ស្វែងរកពួកយើង:

ចង់ដឹងថាស្មាតហ្វូន Samsung Galaxy S10 និង S10+ មានលក្ខណៈសម្បត្តិទូទៅយ៉ាងណានោះ គឺមានបង្ហាញនៅទីនេះទាំងអស់!

ដោយ

Koun Jab Luffy

19 ធ្នូ 2018 03:19 រសៀល

អាន 4 នាទី

រហូតមកទល់ពេលនេះ មានការបែកធ្លាយជាច្រើនរបស់ស្មាតហ្វូនស៊េរីថ្មីត្រកូល Galaxy S10។ បន្ទាប់ពីការបង្ហាញខ្លួនជាផ្លូវការរបស់ស្មាតហ្វូន Galaxy Note 9 កាលពីខែសីហា គឺចាប់ផ្តើមមានពាក្យចចាមអារ៉ាមជាច្រើនពាក់ព័ន្ធជាមួយនឹងស្មាតហ្វូន Galaxy S10 ផងដែរ ដោយបានផុសចេញពីប្លុករបស់ប្រទេសចិន។ គិតត្រឹមថ្ងៃនេះ មានរយៈពេលត្រឹមតែ 3 ខែទៀតប៉ុណ្ណោះដែលស្មាតហ្វូន Galaxy S10 នេះនឹងបង្ហាញខ្លួនជាផ្លូវការ ហើយយើងនឹងដឹងថាស្មាតហ្វូននេះមានរូបរាងបែបណានោះ?
Article image
ប្រិយមិត្តប្រាកដជាបានដឹងហើយថា ក្រុមហ៊ុន Samsung នឹងបង្ហាញនូវ Versions ផ្សេងៗគ្នារបស់ស្មាតហ្វូន Galaxy S10 គឺប្រភេទ Regular, Plus និងLite ដែលមានទំហំអេក្រង់ផ្សេងៗគ្នា មុខងារ និងការរចនាម៉ូដក៏ប្រហែលជាផ្សេងគ្នាផងដែរ។ ស្មាតហ្វូន Galaxy S10+ នឹងមានអេក្រង់ទំហំធំជាងគេដល់ទៅ 6.4” display, ខណៈពេលដែលស្មាតហ្វូន S10 Lite និងម៉ូដែលធម្មតានោះគឺមានអេក្រង់ទំហំ 5.8” និង 6.1” displays រៀងគ្នានោះ។ សម្រាប់ស្មាតហ្វូនទាំង ៣ ម៉ូដែលនេះនឹងមានកាមេរ៉ាផ្សេងគ្នាផងដែរគឺកាមេរ៉ា ៣ គ្រាប់សម្រាប់ Galaxy S10 និង Galaxy S10+ ខណៈពេលដែលម៉ូដែល Lite Version គឺមានកាមេរ៉ាតែពីរគ្រាប់ប៉ុណ្ណោះ។
តាមរយៈនៃនិន្នាការនេះ ក្រុមហ៊ុន Samsung ទំនងជាបានទាញយកគំនិតពីក្រុមហ៊ុន Apple តាមរយៈការបញ្ចេញនូវស្មាតហ្វូនចំនួន 3 ម៉ូដែលសម្រាប់ទីផ្សារនាពេលកន្លងមកផងដែរ។ ខុសប្លែកពី iPhone XR ដែលប្រើប្រាស់នូវអេក្រង់ LCD Display នោះ ក្រុមហ៊ុន Samsung ទំនងជាប្រើប្រាស់នូវអេក្រង់ OLED សម្រាប់ស្មាតហ្វូនទាំង 3 ម៉ូដែលរបស់ត្រកូល Galaxy S10 នេះតែម្តង។ ដូចអ្វីដែលបានរំពឹងទុកអញ្ចឹង ស្មាតហ្វូននេះ នឹងមានកម្រិតភាពច្បាស់ដល់ទៅ 2K+ គុណភាពខ្ពស់ និងមានសមត្ថភាពអាចប្រើប្រាស់បានច្បាស់ល្អនៅពេលថ្ងៃ។ ដូចនេះ ស្មាតហ្វូនទាំង 3  របស់ Galaxy S10 ពិតជាអស្ចារ្យមែនទែន។
ត្រឡប់ទៅកាន់ពាក្យចចាមអារ៉ាមជាច្រើនដែលបែកធ្លាយកន្លងមកនោះសម្រាប់ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺនៅមិនទាន់ចប់នោះទេ។ វាមានការទម្លាយអំពីលក្ខណៈសម្បត្តិ រូបភាពនៃការឌីស្សាញ និងពាក្យចចាមអារ៉ាមជាច្រើនទៀតនៅលើអនឡាញ ប៉ុន្តែវានៅមិនទាន់អស់នៅឡើយទេ។ យ៉ាងណាមិញ ព័ត៌មានទាំងនោះក៏បង្ហាញនូវរូបភាពកាន់តែច្បាស់របស់ស្មាតហ្វូន Samsung Galaxy S10 ផងដែរ។  ពេលនេះ យើងមានព័ត៌មានកាន់តែច្រើនរបស់ស្មាតហ្វូន Galaxy S10 និង Galaxy S10+ ដែលទម្លាយចេញពីប្រភពអនាមិកមួយផងដែរ។
Article image
