ស្វែងរកពួកយើង:

vivo V15 Pro អាចនឹងបង្ហាញខ្លួនជាមួយនឹងកាមេរ៉ារុញ Pop-up Selfie និងកាមេរ៉ាខាងក្រោយ 3 គ្រាប់

ដោយ

Koun Jab Luffy

28 មករា 2019 03:30 រសៀល

អាន 2 នាទី

ថ្មីៗនេះ មានរបាយការណ៍បានបញ្ជាក់ថា ក្រុមហ៊ុន vivo បានជាត្រៀមខ្លួនក្នុងការបញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ vivo V11 Pro នោដើមខែកុម្ភៈនេះ នៅក្នុងប្រទេសឥណ្ឌា។ ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយមួយចំនួនហៅស្មាតហ្វូននេះថា vivo V12 Pro។ ទាក់ទងជាមួយស្មាតហ្វូននេះ មានសារព័ត៌មានមួយចំនួនទៀត បានអះអាងថា ក្រុមហ៊ុននេះ អាចនឹងបោះបង់ចោលនូវឈ្មោះស្មាតហ្វូន  Vivo V13 Pro ដោយសារតែលេខ 13 គឺត្រូវចាត់ទុកថាជាលេខមិនល្អនោះទេ សម្រាប់ប្រទេសមួយចំនួន។ ដូចនេះ មានការសង្ស័យថា ស្មាតហ្វូនជំនាន់បន្ទាប់របស់ស្មាតហ្វូន vivo V11 Pro នឹងដាក់លក់នៅលើទីផ្សារនៅក្នុងឈ្មោះហៅថា Vivo V15 Pro។
Article image
ក្រុមហ៊ុនេ vivo បានប្រើប្រាស់នូវលេខសេស សម្រាប់ស្មាតហ្វូនត្រកូល V-Series របស់ខ្លួន ដូចនេះ ការប្រើប្រាស់ឈ្មោះហៅថា V14 Pro នេះ គឺប្រហែលជាមិនមាននោះទេ ដោយសារតែវាមានការបែកធ្លាយនូវសម្បកទូរស័ព្ទរបស់ស្មាតហ្វូនមួយដែលទ្រូវគេទម្លាយថា នឹងមានឈ្មោះហៅថា vivo V15 Pro នោះ។ ទោះបីជាយ៉ាងណាក៏ដោយ សម្បកទូរស័ព្ទដែលបែកធ្លាយនេះត្រូវបានគេទម្លាយថា ស្មាតហ្វូននេះ ពិតជាមានប្រព័ន្ធកាមេរ៉ា 3 គ្រាប់នៅខាងក្រោយពិតមែន ហើយកាមេរ៉ាខាងមុខគេជាប្រភេទ Pop-up Selfie ។
Article image
រូបភាពនៃសម្បកទូរស័ព្ទរបស់ស្មាតហ្វូន vivo V15 Pro នេះ បានទម្លាយថា ផ្នែកខាងលើខាងឆ្វេងរបស់ស្មាតហ្វូននេះ គឺមានភ្ជាប់ជាមួយនឹងកាមេរ៉ា 3 គ្រាប់បញ្ឈរយ៉ាងស្រស់ស្អាត។ នៅពេលដែលមើលទៅលើផ្នែកខាងមុខរបស់ស្មាតហ្វូននេះ គេអាចសម្គាល់បានថាស្មាតហ្វូននេះនឹងប្រើប្រាស់នូវកាមេរ៉ារុញ Popup Selfie ដូចគ្នាទៅនឹងស្មាតហ្វូន vivo NEX ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះផងដែរ។ ព័ត៌មានថ្មីបំផុតបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យា Vivo នៅក្នុងប្រទេសឥណ្ឌាប្រហែលជាបញ្ឈប់នូវការផលិតស្មាតហ្វូន vivo NEX ដើម្បីបញ្ចេញទីផ្សាររបស់ស្មាតហ្វូន V15 Pro នេះ។
Article image
នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូន vivo V15 Pro នេះ មិនមានប្រព័ន្ធស្កេនក្រយ៉ៅដៃនោះទេ។ ដូចនេះ អាចនិយាយបានថា ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ដូចគ្នាទៅនឹងស្មាតហ្វូន V11 Pro។ គែមខាងស្តាំងរបស់សម្បកទូរស័ព្ទនេះ គឺមានរន្ធមួយដែលគេដឹងថានេះគឺជាប៊ូតុង Key។ ហើយនៅគែមខាងឆ្វេងក៏មានកន្លែងសម្រាប់ចុចប៊ូតុងដល់ទៅ 3 ផងដែរ។ vivo v15 Pro គឺជាស្មាតហ្វូនស៊េរីថ្មីដែលមានការរចនារូបរាងយ៉ាងស្រស់ស្អាតដូចការសន្យារបស់ក្រុមហ៊ុន vivo ហើយវាក៏មានបំពាក់នូវមុខងារថ្មីៗជាច្រើនទៀត។ ស្មាតហ្វូននេះ នឹងបង្ហាញខ្លួនជាផ្លូវការនៅខែក្រោយនេះ ដូចនេះ ពិតជាមានពាក្យចចាមអារ៉ាមជាច្រើននៅប៉ុន្មានសប្តាហ៍នេះ៕
vivo V15 Pro អាចនឹងបង្ហាញខ្លួនជាមួយនឹងកាមេរ៉ារុញ Pop-up Selfie និងកាមេរ៉ាខាងក្រោយ 3 គ្រាប់