ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

របាយការណ៍ថ្មី ៖ Nokia 9 PureView អាចជាឈ្មោះស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ន Nokia

ដោយ

Koun Jab Luffy

02 តុលា 2018 11:41 យប់

អាន 2 នាទី

តើអ្នកនៅចាំស្មាតហ្វូន Nokia 808 PureView និងកាមេរ៉ាទំហំ 41MP របស់វានោះទេ? យោងតាមរបាយការណ៍ចុងក្រោយបំផុតមួយដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា ក្រុមហ៊ុន HMD Global នឹងនាំយកនូវមុខងារមួយរបស់ស្មាតហ្វូន Nokia 808 សម្រាប់ស្មាតហ្វូនជំនាន់បន្ទាប់នោះគឺ Nokia 9 ប៉ុន្តែមិនមែនជាសេនស័រកាមេរ៉ា 41MP នោះទេ។ ហើយក៏មិនទាន់មានព័ត៌មានដែលបញ្ជាក់អំពីទំហំភិចសែលសម្រាប់កាមេរ៉ានៅលើស្មាតហ្វូន Nokia 9 ផងដែរ។ ប៉ុន្តែគេនិយាយថា នេះពិតជាមានឈ្មោះហៅថា PureView។
Article image
យោងតាមការបញ្ជាក់របស់លោក Roland Quandt បាននិយាយដែរថា ស្មាតហ្វូន Nokia 9 គឺនឹងមានឈ្មោះជាផ្លូវការហៅថា Nokia 9 PureView។ កាលពីខែសីហាកន្លងទៅនេះមានការប្រកាសថា ក្រុមហ៊ុន HMD Global បានក្លាយជាម្ចាស់យីហោម៉ាក PureView ហើយ ដោយមានផ្ទេរពីការិយាល័យកម្មសិទ្ធិបញ្ញាសហភាពអ៊ឺរ៉ុប។ ម៉ាកយីហោនេះ កាលពីមុនត្រូវគ្រប់គ្រងដោយក្រុមហ៊ុន Microsoft ដែលប្រើប្រាស់វានៅលើស្មាតហ្វូន Lumia 920, Lumia 1020, Lumia 1520 និង Lumia 950 ។ ក្រុមហ៊ុន HMD Global ក៏ធ្វើការគ្រប់គ្រងទៅលើម៉ាកយីហោសម្រាប់ Asha និង Xpress-On ផងដែរ។
Article image
ពេលនេះ ម៉ាកយីហោ PureView គឺវិលត្រឡប់មកវិញហើយ ប៉ុន្តែវាមានពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូន Nokia 9 នឹងបំពាក់នូវកាមេរ៉ាដល់ទៅ 5 គ្រាប់។ នេះគឺជាចំនួនកាមេរ៉ាច្រើនបំផុត ស្របពេលដែលបច្ចុប្បន្ននេះ មានតែការប្រើប្រាស់កាមេរ៉ា 3 គ្រាប់ប៉ុណ្ណោះ។ ស្មាតហ្វូន Nokia 9 PureView នៅមិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទនៃការដាក់លក់នៅឡើយទេ ហើយក៏នៅមិនទាន់បង្ហាញខ្លួននៅឡើយដែរ អាចប្រហែលជាបង្ហាញខ្លួននៅឆ្នាំក្រោយនេះមើលទៅ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

របាយការណ៍ថ្មី ៖ Nokia 9 PureView អាចជាឈ្មោះស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ន Nokia