no-alternative title
no-alternative title

MSI GS66 Stealth និង GE66 Raider ដែលបំពាក់អេក្រង់កម្រិត 300Hz Refresh Rate បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ CES2020

ក្រុមហ៊ុនផលិតកុំព្យូទ័រយួរដៃដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញរបស់កោះតៃវ៉ាន់ MSI បានដាក់បង្ហាញចេញនូវម៉ាស៊ីនកុំព្យូទ័រយួរដៃដែលជា Gaming Laptop ស៊េរីថ្មីចុងក្រោយរបស់ខ្លួនក្នុងស្រឡាយ GS-Series នៅក្នុងព្រឹតិ្តការណ៍ CES 2020 នៅក្នុងសប្តាហ៍នេះ។ កុំព្យូទ័រយួរដៃស៊េរីថ្មី MSI GS66 Stealth គឺមានចនាបថបែបសាមញ្ញដូចជំនាន់មុនរបស់វាដដែល ប៉ុន្តែលើកនេះតួរខ្លួនរបស់វាបានប្តូរមកស្រោបដោយសារធាតុអាលុយមីញ៉ូមពណ៌ខ្មៅក្រិបតែម្តងហៅថា “Core Black aluminum” និងបំពាក់មកជាមួយនូវផ្នែករឹងខ្លាំងចុងក្រោយបំផុត។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយគ្នានេះដែរ MSI ក៏មានការដាក់បង្ហាញនូវម៉ាស៊ីនព្យូទ័រម៉ូដែលថ្មីមួយទៀតគឺ GE66 Raider ដែលជាម៉ាស៊ីនមានការរចនាឡើងថ្មីស្រស់ស្អាតជាមួយនឹងការបំពាក់នូវភ្លើងប្រភេទ panoramic aurora light ជាមួយនឹងគ្រឿងបន្លាស់ខាងក្នុងថ្មីចុងក្រោយផងដែរ។ ចំពោះផ្នែករឹងដែលទាញការចាប់អារម្មណ៍ខ្លាំងបំផុតនៅលើម៉ាស៊ីនកុំព្យូទ័រស៊េរីថ្មីទាំងពីរនេះគឺការប្រើនូវបន្ទះអេក្រង់ដែលមានកម្រិត refresh rate ខ្ពស់កប់ដល់ទៅ 300Hz ដែលធ្វើអោយរាល់សកម្មភាពបង្ហាញចេញនៅលើអេក្រង់កុំព្យូទ័រស៊េរីថ្មីនេះមានភាពច្បាស់ម៉ដ្ឋរស់រវ៉ើក និងមានដំណើរការកម្មវិធីបាន Smooth បំផុត។ 

ក្រុមហ៊ុន MSI បានមើលឃើញថាបច្ចុប្បន្នអ្នកដែលនិយមការលេងហ្គេមស្មាតហ្វូន (Mobile Gamers) ពួកគេច្បាស់ណាសពិតជាចង់បាននៅម៉ាស៊ីនកុំព្យូទ័រដែលមានកម្រាស់ស្តើង និងទំងន់ស្រាលដើម្បីងាយស្រួលក្នុងការប្រើប្រាស់ ប៉ុន្តែពួកគេនៅតែមិនទាន់អាចលះបង់ចោលបាននូវការប្រើប្រាស់លេងកម្សាន្តនៅលើម៉ាស៊ីនកុំព្យូទ័រប្រភេទ Desktop នៅឡើយ។ ដូចនេះជាមួយនឹង MSI GS66 Stealth និង MSI GE66 Raider ពួកគេពិតជានឹងទទួលបាននូវអ្វីមួយដ៏ពិសេសបំផុតដែលពួកគេមិនអាចរកបានសូម្បីតែនៅលើកុំព្យូទ័រ Desktop ដោយក្នុងនោះមានជាអាថ៍នៅបន្ទះបង្ហាញ LCD ដែលមានកម្រិត refresh rate ខ្ពស់កប់ស៊េរីដល់ទៅ 300Hz នេះឯង។ ម៉្យាងទៀតពួកវាមិនត្រឹមតែមានការបំពាក់នូវបន្ទះបង្ហាញមានកម្រិត refresh rate 300Hz ប៉ុណ្ណោះទេ MSI GS66 Stealth និង GE66 Raider នូវមានភ្ជាប់ដំឡើងមកជាមួយនឹងផ្នែករឹងខ្លាំងចុងក្រោយថែមទៀតផងដែលធ្វើអោយល្បឿននៃការប្រើប្រាស់គឺកាន់តែលឿនរហ័សបំផុត។ 

