no-alternative title
no-alternative title

iPhone 12 Series ត្រូវបានអ្នកវិភាគទម្លាយថា គឺនឹងប្រើប្រាស់នូវកាមេរ៉ាកម្រិត 7P Wide Angle Lenses

យោងតាមព័ត៌មានថ្មីចុងក្រោយនេះ បាននិយាយថា Apple ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនរបស់អាមេរិក បាននិងកំពុងតែធ្វើការនៅលើ iPhone series ម៉ូឌែលចុងក្រោយបំផុតរបស់ខ្លួន។ នាយកប្រតិបត្តិជាច្រើនរបស់ក្រុមហ៊ុន Apple នៅមិនទាន់បង្ហាញអំពីព័ត៌មានអំពីស្មាតហ្វូនស៊េរីថ្មីនេះនៅឡើយទេ។ នៅពេលនេះ យើងទទួលបានព័ត៌មានថ្មីមួយ ដែលមានការទម្លាយចេញពីអ្នកវិភាគដែលអាចទុកចិត្តនោះគឺលោក Guo Minghao ដែលធ្វើការទម្លាយព័ត៌មានអំពីស្មាតហ្វូន iPhone 12 នេះ។ តាមការបញ្ជាក់របស់លោក Guo Minghao នោះ ស្មាតហ្វូន iPhone 12 series ថ្មីនេះប្រើប្រាស់នូវ 7P wide-angle lenses ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្នកវិភាគមួយចំនួនក៏ធ្វើការព្យាករណ៍ទៅលើលក្ខណៈសម្បត្តិមួយចំនួនរបស់ iPhone 12 series ផងដែរ។ តាមការបញ្ជាក់របស់គាត់ iPhone 12 series នឹងមាន 3 ទំហំ និង 4 ម៉ូឌែលសម្រាប់ធ្វើការជ្រើសរើស។ iPhone 12 series ទាំងនេះរួមមាន៖

•5.4-inch OLED iPhone (កាមេរ៉ាភ្លោះខាងក្រោយ)

•6.1-inch OLED iPhone (កាមេរ៉ាភ្លោះខាងក្រោយ)

•6.1-inch OLED iPhone (កាមេរ៉ាខាងក្រោយ ៣ គ្រាប់ + ToF)

•6.7-inch OLED iPhone (កាមេរ៉ាខាងក្រោយ ៣ គ្រាប់ + ToF)

សម្រាប់គ្រប់ម៉ូឌែលរបស់ iPhone 12 series នេះនឹងមានការ upgrade ពី 6P ទៅកាន់ 7P wide-angle lens ។ បន្ថែមពីនេះទៀតនោះ កាមេរ៉ា iPhone 12 7P lens នេះគឺពិតជាល្អមែនទែន។ តាមការបញ្ជាក់របស់លោក Guo Minghao សម្រាប់កាមេរ៉ា 7P lens នៅលើស្មាតហ្វូន iPhone 12 នេះគឺមានការផលិតនៅក្នុងខែនេះ បានដល់ទៅ 70-85% ។ វានឹងមានការបង្កើនទៅលើផលិតកម្មជាច្រើនទៀតនាពេលខាងមុខនេះ។ បន្ថែមពីនេះទៀតនោះ កាមេរ៉ា telephoto lens នៅផ្នែកខាងក្រោយរបស់ iPhone 2021 នឹងមានការ upgrade ពី 6P ទៅ 7P ហើយវាក៏នឹងមានការទ្រទ្រង់ទៅលើ Sensor shift និងប្រើប្រាស់នូវ 1 / 1.9″ ខណៈពេលដែលស្មាតហ្វូន 2022 iPhone នឹងប្រើប្រាស់នូវ periscope lens. ។ វានៅមិនទាន់មានការប្រកាសបង្ហាញជាផ្លូវការនៅឡើយទេ។

តាមការបញ្ជាក់នៅក្នុងរបាយការណ៍មួយចេញពី Bloomberg នោះ ប្រភពខាងក្នុងរបស់ក្រុមហ៊ុន Apple អះអាងថា  iPhones 2020 នឹងបង្ហាញខ្លួននៅក្នុងខែកញ្ញាដូចជាធម្មតាផងដែរ។ ការផលិតទ្រង់ទ្រាយធំសម្រាប់ iPhone នឹងចាប់ផ្តើមនៅក្នុងខែឧសភានេះ ដែលមានន័យថា iPhones ដែលដំណើរការនូវបច្ចេកវិទ្យា 5G នឹងបង្ហាញខ្លួននៅក្នុងឆ្នាំនេះដដែល។ ការរាតត្បាតនៅក្នុងប្រទេសចិនពេលនេះ អាចគ្រប់គ្រងបាន ហើយរោងចក្រជាច្រើន ក៏ចាប់ផ្តើមការងាររបស់ពួកគេវិញផងដែរ៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

ដោយ ប៉េងលីន
GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

ដោយ ប៉េងលីន