Snapdragon 855 គឺជាបន្ទះឈីប ត្រូវបានគេកំណត់ថា នឹងបង្ហាញខ្លួននៅក្នុងទូរស័ព្ទ Xiaomi មួយចំនួន នៅក្នុងឆ្នាំនេះ។ បន្ទះឈីបនេះ នឹងប្រើប្រាស់ជាមួយនឹងស្មាតហ្វូន Mi 9 និង Mi 9 Explorer Edition ដោយគេរំពឹងថា នឹងផ្តល់ថាមពលដល់ស្មាតហ្វូនទាំងពីរនេះកាន់តែសមត្ថភាពជាងមុនមួយកម្រិតទៀត។ ជាមួយនឹងការប្រើប្រាសនូវបន្ទះឈីបនេះ ត្រូវបានគេរំពឹងថា នឹងផ្តល់ថាមពលដល់ទូរស័ព្ទសម្រាប់លេងហ្គេម Black Shark ជំនាន់ថ្មី Mi MIX 4 និងអ្នកស្នងតំណែងទូរស័ព្ទ POCO PHONE F1 ផងដែរ។

អនុប្រធានរបស់ក្រុមហ៊ុន Xiaomi និងជាប្រធានផ្នែកចែកចាយ Redmi បានបញ្ជាក់នៅថ្ងៃនេះថា វានឹងលេចឡើងនៅក្នុងទូរស័ព្ទ Redmi ផងដែរ។ កាលពីដើមឆ្នាំនេះ លោក Lu Weibing ត្រូវបានតែងតាំងជាប្រធានក្រុមហ៊ុន Redmi នៅពេលក្រុមហ៊ុន Xiaomi បានសម្រេចចិត្តធ្វើឱ្យវាក្លាយទៅជាយីហោឯករាជ្យមួយ។ ទូរស័ព្ទ Redmi Note 7 គឺជាទូរស័ព្ទដំបូងរបស់ខ្លួន ដែលត្រូវបានគេរំពឹងថា នឹងបង្ហាញ Redmi Note 7 Pro ក្នុងពេលឆាប់ៗនេះ។ នៅលើបណ្តាញសងម្គម Weibo លោកបានបញ្ជាក់ថា ទូរស័ព្ទ Redmi ក៏នឹងភ្ជាប់មកជាមួយប្រព័ន្ធដំណើរការ Snapdragon 855 ផងដែរ។ នេះជាការផ្លាស់ប្តូរទាំងស្រុង ពីរបៀបដែលស៊េរី Redmi នឹងត្រូវបានគេមើលឃើញ ចាប់តាំងពីទូរស័ព្ទដែលបានដាក់លក់នៅក្រោមយីហោ Redmi ត្រូវបានគេដឹងថា ស្ថិតនៅក្រោមកម្រិតទាបទៅកម្រិតមធ្យម។

នៅពេលនេះ ម៉ាកសញ្ញាមួយនេះ ត្រូវបានគេចាត់ទុកនៅក្នុងស្រឡាយស្មាតហ្វូនដ៏ប្រណិតហើយដែរ ដោយសារតែម៉ាកសញ្ញាននេះ មានទូរស័ព្ទដែលបំពាក់ដោយបន្ទះឈីបដូចគ្នាទៅនឹងស្មាតហ្វូនថ្នាក់ប្រណិតដែរ ប៉ុន្តែតម្លៃ គឺនៅសមរម្យដដែល។ រហូតមកដល់ពេលនេះ នៅមិនទាន់មានព័ត៌មានស្តីពីលក្ខណៈពិសេសផ្សេងទៀត នៃស្មាតហ្វូនទូរស័ព្ទ Redmi ទេ ប៉ុន្តែយើងសង្ស័យថា ស្មាតហ្វូននេះ នឹងមានការគាំទ្រប្រព័ន្ធ 5G ហើយក៏នឹងបង្ហាញខ្លួនឆាប់ៗនេះដែរ យ៉ាងយូរនៅចុងត្រីមាសទី 2។ ស្មាតហ្វូននេះ អាចនឹងមិនអាចចាប់ផ្តើមនៅខាងក្រៅប្រទេសចិន ដូច្នេះ គេជឿថា មិនមានផលប៉ះពាល់ដល់ការលក់ POCOPHONE F2 ដែលត្រូវបានគេរំពឹងទុកថា មានតម្លៃទាបជាងស្មាតហ្វូនដទៃទៀតទេ៕
