no-alternative title

Oppo Find X2 Series ត្រូវបានគេដឹងថា នឹងមានចេញនូវម៉ូដែល Lite មួយទៀតដែលនឹងបង្ហាញខ្លួននាពេលខាងមុខនេះហើយ

កន្លងមក ក្រុមហ៊ុន Huawei និង Xiaomi បានអនុវត្តន៍នូវយុទ្ធសាស្រ្តឈ្នះមួយនៅលើទីផ្សារស្មាតហ្វូន ដែលមានការបញ្ចេញនូវស្មាតហ្វូនជាច្រើនម៉ូឌែល ដែលមានរូបរាងប្រហាក់ប្រហែលគ្នាផងដែរ។ ដើម្បីចូលរួមយុទ្ធសាស្រ្តនេះ ក្រុមហ៊ុន Oppo ក៏បង្ហាញនូវស្មាតហ្វូនថ្នាក់កណ្តាលស៊េរីថ្មីនេះផងដែរ  ជាមួយនឹងការប្រើប្រាស់នូវឈ្មោះរបស់ស្មាតហ្វូន Flagship។ ជាក់ស្តែងស្មាតហ្វូន  Find X2 Lite ក៏មានការបែកធ្លាយនៅលើអនឡាញផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការបែកធ្លាយនៅលើអ៊ីនធឺណិតតាមរយៈការសហការនៃអ្នកទម្លាយ Ishan Agarwal និង PriceBaba បានបង្ហាញនូវ រូបភាព Render នេះ គឺមានការបង្ហាញអំពីម៉ាកយីហោស្មាតហ្វូន Oppo ដែលមានឈ្មោះហៅថា Find X2 Lite។ ស្មាតហ្វូននេះគឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន Oppo Reno 3 Vitality Edition ហើយវាអាចជា Rebrand របស់ស្មាតហ្វូននេះ។ ស្មាតហ្វូននេះ គឺមានអេក្រង់ធំ ហើយវាមានភ្ជាប់ជាមួយនឹង drop-shaped notch ផងដែរ។ នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ យើងឃើញមានកាមេរ៉ាខាងក្រោយ 4 គ្រាប់ដែលមានការឌីស្សាញបញ្ឈរ និងភ្ជាប់ជាមួយនឹងភ្លើង LED Flash រួមជាមួយនឹងពាក្យថា Ultra-Steady ដែលមានការរក្សាលំនឹងទៅលើរូបភាពថែមទៀត។

នៅក្នុងពេលនេះ នៅមិនទាន់មានព័ត៌មានលម្អិតពាក់ព័ន្ធទៅនឹងលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូន Find X2 Lite ប៉ុន្តែវាក៏មានព័ត៌មានជាច្រើនដែលមានការបែកធ្លាយអំពីស្មាតហ្វូននេះផងដែរ។ វាគឺមានព័ត៌មានដែលគួរអោយចាប់អារម្មណ៍ជាច្រើនអំពីស្មាតហ្វូនម៉ូឌែលនេះដែលនឹងបង្ហាញខ្លួនសម្រាប់ទីផ្សាររបស់ពិភពលោកផងដែរ ហើយវាក៏នឹងដាក់លក់ផ្តាច់មុខនៅក្នុងទីផ្សារមួយចំនួនផងដែរ។

ទស្សនាលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន OPPO RENO3 5G VITALITY EDITION ដែលគេដឹងថា គឺជា Find X2 Lite

•អេក្រង់ 6.4-inch (2400 × 1080 pixels) Full HD+ 20:9 aspect ratio AMOLED 

•បន្ទះឈីប Octa Core (1 x 2.4GHz + 1 x 2.2GHz + 6 x 1.8GHz Kryo 475 CPUs) Snapdragon 765G 7nm EUV Mobile Platform ជាមួយនឹងក្រាហ្វិកកាត Adreno 620 GPU

•រ៉េមទំហំ 8GB LPDDR4X RAM, 128GB storage

•Android 10 ជាមួយនឹង ColorOS 7.0

•ស៊ីមពីរ

•កាមេរ៉ាខាងក្រោយទំហំ 48MP LED flash, f/1.7 aperture, 8MP 116-degree ultra-wide lens ជាមួយនឹង f/2.2 aperture, 2MP macro និង 2MP mono lens ជាមួយនឹង f/2.4 aperture

•កាមេរ៉ាខាងមុខ 32MP ជាមួយនឹង f/2.0 aperture

•ប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់

•3.5mm audio jack, Dolby Atmos

•វិមាត្រ: 160.3×74.3×7.96mm; ទម្ងន់: 181g

•5G SA/ NSA, Dual 4G VoLTE, WiFi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS/GLONASS/Beidou, NFC, USB Type-C

•4025mAh (Typical) / 3935mAh ជាមួយនឹងបច្ចេកវិទ្យា 30W VOOC 4.0 fast charging

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន