ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ស្មាតហ្វូនស៊េរីថ្មី Oppo Reno 3 Pro 5G ត្រូវបានគេដឹងថា នឹងមានថាមពលថ្មទំហំធំ និងមានអេក្រង់លាតពេញតែម្តង

ដោយ

Koun Jab Luffy

30 វិច្ឆិកា 2019 02:44 យប់ជ្រៅ

អាន 2 នាទី

Article image
កាលពីម្សិលមិញនេះ លោក Brian Shen អនុប្រធានរបស់ក្រុមហ៊ុន  Oppo ធ្វើការចែករំលែកនូវរូបភាព Renders ដំបូងបំផុតរបស់ស្មាតហ្វូនស៊េរីថ្មី Oppo Reno 3 Pro 5G ។ នៅថ្ងៃនេះ យើងបានឃើញនូវការឌីស្សាញផ្នែកខាងមុខរបស់ស្មាតហ្វូននេះដែលមានទម្រង់ពេញលេញតែម្តងដែលនេះ គឺជាការ Renders ចេញពី LetsGoDigital ។ Oppo Reno 3 Pro នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលនឹងបោះបង់ទៅលើកាមេរ៉ា pop-up shark-fin នេះ បើយោងទៅតាមរូបភាព Renders ថ្មីនេះដែលមានការទម្លាយនៅលើគេហទំព័រនៅថ្ងៃនេះ។
ស្មាតហ្វូននេះនឹងមាននភ្ជាប់ជាមួយនឹងកាមេរ៉ា punch-hole នៅគែមផ្នែកខាងឆ្វេងនៃអេក្រង់របស់ស្មាតហ្វូននេះ។ សម្រាប់គែម Bezels របស់ស្មាតហ្វូននេះនៅផ្នែកខាងលើ និងផ្នែកខាងក្រោមរបស់ស្មាតហ្វូននេះគឺមានទំហំប៉ុនគ្នា ប៉ុន្តែវាមានទំហំធំគ្រាន់បើដែរ។ អេក្រង់របស់ស្មាតហ្វូននេះគឺមានគែមកោងដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូនត្រកូល Samsung Galaxy ផងដែរ។ ស្មាតហ្វូន Reno 3 Pro 5 របស់ក្រុមហ៊ុនបច្ចេកវិទ្យា Oppo នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះដែលភ្ជាប់ជាមួយនឹង  dual-mode(Standalone / Non-standalone) 5G ជាមួយនឹងកម្រាស់ 7.7mm ។ គាត់បន្ថែមថា ស្មាតហ្វូននេះនឹងមានភ្ជាប់ជាមួយនឹងថាមពលថ្មដែលមានទំហំ 4,025mAh ថែមទៀត។
Article image
នៅក្នុងការបែកធ្លាយជាច្រើនកាលពីពេលមុននេះ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 735 (មិនទាន់ប្រកាស) របស់ក្រុមហ៊ុន Qualcomm និងអេក្រង់  90Hz AMOLED ថែមទៀត។ ស្មាតហ្វូននេះត្រូវគេរំពឹងថានឹងមានភ្ជាប់ជាមួយនឹងកាមេរ៉ា ៤ គ្រាប់ដែលមានកាមេរ៉ាគោលទំហំ 60MP របស់ក្រុមហ៊ុនSony និងកាមេរ៉ាខាងមុខទំហំ 32MP។ ក្រុមហ៊ុន Oppo នៅមិនទាន់បង្ហាញអំពីព្រឹត្តិការណ៍នៃការសម្ភោធន៍ស្មាតហ្វូនReno 3 Pro 5G នៅឡើយទេ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ស្មាតហ្វូនស៊េរីថ្មី Oppo Reno 3 Pro 5G ត្រូវបានគេដឹងថា នឹងមានថាមពលថ្មទំហំធំ និងមានអេក្រង់លាតពេញតែម្តង