no-alternative title
no-alternative title

ស្មាតហ្វូនស៊េរីថ្មី Sony Xperia នឹងបង្ហាញខ្លួននៅថ្ងៃទី 24 ខែកុម្ភៈក្នុងព្រឹត្តិការណ៍ Mobile World Congress ខាងមុខនេះ

Xperia 1 គឺជាស្មាតហ្វូនស្មាតហ្វូន flagship របស់ក្រុមហ៊ុន Sony ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ ដែលត្រូវបានគេចាត់ទុកថា គឺជាស្មាតហ្វូនល្អបំផុតសម្រាប់ពិភពលោក ដែលមានអេក្រង់ធំទំហំ 6.5 អ៊ីង និងមានកម្រិតអេក្រង់  21:9 aspect ratio, 4K ងាយស្រលក្នុងការទស្សនាខ្សែភាពយន្ត និងដំណើរការនូវបន្ទះឈីប Qualcomm Snapdragon 855 ថែមទៀតផង។ ចាប់តាំងពីស្មាតហ្វូន Xperia 1 និង Xperia 5 បានបង្ហាញខ្លួនរួចហើយនោះ យើងកំពុងតែឆ្ងល់ថាតើ ស្មាតហ្វូនមួយណានឹងបង្ហាញខ្លួនជាបន្តបន្ទាប់ទៀតនោះ ហើយវាមើលទៅហាក់ដូចជាក្រុមហ៊ុន Sony នឹងបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីនាពេលឆាប់ៗនេះត្រកូល Xperia ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Sony នឹង បង្ហាញនូវស្មាតហ្វូន Xperia ស៊េរីថ្មីរបស់ខ្លួនទៅកាន់ពិភពលោកនៅថ្ងៃទី 24 ខែកុម្ភៈខាងមុខនេះ ក្នុងព្រឹត្តិការណ៍ Mobile World Congress នៅក្នុងឆ្នាំនេះដែលជាព្រឹត្តិការណ៍ពិពរណ៍ធំបំផុតរបស់ពិភពលោកសម្រាប់ឧស្សាហកម្មស្មាតហ្វូននេះ។ ក្រុមហ៊ុន Sony នេះ ត្រូវបានគេដឹងថា នឹងបង្ហាញខ្លួននៅលើឆាកដើម្បីប្រកាសបង្ហាញនូវស្មាតហ្វូនចំនួន 2 ម៉ូឌែលនោះគឺស្មាតហ្វូន flagship ស៊េរីថ្មីរបស់ខ្លួននៅឆ្នាំនេះដែលក្រុមហ៊ុន GSMArena ជឿជាក់ថានេះគឺជាស្មាតហ្វូន  Xperia 5 Plus និងស្មាតហ្វូនថ្នាក់កណ្តាលមួយទៀតដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 765 chipset នោះ។ 

នៅមិនទាន់ច្បាស់នោះទេថា តើស្មាតហ្វូនណាមួយដែលនឹងបង្ហាញខ្លួននៅលើឆាកនេះ ប៉ុន្តែក្រុមហ៊ុន Sony នឹងប្រកាសចេញនូវស្មាតហ្វូនជំនាន់បន្ទាប់ជាច្រើនរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍នេះ ជាក់ជាមិនខាន។ Slashleaks ក៏បានបង្ហាញនូវរូបភាព Renders ដែលគួរអោយចាប់អារម្មណ៍ជាច្រើន រួមជាមួយនឹងលក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូននេះ ប៉ុន្តែវាមិនមានការបញ្ជាក់អំពីព័ត៌មានលម្អិតរបស់ស្មាតហ្វូនជំនាន់បន្ទាប់នេះនៅឡើយទេរបស់ក្រុមហ៊ុន Sony។ ជាមួយនឹងអេក្រង់ទំហំ 6.5" និងកាមេរ៉ាខាងក្រោយ 3 គ្រាប់នោះ រូបភាព Render នេះមានការបញ្ជាក់ថា ក្រុមហ៊ុន Sony អាចនឹងរក្សាទុកនូវរន្ធដោតកាសស្តាប់ដដែល៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

ដោយ ប៉េងលីន
ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ដោយ ប៉េងលីន
BYD Yuan Max ឡានអគ្គិសនី SUV ម៉ូដែលថ្មីត្រៀមបង្ហាញខ្លួនលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ

BYD Yuan Max ឡានអគ្គិសនី SUV ម៉ូដែលថ្មីត្រៀមបង្ហាញខ្លួនលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ដោយ ប៉េងលីន
BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

ដោយ ប៉េងលីន
ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន