no-alternative title
no-alternative title

Huawei បានជ្រើសរើស TomTom របស់ហូឡង់ សម្រាប់ជំនួសទៅលើសេវាកម្ម Google Maps

ក្រុមហ៊ុន Huawei នឹងប្រើប្រាស់នូវផែនទី TomTom maps សម្រាប់ជំនួសអោយសេវាកម្ម Google Maps នៅលើស្មាតហ្វូនរបស់ខ្លួននោះ។ ក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរនេះ បានបញ្ជាក់ថា ពួកគេបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងហើយ។ ការប្រកាសនេះ គួរតែឆ្លើយតបទៅនឹងការហាមប្រាមដែលអនុវត្តដោយសហរដ្ឋអាមេរិកនោះ។ ក្រុមហ៊ុន  Huawei កំពុងតែប្រឈមមុខទៅនឹងករណីស្មុគស្មាញ និងពហុមុខងារជាច្រើនដែលកើតឡើងតាំងពីនិទាឃរដូវឆ្នាំមុននេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ មិនអាចបន្តការងារជាមួយនឹងក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិក ដែលក្នុងនោះក៏មានក្រុមហ៊ុន Google ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើទោះបីជាមានការហាមប្រាមពីអាមេរិកក៏ដោយ ក៏មិនអាចបញ្ឈប់ក្រុមហ៊ុន Huawei ពីការលក់ស្មាតហ្វូននៅក្នុងឆ្នាំមុននេះទេ យោងតាមតួរពេលនេះ គឺមានចំនួនច្រើនជាង 240 លានគ្រឿងដែលនេះ គឺខ្ពស់ជាងគេនៅក្នុងទីផ្សាររបស់ចិន។ ប៉ុន្តែពេលនេះវាមានការបញ្ចាក់យ៉ាងច្បាស់ថា ដំណោះស្រាយជាច្រើននឹងត្រូវសម្រាប់ពេលអនាគត។ ដូចនេះ បន្ថែមពីលើការអភិវឌ្ឍទៅលើ OS របស់ខ្លួនក្នុងការហាមប្រាមការប្រើប្រាស់ទៅលើ Android នោះ វាក៏មានន័យថាក្រុមហ៊ុន នឹងស្វែងរកនូវសេវាកម្មជាច្រើនទៀតសម្រាប់ធ្វើការជំនួសអ្វីដែលធ្វើការផលិតនៅក្នុងសហរដ្ឋអាមេរិក។ ក្រុមហ៊ុន TomTom របស់ហូឡង់ គឺជាជំរើសដ៏ល្អមួយសម្រាប់នាវាចរណ៍ទៅលើផ្កាយរណបនេះ។ វាគឺជាក្រុមហ៊ុនអ្នកត្រួសត្រាយផ្លូវសម្រាប់ផែនទីនៅក្នុងយុគសម័យមុនមានស្មាតហ្វូននោះ។ បន្ថែមពីនេះទៀតនោះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន  TomTom ធ្វើការពន្យល់ថា កិច្ចព្រមព្រៀងនេះគឺមានការចុះហត្ថលេខាកាលពីមុនរួចមកហើយ ប៉ុន្តែវាក៏មានការផ្លាស់ប្តូរផងដែរដែលជារឿងសម្ងាត់នោះ។ យើងមិនមានព័ត៌មាននៅលើលក្ខខណ្ឌនេះនៅឡើយទេ។

មានការកត់សម្គាល់ផងដែរថា ក្រុមហ៊ុន Huawei ប្រកាសថា ខ្លួនលក់ស្មាតហ្វូនបានច្រើនជាង 240 លានគ្រឿងនៅក្នុងឆ្នាំមុននេះ។ វាមានចំនួន 34 លានគ្រឿងបើធៀបជាមួយនឹងឆ្នាំ 2018  នេះ (206 លានគ្រឿងដែលលក់បាននៅក្នុងឆ្នាំនោះ)។ លោក Xu Zhijun អគ្គនាយកបច្ចុប្បន្នរបស់ក្រុមហ៊ុនបច្ចេកវិទ្យាHuawei បញ្ជាក់ថា ភាពជោគជ័យនេះគឺដោយសារតែវត្តមានរបស់ស្មាតហ្វូន P30  និង Mate 30 ។ តាមការបញ្ជាក់របស់គាត់នោះ ការលក់ស្មាតហ្វូនទាំងពីរនេះគឺមានចំនួនច្រើនជាង 50% បើធៀបទៅនឹងឆ្នាមុននេះ។ តាមការបញ្ជាក់នៅក្នុងព័ត៌មានចុងក្រោយបំផុតនោះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei គឺលក់ស្មាតហ្វូន Mate 30 បានចំនួន 12 លានគ្រឿងនៅជុំវិញពិភពលោកទោះបីជាគ្មានកម្មវិធី និងសេវាកម្មជាច្រើនរបស់ Google ក៏ដោយ។ ភាពជោគជ័យនេះគឹភាគច្រើននៅក្នុងទីផ្សាររបស់ចិន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន