ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ខ្សែសង្វាក់ផ្គត់ផ្គង់ Apple បានបញ្ជាក់ថា iPhone Pro ឆ្នាំ 2020 នឹងមានរ៉េមទំហំ 6GB

ដោយ

Koun Jab Luffy

25 វិច្ឆិកា 2019 09:21 ព្រឹក

អាន 3 នាទី

នៅពេលនេះ ព័ត៌មានជាច្រើន ដែលនិយាយអំពីស្មាតហ្វូន iPhone 12 គឺចញមកបណ្តើរៗហើយ ដោយទូរស៌ព្ទនេះ  នឹងបង្ហាញខ្លួននៅក្នុងរយៈពេល 10 ខែទៅមុខទៀត។ មានការបែកធ្លាយ លក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះ រហូតមកទល់ពេលនេះ។ កាលពីខែមុននេះ Nikkei Asian Review ក៏និយាយអំពីស្មាតហ្វូន iPhone 12 នេះផងដែរ។ អ្វីដែលនឹងមានការប្រែប្រួលខ្លាំងសម្រាប់ iPhone ជំនាន់ថ្មីសម្រាប់ឆ្នាំក្រោយនេះ គឺការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G។ នៅពេលនេះ បច្ចេកវិទ្យា Wireless ជំនាន់ថ្មីកំពុងតែធ្វើការតេស្តនៅក្នុងតំបន់ជាច្រើន ប៉ុន្តែអ្វីៗអាចនឹងមានការផ្លាស់ប្តូរនៅថ្ងៃទី 6 ខែធ្នូនេះនៅពេលដែលក្រុមហ៊ុន T-Mobile និង CEO John Legere បានចាប់ផ្តើមធ្វើការគ្របដណ្តប់ទៅលើបច្ចេកវិទ្យា 5G សម្រាប់អ្នកប្រើប្រាស់នៅអាមេរិកជាង 200 លាននាក់។
Article image
ដើម្បីធ្វើការធានាថាម៉ូឌែលជាច្រើនរបស់ iPhone 5G អាចដំណើរការបានទាំងនៅលើ  mmWave និង  sub-6GHz spectrum នោះ ស្មាតហ្វូន  iPhones 5G នេះត្រូវគេរំពឹងថា នឹងប្រើប្រាស់ជាមួយនឹងបន្ទះឈីប  Snapdragon X55 5G របស់ក្រុមហ៊ុន Qualcomm រួមនឹងការប្រើប្រាស់នូវ A14 Bionic SoC ដែលមានការឌីស្សាញដោយ Apple និងធ្វើការផលិតដោយក្រុមហ៊ុន TSMC ដោយការប្រើប្រាស់ដំណើរការ 5n។
អ្នកវិភាគ Blayne Curtis របស់ក្រុមហ៊ុន Barclays និងសមាជិកជាច្រើនរបស់ក្រុមអ្នកស្រាវជ្រាវធ្វើដំណើរទៅកាន់តំបន់អាស៊ីដើម្បីជួបជាមួយនឹងក្រុមហ៊ុនជាច្រើននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស Apple ។ តាមការបញ្ជាក់របស់  Barclays រាយការណ៍ថា សម្រាប់  iPhone 12 Pro  និង  iPhone 12 Pro Max  នឹងមានរ៉េមទំហំ 6GB ខណៈពេលដែល iPhone 11 Pro និង iPhone 11 Pro Max គឺមានរ៉េមទំហំត្រឹមតែ 4GB ប៉ុណ្ណោះ។ Barclays និយាយថា សម្រាប់ម៉ូឌែល iPhone 12 Pro នេះនឹងមានភ្ជាប់ជាមួយនឹង rear-facing 3D mapping ដែលប្រើប្រាស់នូវសេនស័រ  Time of Flight (ToF) sensor សម្រាប់ម៉ូឌែលទាំងពីរនេះផងដែរ។ កាលពីរដូវក្តៅឆ្នាំមុននេះ អ្នកវិភាគ  Ming-Chi Kuo ក៏និយាយដូចគ្នាដែរសម្រាប់រឿងនេះ។
Article image
ជាមួយនឹង ToF technology នេះ រលកសញ្ញានៃ infrared signals នេះ បញ្ជូនបានលឿនជាងមុនក្នុងការប្រើប្រាស់។ វាក៏មានការពង្រឹងទៅលើ bokeh blur សម្រាប់ការថតទៅលើ  portraits ការពង្រឹងទៅលើ AR effects និង Face ID ផងដែរ។ ខុសប្លែកពីកាមេរ៉ា TrueDepth Camera system ដែល Apple ប្រើប្រាស់ជាមួយនឹង Face ID នៅក្នុងពេលបច្ចុប្បន្ននេះ វាមានការរាយការណ៍ថានឹងមានការប្រើប្រាស់នូវ VCSEL (vertical-cavity surface-emitting laser) សម្រាប់សេនស័រ  ToF sensor នេះផងដែរ។ វាអនុញ្ញាតអោយក្រុមហ៊ុន  Apple ធ្វើការធានាទៅលើប្រព័ន្ធ  facial recognition system សម្រាប់ធ្វើការស្កេនមុខបានចម្ងាយជាង 15 ហ្វីតបើធៀបជាមួយនឹង Face ID ដែលមានចម្ងាយពី 25 ទៅ 50 cm នោះ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.