no-alternative title
no-alternative title

ក្រោយពីបង្ហាញខ្លួននៅកម្ពុជា! Realme បានប្រកាសថា ខ្លួនចង់ក្លាយជាម៉ាកយីហោស្មាតហ្វូនឯករាជ្យ ដើម្បីប្រកួតប្រជែងកាន់តែខ្លាំង

កាលពីថ្ងៃទី 16 ខែវិច្ឆិកានេះ  ក្រុមហ៊ុន Realmi បានបង្ហាញវត្តមានជាផ្លូវការនៅកម្ពុជា តាមៈការនាំមកនូវស្មាតហ្វូនចំនួនពីរ Realme 5 និង Reame 5 Pro ដោយស្មាតហ្វូនទាំងពីម៉ូដែលនេះ ត្រូវបានគេមើលឃើញថា គឺមានតម្លៃធូថ្លៃ និងមានសមត្ថភាពមិនធ្មតានោះទេ រហូតដល់ដាក់ឈ្មោះថា ជាស្មាតហ្វូន កាមេរ៉ា 4 គ្រាប់ បិសាចល្បឿន ទៀតផង ។  ថ្មីៗនេះ យោងតាមការចេញផ្សាយព័ត៌មានប៉ុន្មានថ្ងៃកន្លងនេះ បានអោយដឹងថា ក្រុមហ៊ុន  Realme អាចនឹងក្លាយជាម៉ាកយីហោឯករាជ្យថ្មីពីក្រុមហ៊ុន OPPO ឆាប់ៗនេះហើយ នេះបើតាមការបញ្ជាក់ចេញពីក្រុមការងារនៅក្នុងក្រុមហ៊ុននេះ។ គួរបញ្ជាក់ថា ក្រុមហ៊ុន OPPO និង Realme គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BBK Electronics Corporation ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Guangzhou ហើយក្រុមហ៊ុននេះ ក៏គ្រប់គ្រងទៅលើក្រុមហ៊ុន VIVO និង OnePlus ផងដែរ។ Realme ក៏មានផ្នែក R&D ផ្សេង និងផ្នែកទីផ្សារផ្សេងផងដែរ ប៉ុន្តែក្រុមហ៊ុននេះចែករំលែកនូវធនធានជាច្រើនជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា OPPO ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការរបស់លោក Chung Hsiang-Wei ដែលជាប្រធានភ្នាក់ងារពាណិជ្ជកម្មរបស់ក្រុមហ៊ុន Realme នៅតៃវ៉ាន់ បាននិយាយថា ម៉ាកយីហោនេះ ត្រូវបានគេរំពឹងថា នឹងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីរបស់ខ្លួននាពេលអនាគតដោយមានខ្សែសង្វាក់ផលិតកម្មប្រសិនបើអាជីវកម្មនៅតែបន្តរីកចម្រើនក្នុងល្បឿនបច្ចុប្បន្ន។ ថ្មីៗនេះ Realme ជាប់ចំណាត់ថ្នាក់លេខ 7 ក្នុងការនាំចេញទូទាំងពិភពលោក និងត្រូវដាក់ឈ្មោះថា ជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនលឿនបំផុត។ Realme មិនប្រកួតប្រជែងដោយផ្ទាល់ជាមួយក្រុមហ៊ុន OPPO ដែលមានបំណងផ្តោតទៅលើស្មាតហ្វូនថ្នាក់ប្រណិតជាមួយនឹងវត្តមានរបស់ស្មាតហ្វូន Reno series នោះទេ។ ម៉ាកយីហោ Realme គឺផ្តោតសំខាន់ទៅលើការរចនាម៉ូតស្មាតហ្វូនលំដាប់ថវិកាសម្រាប់មនុស្ដដែលផ្តោតទៅលើបច្ចេកវិទ្យា និងភាពទាន់សម័យ។

មកទល់នឹងពេលនេះ Realme ត្រូវបានគេមើលឃើញថា បានកំពុងពង្រីកផលប័ត្ររបស់ខ្លួនបន្តិចម្តងៗចូលទៅក្នុងទីផ្សារឆ្លាតវៃsmart wearables ហើយទើបតែនឹងចាប់ផ្តើមបង្ហាញនូវកាសស្តាប់ឥតខ្សែ (wireless earbuds) របស់ខ្លួនដែលគ្រោងនឹងបង្ហាញខ្លួននៅចុងខែធ្នូខាងមុខនេះ។ Realme ក៏កំពុងធ្វើការលើស្មាតហ្វូន 5G ដែលស្មាតហ្វូនដំបូងអាចនឹងបង្ហាញខ្លួននៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ លោក Chung បានចែករំលែករឿងរ៉ាវគួរឱ្យចាប់អារម្មណ៍អំពីម៉ាកទាំងពីរដោយប្រៀបធៀបមូលដ្ឋានអ្នកប្រើប្រាស់របស់ពួកគេ។ ខណៈដែលអ្នកប្រើ Realme ចំនន 60% គឺជាបុរស អ្នកប្រើ OPPO ភាគច្រើនជាស្រី។ 

សម្រាប់ព័ត៌មានផ្សេងទៀតនោះ ក្រុមហ៊ុន Realme ក៏ធ្វើការ unlock ទៅលើ Bootloader នៅលើស្មាតហ្វូនជាច្រើនរបស់ខ្លួននៅក្នុងប្រទេសចិន ដែលក្នុងនោះមាន  Realme X2, Realme X2 Pro, Realme X2 Pro Master Edition, Realme Q, Realme X និង Realme X Youth Edition ។ ពេលនេះ អ្នកប្រើប្រាស់ជាច្រើនអាចរីករាយជាមួយនឹងសេរីភាព និងការគ្រប់គ្រងស្មាតហ្វូននេះបានយ៉ាងទូលំទូលាយ។ អ្នកប្រើប្រាស់ Android ជាច្រើនតែងតែផ្តោតទៅលើការជ្រើសរើសនូវ  Custom UI ផ្ទាល់ខ្លួន ឬការស្វែងរកនូវស្បែកថ្មីដោយប្រើប្រាស់កម្មវិធីភាគីទី 3 ជាច្រើនផងដែរ។ ដោយសារតែស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន Realme ធ្វើការ unlock ហើយនោះ អ្នកប្រើប្រាស់ជាច្រើនមិនចាំបាច់ខ្វល់ទៅលើការធានាទៀតនោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន