no-alternative title

ក្រុមហ៊ុន Chevrolet បង្ហាញនូវរថយន្ត EV ដែលមានតម្លៃធូថ្លៃ ដើម្បីប្រជែងជាមួយនិងក្រុមហ៊ុន Tesla នៅក្នុងប្រទេសចិន

នៅពេលនេះ ក្រុមហ៊ុន Chevrolet ពិតជាចង់បានចំណែកទីផ្សារខ្លះរបស់ខ្លួននៅក្នុងប្រទេសចិនហើយ បន្ទាប‌់ពីក្រុមហ៊ុនធំរបស់អាមេរិក បានបញ្ចប់ការងារមួយចំនួននៅប្រទេសថៃ និងប្រទេសអូស្រ្តាលី។ នៅពេលនេះ សម្រាប់ទីផ្សារប្រទេសចិន គឺមានតម្រូវការខ្លាំងទៅលើរថយន្ត Crossover។ សម្រាប់រថយន្តប្រភេទនេះ គឺក្រុមហ៊ុនចេញលក់ដែលមានតម្លៃចាប់ពី $22,780 ដែលជាម៉ាកយីហោក្រុមហ៊ុន Menlo ដែលពេលនេះ បានក្លាយជាម៉ាកយីហោរថយន្ត Crossover EV ដែលមានរូបរាងតូច និងតម្លៃសមរម្យដែលអ្នកអាចទិញបាននៅក្នុងប្រទេសចិន ហើយនេះពិតជាសមរម្យជាងរថយន្ត Tesla Model Y ដែលមានតម្លៃចាប់ពី  $60,000។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តនេះ គឺមានថាមពលថ្មទំហំ 52.5-kWh ហើយការបញ្ចូលថាមពលថ្មម្តងនៅលើរថយន្ត Menlo គឺអាចប្រើប្រាស់បានចម្ងាយ 250 ម៉ាយ៍។ គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ក្រុមហ៊ុន Chevrolet បាននិងកំពុងតែប្រកួតប្រជែងកាន់តែខ្លាំងជាមួយនឹងក្រុមហ៊ុន Tesla ហើយសម្រាប់រថយន្ត EVs របស់ចិន ជាច្រើនទៀត ដែលបង្ហាញនាពេលថ្មីៗនេះ គឺជាប្រភេទរថយន្តអេឡិចត្រូនិចនៅក្នុងប្រទេសចិន ក៏មានប្រភេទ Menlo crossover ផងដែរ។  កាលពីឆ្នាំមុននេះ ការលក់របស់ក្រុមហ៊ុន Tesla គឺមានការកើនឡើងដល់ទៅ 40,000 គ្រឿង នៅក្នុងប្រទេសចិន ដែលច្រើន ជាងការលក់នៅក្នុងឆ្នាំ 2018 ទ្វេរដង បើទោះបីជាមានការលក់ធ្លាក់ចុះខ្លាំងនៅលើទីផ្សារផងដែរ។ 

សម្រាប់ថាមពលថ្មរបស់ Menlo Crossover នេះ បញ្ចូលថាមពលថ្មបាន 80% គឺប្រើពេលត្រឹមតែ 40 នាទីប៉ុណ្ណោះ តាមរយៈ (DC) charger។ រថយន្ត EV ថ្មីនេះមាន 3 Modes សម្រាប់ធ្វើការជ្រើសរើស គឺ Eco, Normal និង Sporty។ តាមការបញ្ជាក់របស់នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន  Chevrolet លោក Scott Lawson បាននិយាយថា “ជាមួយនឹងរថយន្តដែលប្រើប្រាស់នូវថាមពលថ្មីនេះ រថយន្ត Chevrolet Menlo នេះគឺបន្តមរតកពីរថយន្ត Chevrolet's sporty DNA ដែលជាប្រភេទរថយន្តប្រណាំងនោះ។”

រថយន្តនេះ នឹងបំពេញនូវតម្រូវការនៃកម្លាំងថាមពល និងស្ទាយ៍សម្រាប់អតិថិជនជាច្រើន ហើយនៅក្នុងរយៈពេលដូចគ្នានេះវាគឺផ្តល់នូវថាមពលកាន់តែមានប្រសិទ្ធិភាពបំផុតក្នុងការប្រើប្រាស់ថែមទៀតផង ដូចអ្វីដែលមនុស្សជាច្រើនបានរំពឹងទុក។ រថយន្តនេះ គឺមាន 4 ប្រភេទ គឺ Starshare, Galaxy, Nebula និង Starlux។ រថយន្តនេះគឺមានភ្ជាប់ជាមួយនឹងភ្លើងមុខ LED និងការឌីស្សាញជាមួយនឹងដំបូលថ្មីថែមទៀតផង។ ក្រុមហ៊ុន Chevrolet ក៏មានបំពាក់នូវអេក្រង់ 10.1-inch LCD touchscreen និងអេក្រង់ 8-inch  TFT LCD នៅលើម៉ូដែលនីមួយៗថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន