្តែវាហាក់ដូចជាពេលនេះ Samsung កំពុងធ្វើការលើលក្ខណៈពិសេសមួយនេះ ដែលមានអត្ថន័យជាអាទិ៍ សម្រាប់លក្ខខណ្ឌពន្លឺទាប។ មុខងារ Night Hyperlapse អាចគ្រាន់តែជាការរួមបញ្ចូលគ្នា នៃទម្រង់ hyper lapse និង Night Modes។ យោងទៅតាមមុខងារ  Vertical panorama បង្ហាញថា ឥឡូវនេះ ក្រុមហ៊ុន Samsung ត្រៀមខ្លួន ដើម្បីគាំទ្រសមត្ថភាពក្នុងការថតរូប បែបទេសភាពបញ្ឈរ។ អ្នកអាច បង្ខំឲ្យទូរស័ព្ទរបស់អ្នកធ្វើដូច្នេះបាន ប៉ុន្តែវាជាការប្រសើរណាស់ ដែលឃើញថា Samsung នឹងធ្វើជាផ្លូវការ។
ជាមួយគ្នានេះ ក៏មានឯកសារយោងទាក់ទងនឹងការថតវីដេអូ 8K ផងដែរ។ លក្ខណៈពិសេសនេះ នឹងបង្ហាញខ្លួនជាលើកដំបូងជាមួយ Galaxy S11 ដែលនេះ អាចជាស្មាតហ្វូនជំនាន់ក្រោយ ដែលប្រើប្រាស់ Exynos 990 ដែលមានសមត្ថភាពក្នុងការកត់ត្រា 8K វីដេអូ បាន 30 ប៉ុស្តិ៍ ក្នុងមួយវិនាទីឯណ្ណោះ។ នេះក៏នឹងតម្រូវឱ្យ Samsung ធ្វើឱ្យប្រសើរឡើងនូវកែវកាមេរ៉ាទីមួយលើស្មាតហ្វូនបន្ទាប់របស់ខ្លួនផងដែរ។ ពាក្យចចាមអារាម បាននិយាយថា ក្រុមហ៊ុន Samsung អាចនឹងប្រើសេនស័រទំហំ 108 មេហ្គាភិចសែល របស់ខ្លួន សម្រាប់កាមេរ៉ាទី 1 នៅលើ Galaxy S11។ ចាប់ពីថ្ងៃនេះ យើងនឹងលឺពាក្យចចាមអារាមជាច្រើនទៀត អំពីឧបករណ៍នេះ។ តើអ្នកគិតយ៉ាងណាចំពោះលក្ខណៈពិសេស នៃកាមេរ៉ាទាំងនេះ តើពួកគេនឹងធ្វើបានល្អក្នុងការកំណត់ Galaxy S11 ក្រៅពីកញ្ចប់នេះដែរឬទេ?៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ក្រុមហ៊ុន Samsung កំពុងតែធ្វើការលើមុខងារកាមេរ៉ាថ្មីៗជាច្រើនសម្រាប់ Galaxy S11 ដែលមានអនុភាពខ្លាំងសម្រាប់អ្នកប្រើប្រាស់