ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ផលិតផលរបស់ Samsung ចំនួន 30 បានឈ្នះនូវពានរង្វាន់ Consumer Electronics Show Innovation Awards 2019

ដោយ

Koun Jab Luffy

12 វិច្ឆិកា 2018 11:27 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមដំណឹងដែលទទួលបានពីថ្ងៃទី 9 ខែវិច្ឆិកានេះ បានបញ្ជាក់ថា មានផលិតលលថ្មីចុងក្រោយរបស់ក្រុមហ៊ុន Samsung Electronics ចំនួន 30 ត្រូវបានជ្រើសរើសសម្រាប់ការឈ្នះពានរង្វាន់ CES Innovation Awards 2019។ សម្រាប់ផលិតផលទាំង 30 នេះ ទទួលបានកិត្តិយសទៅលើការរចនា និងការប្រើប្រាស់នូវបច្ចេកវិទ្យាទាន់សម័យចុងក្រោយបំផុត។ សមាគមន៍បច្ចេកវិទ្យាអ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក US Consumer Technology Association បានប្រកាសថា ផលិតផលបច្ចេកវិទ្យាថ្មីទាំងនេះ ស្ថិតនៅក្នុង 28 ប្រភេទផ្សេងគ្នា ហើយវានៅសល់ប្រហែលជា 2 ខែទៀតប៉ុណ្ណោះដែលព្រឹត្តិការណ៍ Consumer Electronics Show នឹងវិលត្រឡប់មកវិញនៅក្នុងទីក្រុង Las Vegas ចាប់ពីថ្ងៃទី 8 ដល់ថ្ងៃទី 11 ខែមករា។
Article image
លោក Tim Baxter អគ្គនាយក និង CEO របស់ក្រុមហ៊ុន Samsung Electronics នៅក្នុងអាមេរិកខាងជើង បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា “ការច្នៃប្រឌិតនៃរបកគំហើញថ្មី គឺស្ថិតនៅក្នុងការ DNA របស់យើងគឺជាការកិច្ចខិតខំប្រឹងប្រែងក្នុងការចែកចាយនូវផលិតជាច្រើនដែលផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យក្នុងការប្រើប្រាស់ទៅកាន់អតិថិជន។ នៅក្នុងការទទួលស្គាល់គុណភាពចំពោះកិច្ចខិតខំប្រឹងប្រែងទៅលើការរចនាអ្វីដែលថ្មី និងភាពច្នៃប្រឌិតឥតឈប់ឈរនោះ គឺជាកិត្តិយសយ៉ាងពិតប្រាកដរបស់យើង។ ផលិតផលដែលជាប់ពានរង្វាន់ទាំងនេះរបស់ Samsung រួមមានការទទួលបាននូវពានរង្វន់នៃការឆ្នៃប្រឌិតល្អបំផុត Best of Innovation ចំនួនពីរ និងក្រុមផ្សេងទៀតដែលទទួលបានពានរង្វាន់ស្ថិតនៅក្នុងផ្នែកបច្ចេកវិទ្យា AR បច្ចេកវិទ្យានៃនាឡិកា បច្ចេកវិទ្យា Smart Home ផលិតផលថែរក្សាសុខភាព កីឡា និងបច្ចេកវិទ្យាជីវសាស្រ្តផងដែរ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ផលិតផលរបស់ Samsung ចំនួន 30 បានឈ្នះនូវពានរង្វាន់ Consumer Electronics Show Innovation Awards 2019