no-alternative title
no-alternative title

Xiaomi នឹងផលិតម៉ាសដែលល្អសម្រាប់ការប្រើប្រាស់ និងការពារបានល្អប្រសើរជាងមុន យោងតាមប៉ាតង់ថ្មីរបស់ក្រុមហ៊ុននេះ

កាលពីដើមខែនេះ ក្រុមហ៊ុន  Xiaomi ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សដ៏ល្បីល្បាញបានទទួលនូវអាជ្ញាប័ណ្ណប៉ាតង់ថ្មីរបស់ខ្លួន។ ប៉ាតង់នេះគឺបានដាក់ស្នើនៅក្នុងថ្ងៃទី 22 ខែឧសភា ឆ្នាំ 2019 ហើយវាក៏អនុម័តនៅថ្ងៃទី 17 ខែមីនា ឆ្នាំ 2020 នេះ។ តាមការបញ្ជាក់នៅក្នុងប៉ាតង់នេះ អាជ្ញាប័ណ្ណនេះ គឺសម្រាប់ការផលិតម៉ាសថ្មី។ អ្វីដែលគួរអោយកត់សម្គាល់នោះ ម៉ាស់ថ្មីនេះគឺមានការប្រើប្រាស់សម្រាប់ទម្រង់នៃមុខរបស់មនុស្សដល់ទៅ 3 ផ្សេងៗគ្នា ហើយវាពិតជាពាក់ទៅសក្តិសមល្អក្នុងការប្រើប្រាស់បំផុត។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើនិយាយអោយស្រួលស្តាប់នោះ វាគឺងាយស្រួលក្នុងការប្រើប្រាស់ នៅពេលដែលបានពាក់នៅលើផ្ទៃមុខរបស់អ្នកប្រើប្រាស់។ សម្រាប់ការផលិតនៅលើម៉ាសនេះគឺចេញពីផ្លាស្ទិក ហើយវាអាចធ្វើការកាច់បត់ទៅតាមទម្រង់នៃមុខរបស់អ្នកប្រើប្រាស់ ហើយវាគឺពិតជាផ្តល់នូវផាសុកភាពបំផុតក្នុងការប្រើប្រាស់ថែមទៀតផង។ សម្រាប់មុខងារមួយទៀតរបស់ម៉ាសការពារមុខរបស់ក្រុមហ៊ុនបច្ចេកវិទ្យាXiaomi នេះគឺការផ្តល់នូវខ្យល់ដង្ហើមកាន់តែល្អប្រសើរបំផុត។ វាអាចធ្វើការផ្តល់នូវខ្យល់អាកាសដែលល្អសម្រាប់ផ្លូវដង្ហើមរបស់មនុស្ស និងជួយការពារបានកាន់តែប្រសើរជាងមុនថែមទៀតបើទោះបីជាអ្នកប្រើប្រាស់ម៉ាសនេះស្ថិតនៅក្នុងតំបន់ដែលមានជំងឺដែលឆ្លងតាមរយៈខ្យល់ក៏ដោយ។ 

នៅក្នុងវេលានេះ គឺជាពេលមួយ ដែលមានការរាតត្បាតទៅលើមេរោគកូរ៉ូណា ហើយម៉ាសនេះ ពិតជាអាចជួយសង្គ្រោះជីវិត និងការការពារទប់ស្កាត់ការឆ្លងនៃមេរោគនេះផងដែរ។ សម្រាប់អ្នកដែលមិនបានដឹងនោះ មេរោគកូរ៉ូណាវីរុសនេះ មានការផ្ទុះឡើងដូចជាភ្លើងឆេះព្រៃអឹញ្ចឹង នៅក្នុងប្រទេសចិន ។ ពេលនេះ ចំនួននៃករណីរបស់អ្នកឆ្លងដោយសារតែមេរោគ COVID-19 នេះគឺមានការឆ្លងច្រើនជាង 170 ប្រទេសនៅទូទាំងពិភពលោក ខណៈពេលដែលអង្គការសុខភាពពិភពលោក WHO ក៏ចាត់ទុកថាមេរោគនេះ គឺជាប្រភេទមេរោគរាតត្បាតនោះ។ អ្នកប្រើប្រាស់ជាច្រើនត្រូវបានស្នើសុំអោយមានការប្រុងប្រយ័ត្នអោយបានខ្ពស់ និងចាត់វិធានការណ៍ត្រឹមត្រូវ ដើម្បីកាត់បន្ថយនូវហានិភ័យនៃការឆ្លងរបស់មេរោគនេះ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

ដោយ ប៉េងលីន
Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

ដោយ ប៉េងលីន