ប៉ុន្តែគួរអោយស្តាយ MSI មិនទាន់បានបង្ហាញជាក់ច្បាស់ពីកំលាំងម៉ាស៊ីនរបស់កុំព្យូទ័រយួដៃទាំងពីរស៊េរីនេះជាផ្លូវការណ៍នៅឡើយទេ ក៏ប៉ុន្តែគ្រប់គ្នាអាចទស្សន៍ទាយបានថានៅក្នុងម៉ាស៊ីនរបស់ពួកវាច្បាស់ណាស់នឹងមានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាបន្សាយកំដៅ Cooler boost Trinity cooling system ដែលបង្កើតឡើងដោយ MSI ផ្ទាល់ជាមួយប្រព័ន្ធកង្កាលបំភាយកំដៅចំនួន 3 ដែលមានកម្រាស់ស្តើងបំផុតត្រឹមតែ 0.1mm ដែលជួយធ្វើអោយការបំភាយកំដៅចេញពីក្នុងម៉ាស៊ីនបានយ៉ាងល្អ និងជួយរក្សាភាពត្រជាក់នៅលើ CPU និង GPU ប្រើយូរមិនងាយឡើងកំដៅ។ 

ទោះបីជាក្រុមហ៊ុន MSI បានបង្ហាញកុំព្យូទ័រយួរដៃ GS66 Stealth និង GE66 Raider របស់ខ្លួននៅឯពិព័រណ៍ CES រួចហើយក្តី ប៉ុន្តែក្រុមហ៊ុនមិនបានបង្ហើបបង្ហាញអំពីពេលវេលាដែលត្រូវចេញលក់ម៉ាស៊ីនកុំព្យូទ័រទាំងពីរស៊េរីនេះនៅឡើយទេ។ ហើយសម្រាប់ការប្រើប្រាស់បន្ទះអេក្រង់កម្រិត 300Hz នេះក៏វាមិនមែនជារឿងថ្មីនៅក្នុងពិភពកុំព្យូទ័រ Gaming នោះដែរ ព្រោះតាមពិតទៅក្រុមហ៊ុន Acer និង ASUS បានប្រើប្រាស់បន្ទះបង្ហាញកម្រិត 300Hz រួចហើយនៅលើកុំព្យូទ័រយួរដៃ Gaming របស់ពួកគេ ប៉ុន្តែវាមិនចោទជាបញ្ហាធំទេសម្រាប់ក្រុមហ៊ុន MSI ក្នុងការប្រើប្រាស់បន្ទះបង្ហាញកម្រិតខ្ពស់នេះក្រោយដៃគូ។ ទន្ទឹមនឹងនេះដែរ MSI អាចមានសមាសធាតុផ្សំផ្សេងៗទៀតដែលត្រូវការទិញសម្រាប់បំពាក់នៅលើម៉ាស៊ីនកុំព្យូទ័រយួរដៃស៊េរីថ្មី GS66 Stealth និង GE66 Raider របស់ខ្លួនមុនពេលចេញដាក់លក់ជាផ្លូវការណ៍៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
កំពូលភិកអាប់ Ram 1500 SRT TRX ត្រឡប់មកវិញ ជាមួយនឹងកម្លាំងដល់ 777 HP កាន់តែខ្លាំង ហើយកាន់តែកាច!

កំពូលភិកអាប់ Ram 1500 SRT TRX ត្រឡប់មកវិញ ជាមួយនឹងកម្លាំងដល់ 777 HP កាន់តែខ្លាំង ហើយកាន់តែកាច!

ដោយ ប៉េងលីន
Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

ដោយ ប៉េងលីន