ស្វែងរកពួកយើង:

របាយការណ៍ថ្មីបញ្ជាក់ថា ក្រុមហ៊ុន Samsung បានបញ្ចប់ការរចនាស្មាតហ្វូនស៊េរីថ្មី Galaxy S10 ហើយ

ដោយ

Koun Jab Luffy

05 វិច្ឆិកា 2018 05:08 ព្រលឹម

អាន 2 នាទី

យោងតាមព័ត៌មានថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមនូវការរៀបចំខ្លួនសម្រាប់ស្មាតហ្វូន Galaxy S10 ស្របពេលដែលថ្ងៃនៃការសម្ពោធរបស់ស្មាតហ្វូនស៊េរីថ្មីនេះ គឺកាន់តែកៀកហើយនោះ។ នៅក្នុងពាក្យចចាមអារ៉ាមត្រូវគេជឿជាក់ថា ក្រុមហ៊ុន Samsung បានបញ្ចប់នូវដំណាក់កាលនៃការស្រាវជ្រាវ និងការអភិវឌ្ឍសម្រាប់ស្មាតហ្វូន Galaxy S10 នេះហើយ។ ប៉ុន្តែនៅមិនទាន់មានការលើកឡើងបញ្ជាក់ជាផ្លូវការពីក្រុមហ៊ុន Samsung នោះទេ។ ស្មាតហ្វូនរបស់ Samsung តែងតែក្លាយជាប្រធានបទដ៏ក្តៅគគុកនៅក្នុងពាក្យចចាមអារ៉ាមជាច្រើន។
Article image
ពាក្យចចាមអារ៉ាមជាច្រើនអំពីស្មាតហ្វូន Galaxy S10 គឺបានកើតឡើងចាប់តាំងការបង្ហាញវត្តមានរបស់ស្មាតហ្វូន Galaxy Note 9។ យើងនឹងបន្តទទួលបាននូវការបែកធ្លាយជាច្រើនទៀត និងពាក្យចចាមអារ៉ាមជាច្រើនជាបន្តបន្ទាប់របស់ស្មាតហ្វូនស៊េរីថ្មីនេះចេញពីក្រុមហ៊ុនបច្ចេកវិទ្យា Samsung។ បើនិយាយអំពីពាក្យចចាមអារ៉ាមជាច្រើនកាលពីពេលមុននេះ ស្មាតហ្វូន Samsung Galaxy S10 គឺមានលេខកូដ ‘beyond’ ហើយសម្រាប់ម៉ូដែលទាបជាងគេនឹងមានរ៉េមទំហំ 4GB និងអេក្រង់ទំហំ 5.8-inch ។ សម្រាប់ប្រភេទ Plus version នឹងមានអេក្រង់ទំហំ 6.4-inch display ជាមួយនឹងរ៉េមទំហំ 6/8GB RAM ។ ចំណែកប្រភេទចុងក្រោយគឺជាប្រភេទដែលទ្រទ្រង់នូវបណ្តាញ 5G។
Article image
សម្រាប់ឆ្នាំ 2019 នេះ ក្រុមហ៊ុន Samsung ក៏កំពុងតែត្រៀមរៀបចំស្មាតហ្វូន Galaxy S10X ជាមួយនឹងបណ្តាញ 5G ផងដែរ។ Galaxy S10X ត្រូវគេរំពឹងថា នឹងមានកម្រិតអេក្រង់ 19:9 ratio display។ បន្ថែមពីនេះទៀតទៀត វាក៏មានការពង្រឹងទៅលើសេនស័រកាមេរ៉ាទំហំ 12MP និង 16MP នៅផ្នែកខាងក្រោយ។ ក្រុមហ៊ុន Samsung ត្រូវគេប៉ាន់ស្មានថា នឹងបញ្ចេញនូវស្មាតហ្វូនដែលទ្រទ្រង់នូវបច្ចេកវិទ្យា 5G នេះ នៅលើទីផ្សារមួយចំនួន ហើយវានឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 ។ មានន័យថា ពេលនេះ ជំហាននៃការរចនារបស់ស្មាតហ្វូននេះ នឹងធ្វើការផ្ទៀងផ្ទាត់ និងបន្ទាប់មកបញ្ចប់តែម្តង។ ដូច្នេះ តាមរយៈព័ត៌មានខាងលើ ស្មាតហ្វូន Galaxy S10 គឺកំពុងតែជិតក្លាយជាការពិតហើយ។ តើមានមនុស្សប៉ុន្មាននាក់ដែលរង់ចាំនូវស្មាតហ្វូន Samsung Galaxy S10 នេះ?
របាយការណ៍ថ្មីបញ្ជាក់ថា ក្រុមហ៊ុន Samsung បានបញ្ចប់ការរចនាស្មាតហ្វូនស៊េរីថ្មី Galaxy S10 ហើយ