no-alternative title
no-alternative title

ក្រុមហ៊ុន Ford បញ្ជាក់ថា ការលក់រថយន្តស្ព័រ Ford GT គឺពិតជាមានភាពអស្ចារ្យមែនទែននៅក្នុងឆ្នាំ 2019 កន្លងទៅនេះ

Ford GT គឺជាប្រភេទរថយន្តស្ព័រដែលមានតម្លៃ $450,000 របស់ក្រុមហ៊ុន Ford។ រថយន្តនេះ គឺពិតជាកម្ររឃើញណាស់នៅលើដងផ្លូវ។ កាលពីមួយឆ្នាំមុននេះ ក្រមហ៊ុន Ford បានសម្រេចចិត្តក្នុងការពង្រីកទៅលើផលិតកម្មនៃរថយន្ត GT របស់ខ្លួនចាប់ពីឆ្នាំ 2020 ដល់ឆ្នាំ 2022។ ក្រុមហ៊ុន Ford ផលិតនៅក្នុងចំនួនកំណត់ត្រឹមតែ 1,000 គ្រឿងប៉ុណ្ណោះ ដែលនេះ គឺមិនទាន់គ្រប់គ្រាន់នោះទេ ឆ្នាំថ្មីនេះ នឹងមានការកើនឡើង 350 គ្រឿងថែមទៀត ដែលមានន័យថា ការផលិតរថយន្ត Ford GT ចាប់ពីឆ្នាំ 2016 ដល់ឆ្នាំ 2022 គឺមានចំនួនសរុបដល់ទៅ 1,350 គ្រឿង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមរបាយការណ៍នៃការលក់ផ្លូវការសម្រាប់ឆ្នាំ 2019 របស់ក្រុមហ៊ុន Ford គឺពិតជាល្អមែនទែនសម្រាប់ការលក់រថយន្តត្រកូល GT នេះ។ នៅក្នុងសហរដ្ឋអាមេរិក រថយន្ត Ford GT គឺមានការកើនឡើង 75% នៅក្នុងត្រីមាសទី 4 នេះ កាលពីឆ្នាំមុននេះ ដែលមានចំនួនត្រឹមតែ 42 គ្រឿងប៉ុណ្ណោះ។ តួរលេខនៅឆ្នាំ 2018 នៅក្នុងពេលដូចគ្នា គឺមានតែ 24 គ្រឿងទេ។ ការលក់រថយន្ត 2019 GT នេះ គឺមានការកើនឡើង 82% ទៅដល់ចំនួន 229 គ្រឿង បើធៀបជាមួយនឹងឆ្នាំមុននេះគឺមានចំនួនតែ 126 គ្រឿងប៉ុណ្ណោះ។

សូមជំរាបថា ចំនួនទាំងនេះ គឺនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ ប៉ុន្តែហេតុអ្វីបានជាមានការកើនឡើងខ្លាំងយ៉ាងនេះពីមួយឆ្នាំប៉ុណ្ណោះ? ហេតុផលនេះ គឺដោយសារតែរថយន្ត GTs ដែលធ្វើការផលិតនៅក្នុងឆ្នាំ 2019 នេះ គឺសម្រាប់អតិថិជនដែលមិនអាចធ្វើការកម្មង់ទិញទាន់ពេលសម្រាប់រថយន្តនេះកាលពីឆ្នាំទៅ។ ប្រសិនបើអ្នកចងចាំនោះ អ្នកត្រូវចំណាយប្រាក់ $450k សម្រាប់រថយន្តស្ព័រ GT នេះ។

ពេលនេះ ក្រុមហ៊ុន Ford ក៏ធ្វើការបោះជំហានទៅកាន់ក្រុមថ្មីមួយទៀតដែលកាន់តែមានចំនួនច្រើនជាងមុន។ រថយន្ត GTs ដែលធ្វើការផលិតឡើងងនៅក្នុងឆ្នាំនេះ នឹងមានអតិថិជនថ្មីៗជាច្រើនដែលធ្វើការបញ្ជាទិញក្រោយពេលដែលក្រុមហ៊ុននេះពង្រីកទៅលើផលិតកម្មរបស់ខ្លួននោះ។  

អ្នកតាមដានព័ត៌មាននេះ បាននិយាយថា ការលក់រថយន្ត Ford GT នេះ ទីផ្សារ គឺពិតជានៅតូចមែនទែនបើធៀបជាមួយនឹងរថយន្តស្ព័រផ្សេងទៀត ដែលមាននៅក្នុងចំណាត់ថ្នាក់ដូចគ្នានោះ បើសិនជានិយាយពីការធៀបទៅលើការលក់រថយន្ត Ford GT នេះ គឺមិនសូវដាច់ឆ្ងាយពីគូប្រជែងរបស់វានោះទេពីព្រោះក្រុមហ៊ុន Ford បានធ្វើការផលិត និងធ្វើទីផ្សារសម្រាប់រថយន្ត GT នេះនៅក្នុងវិធីផ្សេងគ្នា។ រថយន្តនេះ ពិតជាមានតម្លៃថ្លៃខ្លាំងណាស់ ព្រោះថា បើធៀបជាមួយនឹងរថយន្ត C7 Corvette គឺមានតម្លៃមិនដល់ $60,000 នោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

ដោយ ប៉េងលីន
ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ដោយ ប៉េងលីន
Nissan ចេញឡាន SUV ឈ្មោះ NX ថ្មី មានទាំងអគ្គិសនីសុទ្ធ និង Plug-in Hybrid!

Nissan ចេញឡាន SUV ឈ្មោះ NX ថ្មី មានទាំងអគ្គិសនីសុទ្ធ និង Plug-in Hybrid!

ដោយ ប៉េងលីន
Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Kia Seltos 2026 បង្ហាញខ្លួនជាផ្លូវការ កាន់តែទំនើប ទាន់សម័យ និងធំទូលាយជាងមុន!

Kia Seltos 2026 បង្ហាញខ្លួនជាផ្លូវការ កាន់តែទំនើប ទាន់សម័យ និងធំទូលាយជាងមុន!

ដោយ ប៉េងលីន