no-alternative title
no-alternative title

vivo Y5 បំពាក់នូវថ្មទំហំ 5,000mAh និងមានកាមេរ៉ាក្រោយ 3 គ្រាប់ ទំនងជាអាចនឹងបង្ហាញវត្តមាននៅពាក់កណ្តាលខែមេសានេះ

នៅក្នុងរបាយការណ៍មួយកាលពីខែមុននេះ បានអះអាងថា ក្រុមហ៊ុន vivo នឹងបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីចំនួន 3 ម៉ូដែលនៅក្នុងប្រទេសឥណ្ឌា នៅក្នុងអំឡុងព្រឹត្តិការណ៍ការប្រកួតកីឡា 2019 IPL (Indian Premier League) T20 cricket season នៅក្នុងប្រទេសនេះ។ ពាក្យចចាមអារ៉ាម បានបញ្ជាក់ថា នេះអាចជាស្មាតហ្វូន vivo Y3 និង vivo Y5។ បន្ទាប់ពីព្រឹត្តិការណ៍  IPL T20 បានចាប់ផ្តើមរួចហើយនោះ វត្តមានរបស់ស្មាតហ្វូនស៊េរីថ្មីទាំងនេះ អាចនឹងមកដល់ក្នុងពេលឆាប់ៗនេះហើយ។  តាមការបញ្ជាក់របស់ 91 mobiles នោះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន vivo បានទម្លាយថា ស្មាតហ្វូនស៊េរីថ្មី  Vivo Y5 នឹងបង្ហាញខ្លួនជាមួយនឹងកាមេរ៉ាខាងក្រោយ 3 គ្រាប់ និងថាមពលថ្មទំហំ  5,000mAh ។ សម្រាប់តម្លៃ និងកាលបរិច្ឆេទនៃការលក់ស្មាតហ្វូននេះក៏បែកធ្លាយផងដែរ។ 

ព័ត៌មានបែកធ្លាយថ្មីនេះ បានទម្លាយថា ស្មាតហ្វូនស៊េរីថ្មី Vivo Y5 នឹងបង្ហាញខ្លួនសម្រាប់ប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន Galaxy M30 របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ។ ស្មាតហ្វូននេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុត Android 9 Pie OS ហើយវាមានថាមពលថ្មទំហំ 5,000mAh ។ ស្មាតហ្វូននេះប្រហែលជាបង្ហាញខ្លួនជាផ្លូវការជាមួយនឹងតម្លៃប្រហែលជា Rs. 15,000 ហើយវាអាចនឹងបង្ហាញខ្លួននៅថ្ងៃទី ១៥ ខែមេសាខាងមុខនេះ។ កាលពីសប្តាហ៍មុននេះ ស្មាតហ្វូន Vivo V1901A / V1901T ត្រូវបានអនុម័តដោយទីភ្នាក់ងារ TENAA ។ ចាប់តាំងពីស្មាតហ្វូននេះប្រើប្រាស់នូវកាមេរ៉ាខាងក្រោយ ៣ គ្រាប់ និងថាមពលថ្មទំហំ 4,880mAh នោះ វាមានការបង្ហាញថាស្មាតហ្វូននេះប្រហែលជាបង្ហាញខ្លួនជាផ្លូវការជាមួយនឹងឈ្មោះហៅថា Vivo Y5 ។ សម្រាប់វិញ្ញាបនបត្រពី TENAA បញ្ជាក់ថា ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ ស្មាតហ្វូន Vivo V1901A/T នឹងមានអេក្រង់ទំហំ  6.35-inch IPS LCD display ដែលទ្រទ្រង់នូវកម្រិតភាពច្បាស់ HD+720 x 1544 pixels បន្ទះឈីប  Helio P35 SoC ជាមួយនឹង 2.3 GHz octa-core processor និងរ៉េមទំហំ 4GB។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB រួមជាមួយនឹង FunTouch OS ផ្អែកទៅលើប្រព័ន្ធប្រតិបត្តិការ Android 9 Pie OS ផងដែរ។ អ្នកអាចធ្វើការបន្ថែមនូវម៉េមូរីខាងក្រៅជាមួយនឹងរន្ធដោត microSD card slot ថែមទៀត។ waterdrop notch នៅលើអេក្រង់របស់ស្មាតហ្វូននេះ គឺមានកាមេរ៉ាខាងមុខទំហំ 16-megapixel selfie ហើយកាមេរ៉ាខាងក្រោយរបស់វាមានទំហំ 13-megapixel+8-megapixel +2-megapixel ។ វាមានថាមពលថ្មទំហំ 5,000mAh ប៉ុន្តែវាមិនមានបច្ចេកវិទ្យា fast charging នោះទេ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយ។ ប្រព័ន្ធផ្សព្វផ្សាយនេះ បានអះអាងថា ស្មាតហ្វូនស៊េរីថ្មី vivo Y3 នឹងមានតម្លៃថោកជាងស្មាតហ្វូន vivo Y5 មានតម្លៃចន្លោះពី  Rs. 10,000 និង Rs. 15,000។ ស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងអំឡុងនៃព្រឹត្តិការណ៍ IPL 2019 ខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

ដោយ ប៉េងលីន
ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ដោយ ប៉េងលីន
Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ភីកអាប់ Toyota Hilux Travo 2026 ទទួលបានចំណាត់ថ្នាក់ “ផ្កាយ5” ពីស្ថាប័នសុវត្ថិភាពយានយន្ត ANCAP

ភីកអាប់ Toyota Hilux Travo 2026 ទទួលបានចំណាត់ថ្នាក់ “ផ្កាយ5” ពីស្ថាប័នសុវត្ថិភាពយានយន្ត ANCAP

ដោយ ប៉េងលីន
រយះពេលជាង 7 ខែ Nissan N7 EV ផលិតបានចំនួន 50,000 គ្រឿង នៅរោងចក្រក្នុងប្រទេសចិន

រយះពេលជាង 7 ខែ Nissan N7 EV ផលិតបានចំនួន 50,000 គ្រឿង នៅរោងចក្រក្នុងប្រទេសចិន

ដោយ ប៉េងលីន