ស្វែងរកពួកយើង:

រន្ធកាមេរ៉ានៅលើអេក្រង់ Samsung Galaxy A8s គឺពិតជាមានការចាប់អារម្មណ៍ខ្លាំងមែនទែន

ដោយ

Koun Jab Luffy

11 ធ្នូ 2018 11:48 ថ្ងៃត្រង់

អាន 3 នាទី

នៅទីបំផុត ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung បង្ហាញនូវ Galaxy A8s ដែលជាស្មាតហ្វូនស៊េរីថ្មី ដំបូងបំផុតរបស់ខ្លួន ដែលមានការផ្លាស់ប្តូរអេក្រង់ថ្មី។ អ្វីដែលជាការផ្លាស់ប្តូរថ្មីសម្រាប់ Samsung នេះ គឺការផ្លាស់ប្តូរ Notch ទៅជាការប្រើប្រាស់រន្ធសម្រាប់ដាក់កាមេរ៉ានៅលើអេក្រង់ ហើយនេះ គឺមិនមែនជាបច្ចេកវិទ្យាដែលមានតែក្រុមហ៊ុន Samsung កំពុងតែធ្វើនោះទេ ក្រុមហ៊ុន Huawei ក៏មានស្មាតហ្វូនស៊េរីថ្មីនេះ ដែលមានការរចនារូបរាងស្រដៀងគ្នាផងដែរ។
Article image
រហូតមកដល់ពលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ គឺមិនព្រមប្រើប្រាស់នូវអេក្រង់ដែលមាន Notch នោះទេ ប៉ុន្តែវាក៏មានការប្រើប្រាស់នូវរន្ធប្រហោងនៅលើអេក្រង់ដំបូងបំផុតសម្រាប់ស្មាតហ្វូនរបស់ខ្លួន។ អ្វីដែលគួរអោយសោកស្តាយនោះគឺថា Galaxy A8s នេះ មិនមានភ្ជាប់ជាមួយនឹងរន្ធដោតកាសស្តាប់ 3.5 mm headphone jack នោះទេ។ ប៉ុន្តែសម្រាប់ស្មាតហ្វូនស៊េរីថ្មី Galaxy A8s នេះក៏មានការបំពាក់នូវមុខងារថ្មីៗជាច្រើនថែមទៀតផងដែរ។
Article image
Galaxy A8s គឺជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 710។ បើធៀបជាមួយនឹងបន្ទះឈីប Snapdragon 660 បន្ទះឈីប Snapdragon 710 នេះគឺមានការពង្រឹងទៅលើមុខងារជាច្រើនថែមទៀត។ បន្ទះឈីបនេះប្រើប្រាស់នូវដំណើរការ 10nm ជាជាងដំណើរការ 14nm ថែមទៀតដែលមានន័យថា វាពិតជាមានប្រសិទ្ធិភាពខ្ពស់ និងការដំណើរការទៅលើកម្មវិធីជាច្រើនយ៉ាងមានប្រសិទ្ធិភាពពិសេសនៅក្នុងការលេងហ្គេមថែមទៀត។ វាក៏មានការប្រើប្រាស់នូវអង្គគណនា ARM Cortex cores ថ្មីគឺ Cortex-A75 cores ចំនួន ២ គ្រាប់ និង Cortex-A55 cores ចំនួន ៦ គ្រាប់ផងដែរ។
Article image
បន្ទះឈីប Snapdragon 710 នេះក៏មានភ្ជាប់ជាមួយនឹងក្រាហ្វិកកាតប្រភេទ Adreno 616 GPU ដែលមានល្បឿនលឿនជាងមុនដល់ទៅ 35% បើធៀបជាមួយនឹងក្រាហ្វិកកាតប្រភេទ Adreno 512 GPU នៅលើបន្ទះឈីប 660 ។ ស្មាតហ្វូន Galaxy A8s គឺជាស្មាតហ្វូនថ្នាក់កណ្តាលដែលមានសមត្ថភាពខ្លាំងក្លានៅក្នុងខណៈពេលនេះ។ ស្មាតហ្វូននេះក៏មានប្រភេទរ៉េមទំហំ 8GB ដូចគ្នាទៅនឹងស្មាតហ្វូន Galaxy A9 (2018) ខណៈពេលដែល Base Model របស់វាមានរ៉េមទំហំ 6GB ដែលអាចដំណើរការនូវមុខងារ multitasking បានយ៉ាងរលូនថែមទៀត។
Article image
ស្មាតហ្វូនស៊េរីថ្មី Galaxy A8s នេះ មានកាមេរ៉ាខាងក្រោយ 3 គ្រាប់ដូចគ្នាទៅនឹងស្មាតហ្វូនស៊េរីថ្មី A7 (2018) ដែលវាពិតជាទាក់ទាញចិត្តអ្នកប្រើប្រាស់មែនទែន។ ប៉ុន្តែលោកអ្នកទទួលបាននូវកាមេរ៉ាប្រភេទ ultra-wide lens ដែលអនុញ្ញាតឱ្យអ្នកអាចធ្វើការថតនូវទស្សនីយភាពកាន់តែធំនៅលើទូរស័ព្ទរបស់អ្នក។ សម្រាប់សេនស័រ ultra-wide lens នេះមិនមានភ្ជាប់ជាមួយនឹងមុខងារ Autofocus នោហទេ ប៉ុន្តែវាមានភ្ជាប់ជាមួយនឹង Zoom Lens សម្រាប់ការថតរូបភាពយ៉ាងស្រស់ស្អាត។ សម្រាប់តម្លៃរបស់ស្មាតហ្វូននេះនៅមិនទាន់ទម្លាយអោយដឹងនៅឡើយទេ។ នេះគឺជាមុខងារមួយដែលមានការពេញនិយមបំផុតនៅលើស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ប៉ុន្តែស្មាតហ្វូនពណ៌ប្រផេះ Gray គឺពិតជាមានការទាក់ទាញខ្លាំងមែនទែន។
Article image
ស្មាតហ្វូននេះ មានពណ៌ស្រស់ស្អាតដោយសារតែវាមានពណ៌ភ្លឺជាងពណ៌ដែលធ្លាប់ប្រើប្រាស់ពីមុនមករបស់ក្រុមហ៊ុន Samsung នោះ។ ជាក់ស្តែង សម្រាប់ពណ៌ខៀវ និង Green ក៏មានភាពទាក់ទាញខ្លាំងក្នុងការប្រើប្រាស់ផងដែរ។ សម្រាប់ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឹមានភ្ជាប់ជាមួយនឹង Ring តូចមួយនៅលើកាមេរ៉ានៅកណ្តាលរបស់វាផងដែរ។ ស្មាតហ្វូននេះ ពិតជាស្រស់ស្អាតមែនទែន។ ក្រុមហ៊ុន Samsung នេះ ក៏បញ្ចេញនូវស្មាតហ្វូនចំនួន 2 ម៉ូដែល ដែលមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB សម្រាប់ស្មាតហ្វូន Galaxy Note 9 និង Galaxy A9 ហើយស្មាតហ្វូន A8s ក៏ប្រើប្រាស់នូវម៉េមូរីទំហំនេះ ដូចគ្នាដែរ។ ដូចនេះ អ្នកប្រើប្រាស់មិនចាំបាច់ប្រើប្រាស់នូវ microSD កាតនោះទេ៕
រន្ធកាមេរ៉ានៅលើអេក្រង់ Samsung Galaxy A8s គឺពិតជាមានការចាប់អារម្មណ៍ខ្លាំងមែនទែន