no-alternative title
no-alternative title

Asus ExpertBook B9 គឺជាកុំព្យូទ័រយួរដៃជំនាន់ថ្មី ដែលមានកម្រ៉ាស់ស្តើង ទម្ងន់ស្រាល និងមានថ្មអាចប្រើប្រាស់បានដល់ទៅ 24 ម៉ោង

កាលពីថ្ងៃទី 16 កន្លងទៅនេះ ក្រុមការងាររបស់ គេហទំព័រ និងទស្សនាវដ្តី ពិភពអេឡិចត្រូនិក ត្រូវបានក្រុមហ៊ុន ASUS អញ្ជើញទៅទស្សនៈកិច្ចនៅទីស្នាក់ការក្រុមហ៊ុនធំរបស់ខ្លួន ដែលមានមូលដ្ឋាននៅតៃវ៉ាន់។ ក្រៅពីការទស្សនាទិដ្ឋភាពទាំងមូលនៃអគារ ក៏ដូចជា កន្លែងធ្វើការរបស់បុគ្គលិករួចមកក្រុមហ៊ុន Asus ក៏មានរៀបចំដាក់បង្ហាញនូវផលិតផលថ្មីៗ ដែលមានវត្តមាននៅ CES 2020 កាលពីសប្តាហ៍មុនផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះ ក្រុមការងាររបស់យើង សូមលើកយកផលិតផលថ្មីមួយ ក្នុងចំណោមផលិតផលជាច្រើន នោះគឺ ម៉ូដែល Asus ExpertBook B9 (B9450) ដែលជាកុំព្យូទ័រដែលមានទម្ងន់ស្រាលរបស់ខ្លួន មានក្រង់ទំហំ 14 អ៊ីង ដែលមើលទៅគឺពិតជា មានរូបរាងស្រស់ស្អាត និងប្លែកគួរអោយចាប់អារម្មណ៍ក្នុងការប្រើប្រាស់មែនទែន។ កុំព្យូទ័រយួរថ្មីនេះ ត្រូវបានក្រុមហ៊ុនប្រើប្រាស់នូវបន្ទះឈីប ‘Comet Lake’ ជំនាន់ទី 10 របស់ក្រុមហ៊ុន Intel ដែលមានមុខងារក្នុងការប្រើប្រាស់ឈានមុខគេ និងសុវត្ថិភាពជាច្រើនទៀត ហើយបន្ថែមពីនេះទៀតនោះ សមិទ្ថិផលថ្មីនេះ ក៏ទទួលបានវិញ្ញាបនបត្រ ពី Project Athena ផងដែរ។

កុំព្យូទ័រយួរដៃ ASUS ExpertBook B9 (B9450) នេះ ប្រើប្រាស់នូវតួខ្លួនម៉ាញ៉េស្យូមដែលមានកម្រិត 3-inch-class ជាមួយនឹងកម្រាស់ស្តើងត្រឹមតែ 14.9 មម និងមានអេក្រង់ទំហំ 14 អ៊ីង NanoEdge Full-HD ជាមួយនឹងបច្ចេកវិទ្យាការពារទៅលើចំណាំងផ្លាតពីអេក្រង់ anti-glare និងគែម bezels ស្តើងថែមទៀតផង។

ម៉ាស៊ីនកុំព្យូទ័រយួដៃ ASUS ExpertBook B9 ថ្មីនេះ មានថាមពលថ្មពីរជម្រើស គឺមួយមានទំហំដល់ទៅ 33Wh ដែលធ្វើអោយកុំព្យូទ័រនេះ មានទម្ងន់ត្រឹមតែ 87  ក្រាមតែប៉ុណ្ណោះ និងមួយទៀត មានទំហំថាមពលថ្ម 66Wh មានទម្ងន់ 99 ក្រាម ហើយវាអាចប្រើប្រាស់បានរយៈពេល 24 ម៉ោងថែមទៀតក្នុងការបញ្ចូលថាមពលថ្មម្តង។

ExpertBook B9 (B9450) នេះ គឺផ្អែកទៅលើបន្ទះឈីប quad-core Core i5-10210 (1.6 GHz- 4.2GHz) និង Core i7-10510 (1.8 GHz-4.9 GHz) processors ជាមួយនឹងម៉េមូរីទំហំ 8GB ឬ 16GB LPDDR3 memory រួមជាមួយនឹងថាសរឹង M.2 NVMe SSDs ចំនួន 2 ដោយអាចធ្វើការប្រតិបត្តិទៅលើ  RAID 0 mode ក្នុងការផ្តល់នូវកម្លាំងកាន់តែខ្លាំងក្លា ឬការប្រើប្រាស់ជាទម្រង់ RAID 1 mode ក្នុងការបន្ថែមនូវភាពជឿជាក់កាន់តែអស្ចារ្យបំផុតថែមទៀត។ បើនិយាយអំពីការតភ្ជាប់ទំនាក់ទំនងវិញនោះ ASUS ExpertBook B9 នេះ មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Wi-Fi 6, Bluetooth 4.2, GbE (over mDP port) Thunderbolt 3, USB 3.1 Gen 2 Type-A, HDMI និងរន្ធដោតកាសស្តាប់ 3.5-mm audio jack។

កុំព្យូទ័រ ASUS ExpertBook B9 នេះ ត្រូវបានគេបញ្ជាក់ថា គឺឌីស្សាញឡើងសម្រាប់អ្នកជំនួញ ឬអតិថិជនដែលធ្វើអាជីវកម្មនានា ដោយមានទម្លាប់ធ្វើការងារច្រើននៅលើ laptop ពីព្រោះថា B9 គឺមានភ្ជាប់ជាមួយនឹងមុខងារការពារសុវត្ថិភាពខ្ពស់មែនទែន ដូចជា បច្ចេកវិទ្យា Windows Hello សម្រាប់ប្រើប្រាស់ជាមួយនឹង webcam ជាមួយ IR sensors ប្រព័ន្ធស្កេនក្រយ៉ៅដៃ TPM 2.0 chip និងការពង្រឹងសមត្ថភាពជាច្រើនទៀតកាន់តែអស្ចារ្យពីក្រុមហ៊ុន ASUS ថែមទៀត។

ក្រុមហ៊ុន ASUS នៅមិនទាន់បង្ហាញអំពីតម្លៃ និងកាលបរិច្ឆេទរបស់កុំព្យូទ័រ ExpertBook B9 (B9450) នេះនៅឡើយទេ។ គួរបញ្ជាក់ផងដែរថា ExpertBook B9 (B9450) នេះ មើលទៅ គឺស្រដៀងគ្នាទៅនឹងកុំព្យូទ័រ ASUSPRO B9 (B9450) ដែលធ្វើការដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ IFA កាលពីខែកញ្ញាឆ្នាំមុននេះដែរ ដោយវាប្រើប្រាស់នូវបន្ទះឈីប Ice Lake របស់ក្រុមហ៊ុន Intel និងមានមុខងារជាច្រើនដែលមានលក្ខណៈស្រដៀងគ្នាផងដែរ។

យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Asus បានបញ្ជាក់ថា Asus ExpertBook B9450 នឹងមានលក់នៅលើទីផ្សារក្នុងពេលឆាប់ៗនេះ ហើយនឹងមកដល់ ទីផ្សារប្រទេសកម្ពុជា នៅកំឡុងពេលត្រីមាសទីពីរខាងមុខនេះ ប៉ុន្តែសម្រាប់តម្លៃនោះ គឺនៅមិនទាន់បានប្រកាសជាផ្លូវការនៅឡើយទេ ដូច្នេះ យើងរង់ចាំបន្តិចសិន។ សូមតាមដានជាមួយខ្ញុំទាំងអស់គ្នា ៕  

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន