ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

យោងតាមការស្រាវជ្រាវរបស់ទស្សនាវដ្តី Forbes បានបង្ហាញថា LG OLED គឺជាទូរទស្សន៍ល្អបំផុតនៅក្នុងឆ្នាំ 2018 នេះ

ដោយ

Koun Jab Luffy

26 តុលា 2018 11:10 យប់

អាន 2 នាទី

យោងតាមរបាយការណ៍ដែលបញ្ជាក់នៅថ្ងៃទី 26 ខែតុលាកន្លងទៅនេះ OLED TV របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស LG Electronics ត្រូវបានជាប់ឈ្មោះថា ជាផលិត ផលទូរទស្សន៍ល្អបំផុតនៅក្នុងឆ្នាំនេះ ដែលនេះ គឺជាការស្រាវជ្រាវរបស់ទស្សនាវដ្តី Forbes និង Rthings.com។ ទូរទស្សន៍ LG OLED TV B8 នេះ មានទំហំ 55 និង 65 inches ជាមួយនឹងការទទួលបាននូវពិន្ទុខ្ពស់បំផុតនៅក្នុងការវាស់ស្ទង់ទៅលើផលិតផលច្រើនជាង 34 ដោយទស្សនាវដ្តីពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងអ្នកវាយតម្លៃផលិតផលទូរទស្សន៍ល្អបំផុតនៅក្នុងរបាយការណ៍ឆ្នាំ 2018 នេះ។
Article image
នៅក្នុងការស្រាវជ្រាវចុងក្រោយនេះ បានបង្ហាញថា “LG B8 គឺជាទូរទស្សន៍ល្អបំផុតដែលយើងបានធ្វើការពិនិត្យសាកល្បងនៅក្នុងឆ្នាំ 2018 នេះ។ ទូរទស្សន៍នេះ បានបញ្ចេញនូវគុណភាពច្បាស់ នេះគឺដោយសារតែបន្ទះ OLED Panel ដែលបញ្ចេញនូវពណ៌ខ្មៅបានយ៉ាងល្អបំផុតនោះ។ សម្រាប់ទូរទស្សន៍ OLEDs នេះ អាចមើលបានយ៉ាងល្អគ្រប់ជ្រុង ហើយវាពិតជាផ្តល់នូវបទពិសោធន៍យ៉ាងអស្ចារ្យនៅពេលដែលអ្នកទស្សនានៅក្នុងបន្ទប់ងងឹតនោះ។”
Article image
ទោះជាយ៉ាងណាក៏ដោយ ការវាយតម្លៃទទួលស្គាល់នោះគឺថា ម៉ូដែលនេះ គឺប្រើប្រាស់នូវ Burn-In ដូចគ្នាទៅនឹងទូរទស្សន៍ OLED TVs ផ្សេងទៀតនៅលើទីផ្សារ។ សម្រាប់ Burn-In នេះគឺជា Effect ដែលបណ្តាលអោយផ្ទៃនៃអេក្រង់នេះ អាចមានបញ្ហានៅពេលដែលមើលរយៈពេលយូរផងដែរ។ របាយការណ៍បានបន្ថែមទៀតថា “ប្រសិនបើអ្នកទស្សនាទៅលើ Content ដែលមាននៅលើអេក្រង់ធំនេះ យើងរំពឹងថា នឹងគ្មានបញ្ហាអ្វីកើតឡើងនោះទេ៕”
Article image

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

យោងតាមការស្រាវជ្រាវរបស់ទស្សនាវដ្តី Forbes បានបង្ហាញថា LG OLED គឺជាទូរទស្សន៍ល្អបំផុតនៅក្នុងឆ្នាំ 2018 នេះ