ការរចនារូបរាង និងវិមាត្រ៖ ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S10 និង Galaxy S10+ នេះ នឹងមានការរចនារូបរាងប្រហាក់ប្រហែលគ្នា ហើយវាគឺប្រើប្រាស់នូវអេក្រង់ថ្មី Infinity ‘punch-hole’ display របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung និងប្រព័ន្ធកាមេរ៉ា ៣ គ្រាប់នៅខាងក្រោយថែមទៀត ប៉ុន្តែលក្ខណៈផ្សេងគ្នានៃស្មាតហ្វូនទាំងពីរនេះគឺទំហំរបស់វាតែម្តង។ ស្មាតហ្វូន Galaxy S10 នឹងមានរន្ធប្រហោងនៅលើអេក្រង់មួយ ខណៈពេលដែលស្មាតហ្វូន Galaxy S10+ នឹងមានរន្ធប្រហោងនៅលើអេក្រង់ភ្លោះសម្រាប់ដាក់កាមេរ៉ាពីរគ្រាប់។ សម្រាប់ទំហំរបស់ស្មាតហ្វូនទាំងពីរនេះក៏ខុសគ្នាដែរ ស្មាតហ្វូន Samsung Galaxy S10+ មានអេក្រង់ទំហំ 6.4” display ជាមួយនឹងវិមាត្រ 157.7 x 75 x7.8mm ស្របពេលដែលស្មាតហ្វូន Galaxy S10 នឹងមានអេក្រង់ 6.1” display និងវិមាត្រ 148.9 x 70.9 x 7.8mm។
Article image
អេក្រង់៖  ទាំងស្មាតហ្វូន Samsung Galaxy S10 និង S10+ នឹងប្រើប្រាស់នូវអេក្រង់ថ្មីគឺ Infinity-O displays របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ។ វាគឺជាអេក្រង់ AMOLED Panels កម្រិតខ្ពស់ដែលពិតជាមានការរចនារូបរាងប្លែកស្រស់ស្អាតបំផុតសម្រាប់អេក្រង់ពេញគែមនោះ។ វាមានគែមព័ទ្ធអេក្រង់ស្តើងបំផុតនៅផ្នែកខាងលើ និងផ្នែកខាងក្រោមរបស់ស្មាតហ្វូននេះ ប៉ុន្តែស្មាតហ្វូននេះនឹងមិនប្រើប្រាស់ Notch នោះទេ ប៉ុន្តែវាប្រើប្រាស់នូវរន្ធប្រហោងនៅលើអេក្រង់។ ការប្រើប្រាស់រន្ធប្រហោងនៅលើអេក្រង់នេះគឺល្អប្រសើរជាងអេក្រង់ដែលប្រើប្រាស់ Notch បើយើងពិនិត្យមើលទៅលើទំហំនៃអេក្រង់របស់វានោះបើធៀបជាមួយនឹងតួខ្លួនរបស់វា។ វាពិតជាមិនមានការរំខាននោះទេសម្រាប់ការមើលទៅលើ Content ដែលពេញអេក្រង់នោះ។
Article image
ប្រព័ន្ធកាមេរ៉ា៖  តាមការបញ្ជាក់នៅក្នុងប្រភពនេះ ស្មាតហ្វូន Galaxy S10 នេះគឺមានកាមេរ៉ា Selfie តែមួយគ្រាប់ប៉ុណ្ណោះ ហើយវាមានកាមេរ៉ាខាងក្រោយ ៣ គ្រាប់ ខណៈពេលដែលស្មាតហ្វូន Galaxy S10+ មានកាមេរ៉ាខាងមុខភ្លោះ ហើយវាប្រើប្រាស់នូវកាមេរ៉ាខាងក្រោយ ៣ គ្រាប់ថែមទៀតផង។ ដូចអ្វីដែលយើងបានដឹងរួចមកហើយនោះ សម្រាប់កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះគឺមានការរចនារូបរាងប្រហាក់ប្រហែលគ្នា។ ស្មាតហ្វូន Galaxy S10 Lite នេះគឺមានកាមេរ៉ាខាងមុខមួយគ្រាប់ និងកាមេរ៉ា 2 គ្រាប់នៅខាងក្រោយ។ វាមានពាក្យចចាមអារ៉ាមជាច្រើនដែលបញ្ជាក់ថា ស្មាតហ្វូន Galaxy S10+ នេះប្រហែលជាប្រើប្រាស់នូវកាមេរ៉ា 4 គ្រាប់ផងដែរ នៅខាងក្រោយដូចគ្នាទៅនឹងស្មាតហ្វូន Galaxy A9 ប៉ុន្តែតាមការបញ្ជាក់របស់ប្រភពនេះអោយដឹងថា ស្មាតហ្វូន Galaxy S10 និង Plus នឹងប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ា 3 គ្រាប់នៅផ្នែកខាងក្រោយដូចគ្នា។
Article image
រន្ធដោត និងការតភ្ជាប់៖  ខុសប្លែកពីពាក្យចចាមអារ៉ាមកាលពីពេលមុននេះ ស្មាតហ្វូន Galaxy S10 នេះនឹងមានរន្ធស្តាប់ 3.5mm headphone jack ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រហែលជារក្សានូវរន្ធនេះទុកសម្រាប់ត្រកូល Galaxy S10 ប៉ុន្តែសម្រាប់ Galaxy Note 10 នេះគឺមិនមានរន្ធស្តាប់កាសនេះទេ។ ស្មាតហ្វូន Galaxy S10 នេះនឹងប្រើប្រាស់នូវប្រព័ន្ធ Bluetooth 5.0 ហើយវាក៏មានម៉ូដែលថ្មីមួយទៀតដែលនឹងប្រើប្រាស់នូវបណ្តាញ 5G ផងដែរ ប៉ុន្តែស្មាតហ្វូននេះនៅមិនទាន់បញ្ជាក់នៅឡើយទេ៕
ចង់ដឹងថាស្មាតហ្វូន Samsung Galaxy S10 និង S10+ មានលក្ខណៈសម្បត្តិទូទៅយ៉ាងណានោះ គឺមានបង្ហាញនៅទីនេះទាំងអស់!